ស្រុក DON DUONG នៅខេត្ត LAM DONG កសាងជនបទថ្មី

(VOV)_Don Duong ជាតំបន់ជំនាញដាំបន្លែធំបំផុតនៅខេត្ត Lam Dong  (តំបន់ខ្ពង់រាប
ភាគកណ្តាលវៀតណាម)។ មុខរបរដាំបន្លែនេះបានមានតាំងពីយូណាស់មកហើយ
។ រួមជាមួយកម្មវិធីកសាងជនបទថ្មី ប្រជាកសិករនៅស្រុក Don Duong ខេត្ត Lam
Dong  បានខិតខំខ្នះខ្នែងជម្រុញខ្លាំងការ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាមទិស
ស្ថិរភាព សំដៅ លើកកំពស់គុណភាពផលិតផល រួមចំណែកអភិវឌ្ឈន៍សេដ្ឋកិច្ច
សង្គមក្នុងតំបន់។ 

ស្រុក DON DUONG នៅខេត្ត LAM DONG កសាងជនបទថ្មី - ảnh 1
ស្ពៃដាំពីស្រុក Don Duong ត្រុវបានកៃច្នៃលក់ក្នុងប្រព័ន្ធផ្សារទំនើប METRO
 (រូបថតៈ dan tri.vn)

        ឆ្ពោះទៅដល់ឆ្នាំ២០១៥ Don Duong ខិតខំប្រឹងប្រែងសម្រេចគោលដៅនានា
ដើម្បីក្លាយទៅជាស្រុកដំបូងនៅ ខេត្ត Lam Dong ទទួល​បទដ្ឋានទាំង១៩ស្ដីពីការ
កសាងជនបទថ្មី។ដំបូងបង្អស់ស្រុកបានប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធ។
 តាំងពីដើមឆ្នាំមក ស្រុកDon Duong ធ្វើចលនាបានទឹកប្រាក់ចំនួន៧,៧ ពាន់
លានដុង។ លោក Thai On លេខាគណៈកម្មាធិការបក្សស្រុក Don Duong ​បាន
អោយដឹងថា÷ស្រុកបានយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
តាមទិសដៅទំនើប លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាព
ក្រីក្រយ៉ាងឆាប់និងចីរភាព។

        “នាគ្រាដំបូង Don Duong  ជាស្រុកក្រីក្រ។ ប៉ុន្តែតាំងពីឆ្នាំ២០០៥មក​ ស្រុក
បា​នប្រមូល​ផ្តុំ វិនិយោគចូលក្នុងកម្មវិធីសំខាន់ៗនានា ជា ពិសេសគឺការអភិវឌ្ឍន៍
កសិកម្ម។  ស្រុកបានផ្តល់អាទិភាពផ្ទេរប្តូររចនា​សម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹម
 អនុវត្តបច្ចេកទេស បច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ដើម្បី លើកកំពស់​ទិន្នផល
\ និងកសាងជនបទថ្មី  លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។”

        ក្នុងឆ្នាំ២០១៣កន្លងទៅ  ស្រុក Don Duongលៃទុកផ្ទៃដី ​ជិត២២ពាន់ហិកតា
ឲ្យការដាំបន្លែ។ ក្នុង១ឆ្នាំ ស្រុក ទទួលប្រាក់ចំណូលអាជីវកម្ម ពី១២០ដល់១៥០
លានដុងក្នុងមួយហិកតា។  រីឯផ្ទៃដីដែលបានអនុវត្តបច្ចេកវិទ្យាគឺទទួលបានទិន្ន
ផលខ្ពស់ជាងពី២ទៅ ៥ដង។

ស្រុក DON DUONG នៅខេត្ត LAM DONG កសាងជនបទថ្មី - ảnh 2
ប្រជាកសិករនៅស្រុក Don Duong ប្រមូលម្ទេស
(រូបថតៈ baolamdong.vn)

        បច្ចុប្បន្ននៅស្រុក Don Duong មានជនរួមជាតិជាជនជាតិភាគតិចជាច្រើន
 ​ដូចជា​÷ Cho Ru, K’Ho …លៗ ដោយមានអត្តចរិតឧស្សាហ៍ព្យាយាម ​ហើយ
បាន​ទទួលពីការផ្ទេរ បច្ចេកទេស វិទ្យាសាស្ត្រ។​មានគ្រួសារជាច្រើននៅDon Duong បានចេះរបៀបផលិតកម្មតាមបច្ចេកវិទ្យាថ្មី។ លោក Thai Onបន្តថា៖      

        “អ្នកស្រុក  ចំនួន៧៥ % កាន់សាសនា។ ការ​ស្រុះ​ចិត្តគំនិតក្នុងសង្គម
 បានធ្វើអោយសាសនិក អ្នកមុខអ្នកការសាសនាក្នុងតំបន់ខិតជិតមកគ្នា រួមគ្
នាឆ្ពោះទៅគោលដៅតែ១ នោះគឺលើកស្ទួយជីវភាពរស់នៅ​សំរាប់ប្រជាជន។ ”

        ឈានមុខក្នុងចលនាកសាងជនបទថ្មី និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ចូលក្នុងផលិតកម្មកសិកម្ម នៅស្រុក Don Duong នោះគឺឃុំ Ka Do។ Ka Do  មានមនុស្សចំនួន១១០០០នាក់ ដែលក្នុងនោះជនរួមជាតិជាជន​ជាតិ​ភាគតិច
ស្រូបយក ២៥%។ ក្រោយរយៈពេលជាង២ឆ្នាំ លាតត្រដាងអនុវត្តមក ឃុំ
សម្រេចបានបទដ្ឋានចំនួន១៥។  ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើក
ស្ទួយ។ ដោយផ្ទៃដីដាំដុះជិត ១៥ពាន់ម៉ែត្រក្រឡារ​និងផ្ទៃដីដាំផ្កាជាង៤ពាន់
ម៉្រែតក្រឡា​បង Vu Quang Hau  ជាដំណាង១ក្នុងការអនុវត្តន៍បែបផែនផលិតកម្ម
ទំនើប។ បងឲ្យដឹងថា៖

        “ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ខ្ញុំអនុវត្តន៍ការដាំផ្កាក្នុងផ្ទះកញ្ចក់។ខ្ញុំឃើញថា
ការដាំផ្កាមាន​ចំណូលស្ថិរភាពជាង ឬដាំម្ទេសក៏នាំមកនូវចំណូលខ្ពស់ជាង។ នា
បច្ចុប្បន្ន​ មានមនុស្សជាច្រើនធ្វើផ្ទះកញ្ចក់ ដើម្បីដាំបណ្ដាដំណាំមានគុណភាពខ្ពស់ ដូចជា ផ្កាឬម្ទេស។ ”

        នាប៉ុន្មានឆ្នាំខាងមុខនេះ ស្រុក Don Duong នឹងបន្តលើក​ទឹកចិត្តប្រជាជន
បើកទូលាយ ពង្រីករូបសណ្ឋានធ្វើសេដ្ឋកិច្ចថ្មីនេះ។  ទន្ទឹមនឹងនោះ ស្រុកទាក់ទាញ
បណ្ដាប្រភពទុនវិនិយោគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមណ្ឌលដាំបន្លែ
នានា លើកំពស់គុណភាពបន្លែ  ដើម្បីបំពេញរាល់តម្រូវការរបស់ទីផ្សារនៅក្នុង
និងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ