ជនរួមជាតិខ្មែរខេត្ត Tra Vinh ជាមួយចលនាបរិច្ចាកដីកសាងជនបទថ្មី

(VOV)_៣០%ចំនួនប្រជាជននៅខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម) ​ ​ជា
ជនរួមជាតិជនជាតិខ្មែរ ហើយច្រើនរស់នៅប្រមូលផ្តុំនៅតំបន់ជនបទ។ ក្រោយរយៈ
ពេល៤ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មីមក Tra Vinh ​មានឃុំចំនួន
១៣​ក្នុង​ចំ​ណោម​៨៥​ឃុំ ​បានសម្រេចការកសាងជនបទថ្មី។ ទទួលបានលទ្ធផល
ទាំង​នេះ ​គឺដោយមានរបៀបធ្វើល្អ ច្នៃប្រឌិតថ្មីរបស់រដ្ឋអំណាច ​និងការស្រុះចិត្តគំ
និត​ពីប្រជាជន ដែលក្នុងនោះមានជនរួមជាតិខ្មែរ។

ជនរួមជាតិខ្មែរខេត្ត Tra Vinh ជាមួយចលនាបរិច្ចាកដីកសាងជនបទថ្មី - ảnh 1
ជនរួមជាតិខ្មែរខេត្ត Tra Vinh ជាមួយចលនាបរិច្ចាកដីកសាងជនបទថ្មី

  Ngoc Bien ជាឃុំមួយនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល របស់ស្រុក Tra Cu មានអត្រា
ជនរួមជាតិជាជនជាតិខ្មែរជាង៨១%។ ប្រជាជននៅទីនេះភាគច្រើន​ប្រកបមុខរបរ
កសិកម្ម ជីវភាពរស់នៅមានការលំបាកជាច្រើន ដែលក្នុងនោះ ​អត្រាគ្រួសារក្រីក្រ
នៅកំរិតខ្ពស់។ ដោយបានធ្វើល្អការងារឃោសនា បានជាប្រជាជន Ngoc Bien បាន
ស្ម័គ្រចិត្តបរិច្ចាកដី ដំណាំ ដើមឈើហូបផ្លែ ដើម្បី​កសាង​សំណង់​សុខុមាលភាពផ្សេងៗ
។ ដោយទិសស្លោក៖ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ និងប្រជាជនឃ្លាំ
មើល ប្រជាជនបានស្រុះចិត្តគំនិតខ្ពស់ និងរួមវិភាគ​ទានយ៉ាងសកម្ម។ ពិសេស ក្នុង
ការកសាងប្រព័ន្ធធារាសាស្ត្រ និងកសាងផ្លូវ​គមនាគមន៍ជនបទនេះ មានគ្រួសារជិត៥២០គ្រួបរិច្ចាកដីចំនួន១៤៥ ០០០ ម៉ែត្រក្រឡា  គិតជាប្រាក់ជិត៦,៥ពាន់លាន
ដុង។ ក្រៅពីនោះ ប្រជាជនក៏បានរួមវិភាគទានទឹកប្រាក់ចំនួនជាង៥០០លានដុង
 រួមជាមួយរដ្ឋ កសាងស្ពានជនបទចំនួន៨។​ លោក Kim Ray ជនឈាន​មុខក្នុងចល
នាបរិច្ចាកដីធ្វើផ្លូវគមនាគមន៍នេះ ​បានដោយដឹងថា៖

          “ ដោយមានការរួមកម្លាំងកាយចិត្តជាមួយគ្នានេះ បានជាផ្លូវវែងឬខ្លី  ផ្លូវចាក
 ប៉េតុង​ឬផ្លូវក្រាលកៅស៊ូ អាចអនុវត្តបានទាំងអស់។ មុននេះ គ្មានផ្លូវតភ្ជាប់ជាមួយ
 ផ្លូវជាតិទេ បានជាការធ្វើដំណើរទៅវិញទៅមកជួបការលំបាកជាច្រើន ហើយឥឡូវ
នេះ មានផ្លូវហើយ ការធ្វើដំណើរទៅវិញទៅមក ដឹកជញ្ជូនដំណាំ ស្រូវអង្ករងាយ
ស្រួលណាស់។​”

          ដូចជាឃុំ Ngoc Bien នេះ ឃុំ Hieu Tu ស្រុក Tieu Can ជាតំបន់ ឆ្ងាយដាច់ស្រ
យាល មានរហូតដល់ ៦៧%ជាជនរួមជាតិជាជនជាតិខ្មែរ។ ក្រោយរយៈពេល៤ឆ្នាំ
 អនុវត្តការកសាងជនបទថ្មីមក មុខមាត់របស់តំបន់មានការផ្លាស់ប្តូរថ្មីជា ច្រើន ជា
ពិសេសគឺបណ្ដាញ​គមនាគមន៍។ ទទួលបានលទ្ធផលនេះគឺដោយមានការរួមវិភាគ
ទានជាកម្លាំងកាយចិត្ត របស់ប្រជាជន ជាពិសេសគឺការបរិច្ចាកដីធ្វើ ផ្លូវគមនាគមន៍។
 ​ជាគំរូមួយក្នុងចលនានេះ គ្រួសារលោក Son On នៅភូមិ  O Trom   ទោះបីជាមិន
ម៉ែនជាគ្រួសារសម្បូរធូធារក្តី ប៉ុន្តែលោកបានបរិច្ចាកដីចំនួន ៣០០ម៉ែត្រក្រឡា ដើម្បី
កសាងផ្លូវ។ ពីព្រោះ តាមលោក Son On ថា៖ការ កសាង ជនបទថ្មីនេះ ប្រជាជនជា
ម្ចាស់ ហើយសំណង់ទាំងនេះមិនម៉ែនសំរាប់បុគ្គលណាទេ ហើយវានាំមកនូវផល
ប្រយោជន៍សំរាប់សហគមន៍ទាំងមូល និងនេះក៏ជា ឱកាសដើម្បីផ្លាស់ប្តូរថ្មីមុខមាត់
ជនបទ រួមចំណែកលើកស្ទួយជីវភាពរស់នៅ  ដែលក្នុងនោះមានគ្រួសារលោកផង
ដែរ។

          “ ដោយបានរដ្ឋអំណាចតំបន់ចលនា កសាងផ្លូវនៅភូមិ O Trom នេះ។  ខ្ញុំ
សប្បាយរីករាយណាស់ ហើយបានបរិច្ចាកដីដើម្បីរដ្ឋធ្វើផ្លូវ បង្កលក្ខណះអោយប្រ
ជាជនទៅវិញទៅមក អភិវឌ្ឍន៍សេដ្ឋកិច្ច។”

          មិនគ្រាន់តែប៉ុណ្ណោះទេ លោក Son On ក៏បានសកម្មឃោស​នាចលនា​ពុទ្ធ
សាសនិករួមកម្លាំងកាយចិត្ត កសាងសំណង់នានាទៀតផង។ ដោយតួនាទីជាប្រ
ធានគណះ​​អភិបាលកិច្ច​វត្ត O Tron និងដោយកិត្យានុភាព របស់ខ្លួន លោកចលនា
បានគ្រួសារចំនួន៣៣គ្រួ​​ ស្ម័គ្រចិត្តបរិច្ចាកដី ជាង៥ពាន់ម៉ែត្រក្រឡា និងទឹកប្រាក់ជាង៤០លានដុង ដើម្បីកសាងផ្លូវគមនាគមន៍ក្នុងភូមិ។

          ដោយមានការខំប្រឹងប្រែងពីរដ្ឋអំណាច និងការរួមវិភាគទានពីប្រជាជន ឃុំ
ក្រីក្រ Hieu Tu បានសម្រេចបទដ្ឋានអំពីគមនាគមន៍ជនបទ ជាបទដ្ឋានលំបាក មួយ
ក្នុងការកសាងជនបទថ្មី។មិនបញ្ចប់នៅលទ្ធផលកសាងប្រព័ន្ធផ្លូវគមនាគមន៍ប៉ុ
ណ្ណោះទេ រដ្ឋអំណាចតំបន់បានបន្តពង្រីកប្រជាធិបតេយ្យ ប្រើកម្លាំងពីប្រជាជន
ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន បានជាបទដ្ឋានជាច្រើនទៀតអំពី
ការកសាងជនបទថ្មីក៏បានសម្រេចដែរ។ ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្ស
ម្នាក់ក្នុងឃុំទទួលបាន២៩លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្របានថយចុះ១០% បើ
ប្រៀបនឹងឆ្នាំ ២០១១។ លោក Lam Van Hieu ប្រធានគណៈកម្មាធិការប្រជាជន ឃុំ
 Hieu Tu ស្រុក Tieu Can បានអោយដឹងថា៖

          “ ក្រោយរយៈពេល៣ឆ្នាំបំផុសការកសាងជនបទថ្មីមក ប្រជាជន​បានស្រុះ ចិត្តគំនិត គាំទ្រ និងត្រៀមខ្លួនជាស្រេចបរិច្ចាកដី ដំណាំដើម្បីកសាងផ្លូវគមនាគមន៍ជន
បទ។ ”  

          ដោយមានការស្រុះចិត្តគំនិតខ្ពស់ ការរួមវិភាគទានពីជនរួមជាតិ និងការ វិនិ
យោគពីមជ្ឈឹម បានជា ខេត្ត Tra Vinh បានមានឃុំចំនួន១៣/៨៥  សម្រេច បទដ្ឋាន
១៩/១៩ អំពីការកសាងជនបទថ្មី។ Tra Vinh បានដាក់គោលដៅដល់ចុង ឆ្នាំ 
២០១៥នេះ មានឃុំចំនួន៧ទៀត សម្រេចបទដ្ឋានទាំងឡាយអំពីការ កសាងជន
បទថ្មី។ ឃុំចំនួន៦៥ទៀត ខំប្រឹងប្រែងសម្រេចច្រើនជាង១០បទដ្ឋាន ហើយក្នុងនោះ ឃុំ១០០% សម្រេចបទដ្ឋានអំពីគមនាគមន៍ជនបទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ