|
«ក្រុមកសិករមានចំណូលចិត្តរួម» នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភជាមួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច (VOV) |
(VOVworld) – ក្នុងរយៈពេល ២ ឆ្នាំថ្មីៗនេះ ខេត្ត Ninh Thuan ភាគខាងត្បូង
វៀតណាម បានបង្កើតឡើងក្រុមកសិករមានចំណូលចិត្តរួមចំនួន ៣០០
ក្រុមលើ វិស័យដាំដុះចិញ្ចឹមនិងអាជីវកម្ម ដែលជួយកសិកររាប់ពាន់នាក់ពង្រីក
តួនាទីរបស់ ខ្លួនក្នុងសហគមន៍កែលំអរជីវភាពរស់នៅ។
សមាគមប្រជាកសិករខេត្ត Ninh Thuan សហការជាមួយគណៈកម្មាធិការ
គ្រប់គ្រងគំរោងការណ៍ជួយឧត្ថម្ភកសិកម្ម-កសិករ-ជនបទរបស់ខេត្តកសាង
គំរោង ការណ៍ «ក្រុមប្រជាកសិករមានចំណូលចិត្តរួម»។ ស្រុក Ninh Phuoc
មានឃុំចំនួន ៣ គឺឃុំ Phuoc Vinh ឃុំ Phuoc Thai និងឃុំ An Hai រួមមានគ្រួសារ
កសិករចំនួន ២៧ គ្រួ ចូលរួមគំរោងការណ៍នេះ។ មុខសញ្ញាចូលរួមក្រុមភាគ
ច្រើនគឺគ្រួសារ ក្រីក្រនិងប្រជាកសិករនារី។ បណ្ដាក្រុមកសិករបានកសាង
ក្រុមចិញ្ចឹមគោរពពែ ចៀម ក្រុមដាំដុះ ក្រុមធ្វើអាជីវកម្មនិងក្រុមតភ្ជាប់
ផលិតកម្ម។ គ្រួសារដែលចូលរួម គំរោងការណ៍មិនត្រឹមតែទទួលបានប្រភព
ទុនវិនិយោគពូជដំណាំដាំដុះនិងពូជសត្វចិញ្ចឹមគ្រឿងសំណង់ពីគណៈកម្មាធិការ
គ្រប់គ្រងគំរោងការណ៍ជួយឧត្ថម្ភ កសិកម្ម-កសិករ-ជនបទរបស់ខេត្ត Ninh
Thuan ប៉ុណ្ណោះទេ ថែមទាំង ត្រូវបាន ណែនាំបេច្ចេកទេសក្នុងការដាំដុះនិង
ចិញ្ចឹមសត្វ ទៀតផង។
គ្រួសារលោកស្រី Mang Thi Quynh នៅភូមិ Lien Son ឃុំ Phuoc Vinh
ខេត្ត Ninh Phuoc ជួបការលំបាកជាច្រើន។ ថ្នាក់ដឹកនាំភូមិបាននាំគ្រួសារ
លោកស្រី Mang Thi Quynh ចូលក្នុងក្រុមចិញ្ចឹមគោរ Hifer ហើយគ្រួសារ
លោកស្រីទទួល បានគោរញីចំនួន ២ ក្បាល។ លោកស្រី Mang Thi Quynh
បានចែករំលែកថា៖
«រដ្ឋយកចិត្តទុកដាក់និងប្រគល់ជូនគ្រួសារខ្ញុំគោរ ២ ក្បាល ខ្ញុំសប្បាយ
រីករាយណាស់។ គ្រួសារខ្ញុំនឹងខំប្រឹងប្រែងចិញ្ចឹមគោរល្អដើម្បីកែលំអរជីវភាព
រស់នៅ។»
គ្រួសារក្រិក្រនិងគ្រួសារក្រោមកំរិតមធ្យមជាជនរួមជាតិ Raglai ចំនួន
១០ គ្រួ នៅភុមិ Ta Duong ឃុំ Phuoc Thai ស្រុក Ninh Phuoc ក៏សប្បាយរីករាយ
ណាស់ក្នុងពេលចូលរួមគំរោងការណ៍ចិញ្ចឹមគោរ Hifer។ លោក Chamale Tho
ប្រធានភូមិ Ta Duong បានឲ្យដឹងថា៖
«គិតតាំងពីចូលរួមគំរោងការណ៍ចិញ្ចឹមគោរ Hifer ទី ១ គឺ យើងខ្ញុំត្រូវបានហ្វឹក
ហាត់បច្ចេកទេស របៀបផ្ទុកបម្រុងចំពីសំរាប់គោរពីចំបើង។ ទី ២ គឺការថែ
ទាំគរនិងចាក់ថ្នាំបង្ការរោគយ៉ាងម៉េច ទី ៣ គឺគំរោងការណ៍បានជួយឧបត្ថម្ភ
ប្រជាកសិករគោរញីចំនួន ២ ក្បាលដើម្បីកែលំអេជីវភាពរស់នៅ ជាពិសេសគឺ
គ្រួសារក្រីក្រ។ អាស្រ័យដោយនេះ ជីវភាពរស់នៅរបស់គ្រួសារក្រីក្រត្រូវបានលើក
កំពស់។»
នាបច្ចុប្បន្ន ខេត្ត Ninh Thuan ទាំងមូលមានក្រុមប្រជាកសិករមានចំណូល
ចិត្តរួមចំនួន ៣០០ ដែលធ្វើសកម្មភាពលើគ្រប់វិស័យតភ្ជាប់នឹងសង្វាក់តំលៃ។
បណ្ដាក្រុមកសិករកំពុងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោក Chau
Van Ky ប្រធានសមាគមប្រជាកសិករខេត្ត Ninh Thuan បានឲ្យដឹងថា៖
«នាពេលខាងមុខ សមាគមប្រជាកសិករបន្តស្នើឲ្យគណៈកម្មាធិការគ្រប់
គ្រងបន្តវិនិយោគទុនដើម្បីរៀបចំថ្នាក់ហ្វឹកហាត់សំរាប់ជួរគ្រួបង្រៀនបន្ថែម។
ដូច្នេះ សម្មភាពរបស់ក្រុមទទួលបានប្រសិទ្ធភាពនាពេលខាងមុខ។»
មិនត្រឹមតែនាំមកនូវផលប្រយោជន៍ផ្ទាល់សំរាប់តំបន់ ប៉ុណ្ណោះទេ ថែម
ទាំង គំរោងការណ៍ «ក្រុមកសិករមានចំណូលលចិត្តរួម» ជួយឧបត្ថម្ភប្រជា
កសិករអះអានូវតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់សហគមន៍
ទៀតផង៕