( VOV)_២ឆ្នាំកកន្លងទៅ វិទ្យាស្ថាន EDE ( EDE Consuling Asea Paciffic ) បានអនុ
វត្តគំរោងការណ៍ផលិតកាហ្វេស្របនឹងបំរ៉ែបំរួលអាកាសធាតុ នៅខេត្ត Dac Lac និង
ខេត្តមួយចំនួននៅតំបន់ Tay Nguyen។គំរោងការណ៍គឺសំដៅនេះគឺជួយឧបត្ថម្ភប្រ
ជាកសិករក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ដោយបង្កើនផ្ទេរប្តូវិទ្យាសាស្ត្រ
បច្ចេកទេស ហើយពីនោះលើកកំពស់ប្រសិទ្ធិភាពផលិតកម្មកាហ្វេតាមទិសចីរ
ភាព។ ឆ្លងតាមរយៈការលាតត្រដាងអនុវត្ត គំរោងការណ៍ កម្មវិធីនេះបានរួម
ចំណែកយ៉ាងសកម្មចូលក្នុងកម្មវិធីកសាងជនបទថ្មី នៅខេត្ត Dac Lac។
|
ប្រមូលកាហ្វេនៅខេត្ត Daklak (រូបថត TTXVN) |
ស្រុក Cưm’gar ជាតំបន់ជំនាញខាងដាំដំណាំឧស្សាហកម្មនិងកាហ្វេ។ នេះក៏
គឺជាតំបន់រស់នៅរបស់បណ្ដាជនជាតិភាគតិចដូចជា៖ Ede, M’nong …។ ប៉ុន្មានឆ្នាំ
មុនៗ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះជួបការលំបាកជាច្រើន។ ចាប់ពីពេល
តំបន់អនវុត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីមក កម្មវិធី EDEបានជម្រុញប្រ
ជាកសិករ ក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្មកាហ្វេ។ មុខ
សញ្ញាដែលទទួលបានផលចំណេញពីគំរោងការណ៍នេះគឺគ្រួសារកសិករជាង៩០០
គ្រួ នៅឃុំ៥ គឺ៖ Quang Tien, Cum’gar, Chu se, EaKpamនិង Eah’ding។ លោក Do
Thanh Chung នាយកគំរោងការណ៍EDE បានអោយដឹងថា៖ គោលដៅរបស់គំរោង
ការណ៍នេះគឺសមស្របជាមួយគោលនយោបាយរបស់បក្ស រដ្ឋ អំពីការកសាងជន
បទថ្មី រួមចំណែកលើកកំពស់ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្ម តាមទិសអភិវឌ្ឍន៍
ដ៏ចីរភាពស្របនឹង បំរ៉ែបំរួលអាកាសធាតុនៅក្នុងតំបន់៖
“បំរ៉ែបំរួលអាកាសធាតុ បានក្លាយទៅជាខ្លឹមសារក្តៅគគុក មិនមែនអ្វីដែលនៅ
ឆ្ងាយនោះទេ វាបានជះឥទ្ធិពលដល់គ្រប់គ្រួសារ អង្គភាពអាជីវកម្មនៅ Tay Nguyen
។ Dac Lac ជាតំបន់ដាំកាហ្វេមុខព្រួញក្នុងប្រទេស។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗ នេះ តំបន់
ជួបប្រទះការលំបាកជាច្រើន។ ហើយគំរោងការណ៍បានជួយឧបត្ថម្ភរបស់យើងខ្ញុំ
គឺដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសគឺបញ្ហាប្រើប្រាស់ធនធានទឹក ជី ថ្នាំការពារ
ដំណាំ…លៗ។ ”
|
ប្រមូលកាហ្វេ (រូបថតៈ អ៊ីនធឺណែត ) |
ដំបូងបង្អស់ គំរោងការណ៍ EDE ជួយឧបត្ថម្ភប្រជាកសិករតាមរូបសណ្ឋាន
សហករណ៍ តាមបទដ្ឋានកសាងជនបទថ្មី។ ដោយមានការជួយឧបត្ថម្ភនេះ គ
ណៈកម្មាធិការសហករណ៍បានលើកកំពស់សមត្ថភាពអំពីការគ្រប់គ្រង ហិរញ្ញវត្ថុ
និងសកម្មភាពសមូហភាពដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សមាជិក
សហករណ៍នានា។ គំរោងការណ៍បានជួយកសិករប្រមូលផ្តុំសមាជិកសហករណ៍រួម
គ្នាបណ្ដុះពូជ រៀបចំការលក់ដូរថ្នាំការពារដំណាំ ជី លក់កាហ្វេ លើកកំពស់ប្រសិទ្ធិ
ភាពផលិតកម្មកាហ្វេ លើកស្ទួយជីវភាពរស់នៅ។ លោក Do Thanh Chung បាន
អោយដឹងថែមទៀតថា៖
“ នាបច្ចុប្បន្ន ឃុំទាំង៥ដែលបានអនុវត្តគំរោងការណ៍សុទ្ធតែទទួលបាន
សមិទ្ធិផលសកម្មជាច្រើន។ ឃុំ Quang Tien ជាឃុំដំបូងអនុវត្តគំរោងការណ៍ និង
បង្កើតបានសហករណ៍១ដោយប្រជាជនធ្វើជាម្ចាស់ ប្រជាកសិករជាអ្នកគ្រប់គ្រង់។
ហើយបញ្ហាមួយទៀតគឺ យើងខ្ញុំបានណែនាំប្រជាជនគិតគូវិនិយោគចំពោះដំណាំ
កាហ្វេ ដើម្បីនាំមកទិន្នផលខ្ពស់។”
គំរោងការណ៍ EDE ក៏បានយកចិត្តទុកដាក់ដល់ការជះឥទ្ធិពលចំពោះសង្គម
ក្នុងការអភិវឌ្ឍន៍កសិកម្មដ៏ចីរភាព ជាពិសេស មុខសញ្ញាជនរួមជាតិជាជនជាតិ
ភាគតិច។ តាមរយៈគំរោងការណ៍នេះ និងវគ្គហ្វឹកហ្វឺននានា ជនរួមជាតិជាជនជាតិ
ភាគតិចមានឱកាសជិតដិតនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា របៀបគ្រប់គ្រងក្នុងការ
កសាងជនបទថ្មី។ បងស្រី H’Mainie ជនជាតិ Ede នៅឃុំ Quang Tien បានចែក
រំលែកថា៖
“ ប្រជាជនចូលចិត្តកម្មវិធីនេះណាស់ ជាពិសេសជនចាស់ជរាក៏យកចិត្តទុក
ដាក់ដល់កម្មវិធីនេះដែរ។ ខ្ញុំមកដល់ថ្នាក់ហ្វឹកហ្វឺននេះគឺដើម្បីជួយឧបត្ថម្ភប្រជា
ជន។ ប្រជាជនមិនយល់ប្រការអ្វី ខ្ញុំនឹងបកស្រាយអោយគេស្ដាប់។ ខ្ញុំធ្វើតាមរូប
សណ្ឋានផង និងណែនាំប្រជាជនអនុវត្តតាមផង។”
គំរោងការណ៍ EDE ក៏បានណែនាំប្រជាជនអនុវត្តវិធានការសន្សំសំចៃទឹក
ផង ដាំដើមកាហ្វេផ្សំជាមួយដើមឈើហូបផ្លែផង។ ក្រោយរយៈពេល២ឆ្នាំអនុ
វត្តគំរោងការណ៍នៅក្នុងតំបន់ ឃុំមួយចំនួននៅស្រុក Cum’gar ទទួលបទដ្ឋានពី
៩-១៥ ក្នុងបទដ្ឋានទាំង១៩។ បណ្ដាសកម្មភាពនៃក្របខ័ណ្ឌគំរោងការណ៍ EDE
បានសកម្មផ្ទេរប្តូរការរីកចំរើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមចំណែកក្នុងការក
សាងជនបទថ្មី នៅខេត្ត Dac Lac៕