ទឹកស្អាតនឹងគោលដៅកសាងជនបទថ្មី

ទឹកស្អាតនឹងគោលដៅកសាងជនបទថ្មី - ảnh 1
សេចក្តីសប្បាយដោយមានទឹកស្អាត ​(រូបថត៖Internet)
VOV World-ចំពោះជនទីក្រុង ទឹកម៉ាស៊ីន​គឺមិនចំឡែកអ្វីទេ។តែនៅតាមតំបន់
ជនបទ-ដែលមិនទាន់មានប្រព័ន្ធទឹកម៉ាស៊ីននេះ ប្រជាជនប្រើប្រាស់ប្រភពទឹកណា សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ?​ទឹកអណ្តូងស្នប់នឹងទឹកភ្លៀង​ គឺជាការជ្រើស រើស
របស់គេ។​ក៏ប៉ុន្តែ​ប្រភពទឹកនេះឆ្លើយតបយ៉ាងគ្រប់គ្រាន់​ទៅនឹងការរស់នៅ របស់
គេ នឹងសំខាន់ជាងគឺ​មានស្របអនាម័យដែរឫទេ?​
         យើងខ្ញុំទៅទស្សនាឃុំSong Phuong ជាឃុំកសិកម្ម១​មានចំងាយពី មជ្ឈមណ្ឌល​ ហាណូយប្រមាន ២០ គីឡូម៉ែត្រ​​នៅ ថ្ងៃ​១ដើមរដូវក្តៅ។ថ្ងៃក្តៅ ចែស នឹងចំហាយ
ក្តៅគួចឡើងពីផ្ទៃផ្លូវចាក់ក្រាលបេតុង​​ធ្វើឲ្យ​អាកាសធាតុ ហាក់ដូចជា​កាន់តែក្តៅ
ថែមទៀត។កំដៅថ្ងៃស្រាប់តែធូរស្រាលទៅ​ពេលដែល យើងខ្ញុំជួបប្រទះឃើញ
ស្រះភូមិដោយមាន​​​ផ្កាកំប្លោកស្វាយខ្ចីអណ្តែតលើផ្ទៃ ទឹកថ្លាឆ្វង់។ឥឡូវនេះ​ស្រះ
ភូមិ មិននៅជាប្រភពផ្តល់ទឹកជីវភាព ដល់ប្រជាជន ក្នុងភូមិដូចជាមុនៗនេះទៀត
ទេ។​ពីព្រោះ​ប្រជាជន​ នៅ​Song Phuong បានរក ឃើញនូវប្រភពទឹកផ្សេង។
 បង Bui Anh Tuan នៅភូមិ Thap ThuongឃុំSong Phuong កំពុងលាង បន្លែសំរាប់
ពេលបាយថ្ងៃត្រង់។ចរន្តទឹកត្រជាក់ ថ្លាឆ្វេងហូរចេញពីចំពួយនេះ គឺត្រូវបានយក
ពីអណ្តូងស្នប់របស់គ្រួសារបង។ប្រភពទឹកនេះមានគ្រប់គ្រាន់សំរាប់ជីវភាពប្រចាំ
ថ្ងៃរបស់គ្រួសារបង។ក៏ប៉ុន្តែបងនៅតែសង់បន្ថែម អាងធំ១ ដើម្បីផ្ទុកទឹកភ្លៀង។
បងនិយាយថា៖ ​​​ទឹកម៉ាស៊ីននៅទីនេះមិនទាន់មានទេ។​ប្រជាជនយើងខ្ញុំភាគច្រើន
ប្រើ ប្រាស់ទឹកអណ្តូងស្នប់នឹងទឹកភ្លៀង។ទឹកអណ្តូងស្នប់នឹងទឹកភ្លៀងក៏ល្អណាស់។         គ្រាន់តែចំណាយទឹកប្រាក់ប្រមាណ​៣​លានដុង​ប៉ុណ្ណោះគឺមានបាន អណ្តូងស្នប់១។
ដោយហេតុនេះ​គ្រួសារណានៅSong Phuong ក៏មានអណ្តូង ស្នប់ដែរ។ប្រភពទឹក
នេះមានសម្បូរ ទើបគេមិនគិតដល់ការប្រើប្រាស់ ទឹកដោយត្បិតត្បៀតទេ​។ក៏ប៉ុន្តែ​គេក៏យល់ជាបណ្តើរៗថា៖ប្រភពទឹកធម្មជាតិ នេះមិនមែនជាមិនអស់រលីងទេ។នឹងជាងអ្នកណាៗទាំងអស់  ស្រទាប់ជន វ័យក្មេងដូចជាប្អូន​Bui Thu Huongបាន
ជ្រួតជ្រាបបាននូវសារសំខាន់ នៃការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។ប្អូននិយាយ៖ទឹកជាប្រភពធនធានធម្មជាតិដ៏ថ្លៃថ្លា១។យើងត្រូវប្រើប្រាស់ដោយការសន្សំសំចៃ។បើមិនដូច្នេះទឹកនឹងអស់រលីង។  
   
ទឹកស្អាតនឹងគោលដៅកសាងជនបទថ្មី - ảnh 2
ទឹកស្អាតបានមកដល់នឹងប្រជាជនជនជាតិភាគតិច​(រូបថត៖​Internet)
   បើប្រៀបទៅនឹងបណ្តាភូមិផ្សេងៗ​​ប្រជាជននៅSong Phuong មិនខ្វល់ ចិត្តអំពី
ទឹកជីវភាពទេ។ក៏ប៉ុន្តែប្រការសំខាន់គឺប្រភពទឹកដែលគេកំពុងប្រើប្រាស់នេះ​មាន
ស្របអនាម័យដែរឫទេ។លោក Nguyen Minh Chau-កម្មាភិបាល វប្បធម៏ឃុំបានឲ្យ
ដឹងថា៖ការផ្តល់ទឹកស្អាតនឹងស្របអនាម័យដល់ប្រជាជនក្នុងឃុំគឺជាបទដ្ឋាន
សំខាន់១ដើម្បីកសាងជនបទថ្មី។ដោយហេតុនេះរដ្ឋអំណាចឃុំផ្តោតការយកចិត្ត
ទុកដាក់ដល់ការធានាគុណភាពប្រភពទឹកជីវភាព។លោក​បានបញ្ជាក់ថា៖ ឃុំបាន
វិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា​ប្រព័ន្ធចម្រោះទឹក​ អាងទឹក។រដ្ឋអំណាច
ក៏រួមផ្សំជាមួយសុខាភិបាលត្រួតពិនិត្យគុណភាពប្រភព ទឹកសំដៅធានាឲ្យប្រជា
ជនប្រើប្រាស់ទឹកដោយល្អបំផុត។    
     ទោះជាដូច្នេះក៏ដោយ​ប្រជាជនឃុំSong Phuong នៅតែមានបំណងថា៖ទឹកម៉ាស៊ីន
របស់រដ្ឋនឹងបានបញ្ជូនមកដល់ឃុំ។នេះក៏ជាគោលបំណងរបស់រដ្ឋអំណាចឃុំទៀត
ផង។លោក​ Minh ​លេខាបក្សឃុំ​សម្តែងមតិថា៖  កម្មវិធីទឹកស្អាត​ គឺជាបំណងប្រាថ្នា
របស់ទាំងបក្សភាគនឹងប្រជាជន ឃុំSong Phuong ។ខ្ញុំសង្ឃឹមថា៖ទឹកស្អាតបានបញ្ជូន
មកដល់ភូមិកាន់តែឆាប់ កាន់តែល្អ។    
              បំណងប្រាថ្នារបស់លោក​ Minhនឹងក្លាយទៅជាការពិតជាក់ស្តែងក្នុង រយះ
ពេលដ៏ខ្លីខាងមុខជាពិតប្រាកដ្។​ប្រព័ន្ធទឹកស្អាត១ដែលបានបញ្ជូន មកដល់ភូមិ
និមួយៗ​គ្រួសារនិមួយៗ​នឹងធ្វើឲ្យមុខមាត់តំបន់ជនបទថ្មី ​Song  Phuongកាន់តែល្អស្អាត
 ជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ