(VOV)_Ben Tre ជាខេត្តមួយជួរមុខនៅតំបន់វាលទំនាបទន្លេ Cuu Long ដែល
ឈានទៅមុខក្នុងចលនាកសាងជនបទថ្មី។ បទពិសោធន៍ក្នុងស្ថានភាពជាក់ស្ដែង
បានសរអោយឃើញថា៖តំបន់ពង្រីកបានកម្លាំងពលំទូទាំងប្រព័ន្ធនយោបាយនិង
សង្គមទាំងមូល ក្នុងការកសាងជនបទថ្មី ជួយខឿនសេដ្ឋកិច្ច សង្គមនៅជនបទខេត្ត
Ben Tre កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
|
ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE (http://nongthonmoi.bentre.gov.vn/) |
រហូតមកដល់ពេលនេះ ឃុំទាំង១២៤នៅខេត្ត Ben Tre បានលាតត្រដាងអនុវត្ត
ការកសាងជនបទថ្មី ដែលក្នុងនោះមានឃុំចំនួន៥ទទួលបានបទដ្ឋានចំនួនពី១៥ដល់
១៩ក្នុងចំណោមបទដ្ឋានទាំង១៩។ ពិសេស ក្នុងឆ្នាំ ២០១៥ Ben Tre មានបន្ថែមឃុំចំនួន៤ទៀត ទទួលបទដ្ឋានពី១៧ដល់១៩អំពីការកសាងជនបទថ្មី ។
ដើម្បីកសាងជនបទថ្មីនៅឃុំប្រកបដោយប្រសិទ្ធិភាពគប្បីមានការចូលរួមរបស់
ប្រព័ន្ធនយោបាយទាំងមូល ខេត្ត Ben Tre ចាត់ទុកការកសាងជនបទថ្មី ជាភារកិច្ច
ស្នូល១ ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងតំបន់។ ក្នុងនោះ ប្រ
មូលផ្តុំកម្លាំងពីប្រជាជន ពង្រីកស្មារតីសាមគ្គីភាពរវាងបណ្ដាសមាសភាពអង្គការ
សង្គម រួមដៃកសាងជនបទថ្មី។ គិតតែក្នុងឆ្នាំ២០១៤នេះ Ben Tre ប្រមូលផ្តុំបានទឹក
ប្រាក់ចំនួន១២ ៧០០ ពាន់លានដុង ដើម្បីកសាងជនបទថ្មី។
ឃុំ Phu Nhuan នៃទីក្រុង Ben Tre ជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤ នាំមុខ
ក្នុងចលនាកសាងជនបទថ្មី របស់ខេត្ត Ben Tre ។ រហូតមកដល់ពេលនេះ ឃុំ សម្រេច
បាន បទដ្ឋានទាំង១៩/១៩ អំពីការកសាងជនបទថ្មី។ ប្រការគួរអោយកត់សម្គាល់
នោះគឺបណ្ដាបទដ្ឋានអំពីផ្លូវគមនាគមន៍ ធារាសាស្ត្រ អគ្គីសនី សាលារៀន…លៗ
សុទ្ធតែទទួលបានលើសគោលដៅដែលបានដាក់ចេញ។ ដើម្បីកសាងជនបទថ្មី
ឃុំ Phu Nhuan បានប្រមូលផ្តុំទុនវិនិយោគចំនួនជាង១១០បាន់លានដុង។ លោក
Vo Minh Hung អះនុប្រធានសមាគមអតីតយុទ្ធជនឃុំ Phu Nhuan បានអោយដឹងថា៖
“ បណ្ដាសមាជិកសមាគមអតីតយុទ្ធជនរបស់ឃុំ និងចំពោះខ្លួនខ្ញុំផ្ទាល់ សុទ្ធតែ
បំពេញល្អភារកិច្ចរបស់ខ្លួន សកម្មចូលរួមការកសាងជនបទថ្មី។ យើងខ្ញុំបានចលនា
បណ្ដាសមាជិករួមយោបល់កសាងបណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី។ ជាពិ
សេសគឺចលនាសមាជិកសមាគមរួមទុន បរិច្ចាក់ដី សម្ភារះសំណង់ដើម្បីកសាងផ្លូវ
គមនាគមន៍ជនបទថ្មី។”
ក្នុងបណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី បទដ្ឋានអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទ ត្រូវបានខេត្ត Ben Tre អនុវត្តយ៉ាងល្អ ដោយមានការស្រុះ
ចិត្តគំនិតជាច្រើនពីប្រជាជន។ លោក Le Van Thao ជនមួយនាក់នៅឃុំ Dai Dien
ស្រុក Thanh Phu បានចែករំលែកថា៖
“ នេះជាប្រការធម្មតាពេល ឃុំចលនាប្រជាជនរួមវិភាគទានកសាងខ្សែរផ្លូវនេះ។
ផ្លុវនេះបានជួយអ្នកតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរនិង ដឹកជញ្ជូនទំ
និញ កូនចៅទៅរៀនងាយស្រួលជាង។”
|
ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE(http://nongthonmoi.bentre.gov.vn/) |
នៅឃុំគំរូចំនួន៩ អំពីការកសាងជនបទថ្មីនៅខេត្ត Ben Tre បរិយាកាសប្រជា
ជនទាំងមូលរួមកម្លាំងកាយចិត្តកសាងជនបទថ្មីយ៉ាងផុលផុសនាបច្ចុប្បន្នបានសរ
អោយឃើញនូវគោលនយោបាយដ៏ត្រឹមត្រូវដែលបានប្រជាជនស្រុះចិត្តគំនិតចូល
រួម។ លោក Dang Tuy Phong លេខាគណៈកម្មាធិការបក្សឃុំ Huu Dinh ស្រុក Chau
Thanh បានអោយដឹងថា៖
“ ដើម្បីទទួលបានលទ្ធផលដែលបានដាក់ចេញ។ ជនគ្រប់រូបត្រូវយល់ថាកសាង
ជនបទថ្មីគឺបំរើអត្ថប្រយោជន៍ផ្ទាល់របស់គេ។ឧស្សាព្យាយាមចលនា ឃោសនាអោយ
ប្រជាជនយល់ដឹងអំពីការកសាងជនបទថ្មី ដោយប្រជាជនជាម្ចាស់។ ហើយពីនោះ
បង្កើនចំណូលសំរាប់ប្រជាជន។”
ក្រោយរយៈពេលជិត៤ឆ្នាំលាតត្រដាងអនុវត្តការកសាងជនបទថ្មី ជីវភាពរស់
នៅខាងសេដ្ឋកិច្ច វប្បធម៌ សង្គម របស់ខេត្ត Ben Tre និយាយរួមបានមានការអភិ
វឌ្ឍន៍គួរអោយកត់សម្គាល់ ៖ កំណើនសេដ្ឋកិច្ចរបស់ខេត្តទទួលបានជាង៧%/ឆ្នាំ
ឃុំចំនួន៨០%ទទួលបានបទដ្ឋានអំពីគមនាគមន៍ គ្រួសារចំនួនជាង៩៩%បានប្រើ
ប្រាស់អគ្គីសនី …លៗ លោក Ho Van Thiet ប្រធានសាខាអភិវឌ្ឍន៍ជនបទថ្មី សមា
ជិកគណៈកម្មាធិការបញ្ជាណែនាំការកសាងជនបទថ្មីខេត្ត Ben Tre បានអោយដឹង
ថែមទៀតថា៖
“ ពីឥឡូវនេះដល់ដំណាច់ឆ្នាំ ឃុំចំនួន៤ទៀតរបស់ខេត្តត្រូវទទួលអោយបាន
បទដ្ឋានអំពីការកសាងជនបទថ្មី។ ក្នុងខែកញ្ញាកន្លងទៅ យើងខ្ញុំបានសម្រេចបណ្ដាបែបបទ អោយឃុំ Chau Binh និង Phu Nhuan ខែតុលាសម្រេចបែបបទអោយឃុំ
Huu Dinh និង Son Dinh ។ នាពេលខាងមុខនេះ បណ្ដាស្ថាប័ននឹងចុះត្រួតពិនិត្យ
និងទទួលស្គាល់បទដ្ឋានទាំងនេះ ក៏ដូចជារៀបចំពង្រីកគំរូ ដើម្បីបណ្ដាស្រុក ឃុំ
ផ្សេងៗរៀនសូត្រនិងធ្វើតាម។”
ចលនាប្រជាជនទាំងមូលកសាងជនបទថ្មីរបស់ខេត្ត Ben Tre បានបង្កើតការ
បោះជំហានខ្លាំងក្លា ដើម្បីជីវភាពរស់នៅកក់ក្តៅ សុភមង្គល់ សម្បូរធូធារ សំរាប់ប្រ
ជាជន ដើម្បីការអភិវឌ្ឍន៍របស់តំបន់ជនបទពោពេញទៅដោយប្រពៃណីបដិវត្តន៍៕