កសាងរូបសណ្ឋានជាច្រើនក្នុងការកសាងជនបទថ្មីនៅ Dien Bien
LAN ANH -  
(VOV) /  
(VOV)_ DIEN BIEN ជាខេត្តព្រៃភ្នំនៅភាគពាយព្យវៀតណាម ជាតំបន់ដែលជន រួមជាតិជាជនជាតិភាគតិចThai, Mong , Ha Nhi ស្មើនឹង៨០%នៃចំនួនប្រជាជន។ ក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ ដោយបានអនុវត្តកម្មវិធីកសាងជនបទថ្មី DIEN BIEN បានមាន វិធានការជាច្រើន ដូចជា÷កសាងផលិតកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ ប្រគល់ដី ព្រៃសំរាប់ប្រជាជនគ្របគ្រងការពារ …។ល។
|
កសាងរូបសណ្ឋានជាច្រើនក្នុងការកសាងជនបទថ្មីនៅ Dien Bien(http://www.vinanren.vn/) |
ជាខេត្តព្រៃភ្នំឆ្ងាយដាច់ស្រយាល ដូច្នេះ DIEN BIEN កំពុងជួបការលំបាកជា
ច្រើនក្នុង ការសម្រេចបទដ្ឋាននានា ក្នុងកម្មវិធីកសាងជនបទថ្មី ដូចជា÷ផ្លូវគមនា
គមន៍ ជនបទ ការកសាងវាលស្រែធំ…។ល។ ប៉ុន្តែដោយសារមានការជំនះពុះពារ
លើផលវិបាកជាជំហានៗ ឃុំជាច្រើននៅស្រុក Muong Lay កំពុងខំប្រឹងប្រែងសម្រេច
បទ ដ្ឋានអំពីប្រព័ន្ធផ្លូវគមនាគមន៍ជនបទ។ បណ្ដាឃុំនៅស្រុក Muong Ang ខេត្ត DIEN BIEN ខំប្រឹងប្រែងសម្រេចអោយបានបណ្ដាបទដ្ឋានអំពីវប្បធម៏ សង្គម និងបរិស្ថាន
នាឆ្នាំ ២០១៤។ នៅទីនេះ រដ្ឋអំណាចបានយកចិត្តទុកដាក់ដល់ការបំផុសចលនា
ធានាអនាម័យ បរិស្ថាន ចំពោះប្រជាជនម្នាក់ៗ និងអង្គការនិមួយៗ។ លោក Lu Van
Vin ប្រធានដំណាងសមាគមជនចាស់ជរាខេត្ត DIEN BIEN បានអោយដឹងថា÷
“ ការកសាងជនបទថ្មីនិងការពារបរិស្ថានជាការងាររបស់ប្រព័ន្ធនយោបាយ
ទាំងមូល។ អាចនិយាយបានថា÷បញ្ហាបរិស្ថានជាបញ្ហាដ៏ក្តៅគគុកដែលទទួលបាន ការយកចិត្តទុកដាក់ជាពិសេសពីបក្សនិងរដ្ឋ។ ចំពោះបញ្ហានេះយើងខ្ញុំបានអំពាវ
នាវអោយជនចាស់ជរាចូលរួម។ ”
ទន្ទឹមនឹងការវិនិយោគទុនរបស់រដ្ឋ ស្រុក Muong Lay នៅលាតត្រដាងអនុវត្ត
កម្មវិធីចម្រុះ ដើម្បីលើកកំពស់សំណង់ ហេដ្ឋារចនាសម្ព័ន្ធនានា បំរើរការអភវិឌ្ឍន៍
សេដ្ឋកិច្ចក្នុងតំបន់ អនុវត្តកម្មវិធីកសាងជនបទថ្មី។ រដ្ឋអំណាចនិងស្ថាប័ន អង្គការ នានារបស់ស្រុក Muong Cha បានប្រមូលផ្តុំគ្រប់កម្លាំង និងគ្រាប់ពូជ សត្វពូជ ដើម្បីប្រជាជនដាំ ចញ្ជឹមអនុវត្តជាពិសោធន៍និងបើកទូលាយរូបសណ្ឋានផលិតកម្ម។ ទន្ទឹមនឹងនោះ ស្រុក Muong Cha ក៏បានធ្វើការងារល្អក្នុងការប្រគល់ដីព្រៃអោយ សហគមន៍ក្រប់គ្រង និងការពារដែរ។ លោក Nguyen Tuan Quang - ប្រធានមន្ទីព្រៃ
ស្រុក Muong Cha បានអោយដឹងថា÷
“ មុននេះ ព្រៃដូចជាគ្មានម្ចាស់ទេ។ប៉ុន្តែ ឥឡូវនេះ ព្រៃត្រូវបានប្រគល់អោយ
ភូមិ ឃុំនិមួយៗ ធ្វើអោយមនសិការបស់ប្រជាជនត្រូវបានលើកកំពស់។”
ព្រឹទ្ធាចារ Thao Cho Pao នៅភូមិ Huong Toong អោយដឹងដោយក្តីសប្បាយរីករាយថា÷ ប្រជាជនក្នុងភូមិយល់ដឹងច្បាស់អំពីការរក្សារនិងការពារព្រៃឈើ។ ទន្ទឹមនឹងនោះ ពី១ឆ្នាំដល់២ឆ្នាំទៀត នឹងទទួលបានផលពីព្រៃ ជីវភាពរស់នៅរបស់ប្រជាជននឹងត្រូវបានលើកស្ទួយ។
ការរក្សារនិងការពារព្រៃឈើបានក្លាយទៅជាការងារមួយដែលមិនអាចខ្វះ បានក្នុងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ ចាប់ពីពេលនេះតទៅពណ៌ខៀវរបស់ព្រៃភ្នំ របស់ជីវភាពរស់នៅសុខសានត្រាណបានមានវត្តមាន ដូចជាបំណង ប្រាថ្នារបស់ប្រជាជន ក្នុងកិច្ចការកសាងជនបទថ្មី៕
LAN ANH
-VOV