ភូមិរបរត្បាញផ្តៅឬស្សី Phu Vinh

(VOVWORLD) - ស្ថិតនៅចម្ងាយ ២៥ គីឡូប៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ ភូមិ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My គឺជាស្រុកកំណើត របស់មុខរបរត្បាញផ្តៅឬស្ស៊ីវៀតណាម។ ដោយមានប្រពៃណីប្រកបមុខរបរត្បាញ ផ្តៅឬស្សីអស់រយៈពេល ៤០០ ឆ្នាំ ភូមិ Phu Vinh គឺជាស្រុកកំណើតរបស់ជំនាន់ សិប្បករជាច្រើនរូបដែលត្បាញឡើងផលិតផលផ្តៅឬស្សីស្អាតអស្ចារ្យនិងប៉ិនប្រសប់។ 
ភូមិរបរត្បាញផ្តៅឬស្សី Phu Vinh - ảnh 1 ភូមិរបរត្បាញផ្តៅឬស្សី Phu Vinh

(VOVworld) – ស្ថិតនៅចម្ងាយ ២៥ គីឡូប៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ ភូមិ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My គឺជាស្រុកកំណើត របស់មុខរបរត្បាញផ្តៅឬស្ស៊ីវៀតណាម។ ដោយមានប្រពៃណីប្រកបមុខរបរត្បាញ ផ្តៅឬស្សីអស់រយៈពេល ៤០០ ឆ្នាំ ភូមិ Phu Vinh គឺជាស្រុកកំណើតរបស់ជំនាន់ សិប្បករជាច្រើនរូបដែលត្បាញឡើងផលិតផលផ្តៅឬស្សីស្អាតអស្ចារ្យនិងប៉ិនប្រសប់។

ត្រូវបានបង្កើតឡើងពីឆ្នាំ ១៧០០ ភូមិ Phu Vinh ត្រូវបានហៅថា Phu Hoa Trang ដោយសារ ប្រជាជននៅទីនេះត្បាញផ្តៅឬស្សីស្អាតណាស់។ នាឆ្នាំ ១៨០០ ភូមិ Phu Hoa Trang ប្តូរឈ្មោះទៅជាភូមិ Phu Vinh។ គឺជាភូមិដែលដីធ្លីសមស្របនឹងការដាំផ្តៅ ឬស្សី ប្រជាពលរដ្ឋភូមិ Phu Vinh ដឹងច្បាស់ពីលក្ខណៈរបស់ផ្តៅនិមួយៗឬស្សី និមួយៗ។ លោក Luu Duy Dan ប្រធានសមាគមន៍ភូមិរបរវៀតណាម បានឲ្យដឹងថា៖

        «វៀតណាមមានភូមិត្បាញផ្តៅឬស្សីជាច្រើន ប៉ុន្តែ ភូមិ Phu Vinh មិនមែន ជាភូមិរបរធម្មតានោះទេ នោះគឺភូមិរបររាប់រយឆ្នាំ។ ផលិតផលត្បាញផ្តៅឬស្សីនៃភូមិ Phu Vinh បានក្លាយទៅជាសិល្បៈទៅហើយ។»

        នាបច្ចុប្បន្ន ៩០% ប្រជាជនភូមិ Phu Vinh ធ្វើមុខរបរត្បាញផ្តៅឬស្សី។ រហូមក ដល់ពេលនេះ ស្រទាប់សិប្បករភូមិ Phu Vinh បានបើកទូលាយមុខរបរនេះទៅក្រុងខេត្ត ចំនួន ១២ ក្នុងទូទាំងប្រទេស។ ក្នុងចំណោមសិប្បករពូកែនៅភូមិ Phu Vinh ល្បីឈ្មោះ បំផុតគឺសិប្បករ Nguyen Van Khieu (១៩០៥-១៩៨៣) ដែលជាសិប្បករដំបូងបានត្បាញគំនូរលោកប្រធានហូជីមិញពីផ្តៅឬស្សីប្រកបដោយជោគជ័យ។ សិប្បករ Nguyen Van Tinh កូនប្រុសរបស់លោក Nguyen Van Khieu បានរៀបរាប់ថា៖

        «ឪពុកខ្ញុំគឺជាសិប្បករមួយរូបក្នុងចំណោមសិប្បករដំបូងចំនួន ៩ នាក់ដែលត្រូវបានរដ្ឋប្រសិទ្ធនាមពីឆ្នាំ ១៩៦១ មក។ គាត់គឺជាអ្នកដំបូងដែលត្រូវបានប្រគល់ជូន កិត្តិនាមជាសិប្បករត្បាញផ្តៅឬស្សីនិងជាអ្នកជួបជាមួយលោកប្រធានហូជីមិញផងដែរ។»

        ភូមិ Phu Vinh ល្បីឈ្មោះដោយបណ្ដាផលិតផលត្បាញផ្តៅឬស្សីស្អាតអស្ចរ្យនិងប៉ិនប្រសប់។ ស្តីអំពីភាពវិសេសវិសាលនៃភូមិរបរខ្លួន សិប្បករ Nguyen Van Tinh  បានឲ្យ ដឹងថា៖               

        «ភាពវិសេសវិសាលនៃភូមិត្បាញផ្តៅឬស្សី Phu Vinh ល្បីឈ្មោះដោយ បច្ចេកទេសពិសេសនិងប៉ិនប្រសប់។ ក្បូក្បាចរចនានៅភូមិ Phu Vinh ដ៏សម្បូរបែប ណាស់ដែលភូមិរបរផ្សេងៗគ្មានទេ។»

        អាស្រ័យដោយបទពិសោធន៍រាប់រយឆ្នាំតភ្ជាប់នឹងការច្នៃប្រឌិត បណ្ដាសិប្បករភូមិ Phu Vinh បានបង្កើតឡើងផលិតផលវិសេសវិសាលដែលមានតំលៃសិល្បៈខ្ពស់ ហើយទទួលបានពានរង្វាន់ជាច្រើននៅការប្រឡងនៅក្នុងនិងក្រៅប្រទេសជាច្រើន។ សិប្បករ Nguyen Van Trung នៅភូមិ Phu Vinh បានចែករំលែកថា៖

        «នាឆ្នាំ ១៩៨០ ខ្ញុំទទួលបានមេដាយមាសក្នុងការប្រឡងយុវជនបណ្ដាប្រទេសសង្គមនិយមដែលត្រូវបានរៀបចំឡើងនៅសហភាពសូវៀត។ វណ្ណកម្មរបស់ខ្លុំគឺគំនូរ «ទន្លេ Volga»។ នាឆ្នាំ ១៩៨២ ខ្ញុំត្រូវបានបញ្ជូនទៅបណ្តុះបណ្ដាលវិជ្ជាជីវៈនៅគុយបា ឡាវនិងអង់ហ្គូឡា។ ខ្ញុំធ្លាប់បានប្រគល់ជូនអតីតនាយករដ្ឋមន្ត្រីបារាំងគំនូដោយផ្តៅ ឬស្សីមួយស្តីអំពីវិថីបុរាណហាណូយ។ តំលៃប្រាក់នៃការនាំចេញផលិតផលត្បាញផ្តៅ ឬស្សីរបស់ភូមិ Phu Vinh  ទទួលបាន ៣០ពាន់លានដុងក្នុងមួយឆ្នាំ។ទីផ្សារស្នូលគឺ ជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់និងអេស្ប៉ាញ។»

        ឆ្លងកាតរាប់រយឆ្នាំអភិវឌ្ឍន៍ ភូមិ Phu Vinh នៅរក្សាបានតំលៃប្រពៃណីដែល ជីដូនជីតាបន្សល់ទុកមក ហើយផលិតផលនៃភូមិ Phu Vinh បានក្លាយទៅជាវណ្ណៈកម្ម វិចិត្រសិល្បៈវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ