រូបសណ្ឋានផលិតកម្មផ្សិតចំបើងនាំមកនូវប្រាក់ចំណូលខ្ពស់សំរាប់ប្រជាកសិករ Soc Trang

(VOV)_ដោយមានកក្តាងាយស្រួលជាច្រើន ដូចជារយៈពេលរីកលូតលាស់ខ្លី 
ប្រាក់ចំណាយលើការដាំដុះតិច និងឆ្លៀតយកអនុផលពីដើមស្រូវ គ្រួសារ​កសិករជា
ច្រើននៅខេត្ត Soc Trang បានផលិតផ្សិតចំបើងដើម្បីនាំមកនូវប្រាក់​ចំណូលខ្ពស់។ 
ពីនោះ ប្រជាកសិករទទួលបានប្រាក់ចំណូលបន្ថែម​ រួមចំណែកអនុវត្ត​សម្រេច​បទ
ដ្ឋាននានាស្ដីអំពីការកសាងជនបទថ្មីនៅក្នុងតំបន់។ 

រូបសណ្ឋានផលិតកម្មផ្សិតចំបើងនាំមកនូវប្រាក់ចំណូលខ្ពស់សំរាប់ប្រជាកសិករ Soc Trang - ảnh 1
រូបសណ្ឋានផលិតកម្មផ្សិតចំបើងនាំមកនូវប្រាក់ចំណូលខ្ពស់សំរាប់ប្រជាកសិករ Soc Trang

          ក្នុងរយៈពេលប៉ុន្មានខែ ប្រជាកសិករទំនេរពីការធ្វើស្រែ គ្រួសារលោក Nguyen
 Van Lam នៅសង្កាត់ទី២ ទីរួមខេត្ត Nga Nam ខេត្ត Soc Trang បានឆ្លៀតយក​បណ្ដា
អនុផលពីដើមស្រូវពីរដូវមុន ដើម្បីផលិតផ្សិតចំបើង។ ដោយមានពូជចំនួន៤០០ដប
 ក្រោយរយៈពេល២០ថ្ងៃ គ្រួសារលោក Nguyen Van Lam អាចទទួល​បានជិត១០០
គីឡូក្រាម/ថ្ងៃ ទទួលបានប្រាក់ចំណូលសំរាប់គ្រួសារជិត១៥លានដុង​ក្នុងមួយខែ​ 
(ស្មើនឹងជាងប្រាំពីររយដុល្លារអាមេរិក​)។ លោក Nguyen Van Lam បានអោយ​ដឹងថា៖

          “ ក្រោយពីពេលប្រមូលផលស្រូវមក គ្រួសារខ្ញុំបានប្រមូលផ្តុំចំបើងដើម្បី​ដាំ​
ផ្សិតចំបើង។ ដាំផ្សិតចំបើងងាយស្រួលជាងដាំស្រូវ ពីព្រោះរយៈពេលប្រមូលផលខ្លី
 ហើយទទួលបាន​ចំណូលខ្ពស់។”

          ប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ពីរូបសណ្ឋាននេះបានជំរុញគ្រួសារជាច្រើននៅទី
​រួមខេត្ត Nga Nam ផលិតផ្សិតចំបើងពេញឆ្នាំ ដែលក្នុងនោះមានគ្រួសារលោក Dao
Van Kiet។ ក្រៅពីប្រភពចំបើងនៅក្នុងតំបន់ គ្រួសារលោកក៏បានទៅប្រមូល​ទិញ​នៅ
ខេត្តជំវិញនានាទៀតផង ដូចជា៖ Hau Giang , Bac Lieu និង Ca Mau។​តាមនោះ ក្នុង
រដូវដាំផ្សិតនិមួយៗ គ្រួសារលោកផលិតពូជចំនួន៩០០ដល់មួយពាន់ដប ទទួល​ប្រាក់
ចំណេញចំនួន៣០លានដុង (ស្មើនឹងមួយពាន់ប្រាំរយដុល្លារអា​មេរិក)​។​ លោក Dao
Van Kiet បានអោយដឹងថា៖

          “ ចង់ដាំផ្សិតចំបើងប្រកបដោយជោគជ័យ គឺត្រូវការកក្តាចំនួន២។ ទីមួយគឺ​
ជ្រើសរើសវាលស្រែ ដើម្បីជ្រើសរើសចំបើងល្អ។ ទីពីរគឺការថែទាំចំបើង​ និងតាម​ដាន​
ការអភិវឌ្ឍន៍របស់​ផ្សិត ដើម្បីនាំមកនូវប្រសិទ្ធិភាព ទិន្នផលខ្ពស់។”

រូបសណ្ឋានផលិតកម្មផ្សិតចំបើងនាំមកនូវប្រាក់ចំណូលខ្ពស់សំរាប់ប្រជាកសិករ Soc Trang - ảnh 2
រូបសណ្ឋានផលិតកម្មផ្សិតចំបើងនាំមកនូវប្រាក់ចំណូលខ្ពស់សំរាប់ប្រជាកសិករ Soc Trang

នាបច្ចុប្បន្ន គ្រួសារជាច្រើននៅទីរួមខេត្ត Nga Nam កំពុងជំរុញខ្លាំងការ​អភិវឌ្ឍន៍
ផ្ទៃដីដាំផ្សិតចំបើង ពិសេសគឺក្នុងរយៈពេលប្រជាកសិករទំនេ។ ដាំផ្សិត​ចំបើងនេះនឹង
ជួយប្រជាកសិករសំអាតវាលស្រែផង និងដោះស្រាយបញ្ហាពលករផង និងទទួល
បាន​ប្រាក់ចំណូលបន្ថែមទៀតផង។

          នាបច្ចុប្បន្ន ទីរួមខេត្ត Nga Nam មានគ្រួសារចំនួន ៤៤៥គ្រួផលិតផ្សិតចំបើង​
 ​ដោយ​មានទិន្នផលចំនួនជិត៨០ហ្មឺនតោន។ ពីប្រសិទ្ធិភាពនៃរូបសណ្ឋាននេះ​នា
ពេលខាងមុខនេះ រដ្ឋអំណាច និងសមាគមកសិករទីរួមខេត្ត Nga Nam បន្ត​ជួយ
ឧបត្ថម្ភគ្រួសារកសិករអភិវឌ្ឍន៍រូបសណ្ឋានដាំផ្សិតចំបើង។ ទន្ទឹមនឹងនោះក៏​បង្កើន
ការផ្សព្វផ្សាយវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីប្រជាជនដាំផ្សិតចំបើងទទួលបាន
ទិន្នផលខ្ពស់ជាង ប្រសិទ្ធិភាពជាង។ ពិសេសគឺលើកទឹកចិត្តប្រជាជនបង្កើត​សហ
គ្រាសផលិតផ្សិត បង្កើនបរិមាណផលិតផល បង្កលក្ខណះងាយស្រួលដើម្បីលក់
ចេញ និងបង្កើនតំលៃផលិតផល ប្រាក់ចំណេញ។ លោក Hong Minh Nhat ប្រធាន
មន្ទីរសេដ្ឋកិច្ចទីរួមខេត្ត Nga Nam ខេត្ត Soc Trang បានអោយ​ដឹង​ថា៖

          “ ទីរួមខេត្ត Nga Nam នឹងរួមសហការជាមួយធនាគារនានាដើម្បិអនុវត្ត​ល្អ​
សេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្ដីពីគោលនយោបាយជួយ​
ឧបត្ថម្ភម៉ាស៊ី បំរើកសិកម្មអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ រួមសហការជាមួយធនាគារ
គោលនយោបាយ​ និងប្រភពមូលនិធីជាតិ ស្វែងរកការងារធ្វើដើម្បីប្រជាកសិករ
​អភិវឌ្ឍន៍មុខរបរដាំផ្សិតចំបើង អភិវឌ្ឍន៍សេដ្ឋកិច្ច។”

          មិនគ្រាន់តែបណ្ដាគ្រួសារកសិករនៅទីរួមខេត្ត Nga Nam អភិវឌ្ឍន៍មុខ​របរ
ដាំផ្សិតចំបើងប៉ុណ្ណោះទេ ថែមទាំង ចលនាដាំផ្សិតចំបើងនេះបានអភិវឌ្ឍន៍ទៅ
តាមស្រុកជុំវិញនានាដូចជា៖ My Tu, Chau Thanh, Thanh Tri ទៀតផង។  ដោយ​
មានមូលដ្ឋានកែច្នៃជាច្រើន ​បានជាផលិតផលផ្សិតចំបើងមានទីផ្សារ​ស្ថិរភាព​ទាំង​
នៅក្នុងនិងក្រៅប្រទេស។ ប្រការនេះបានជួយប្រជាកសិករស្ថិរភាពផលិតកម្ម 
និងអភិវឌ្ឍន៍មុខរបរដាំផ្សិតចំបើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ