|
អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម NGHE AN (http://dnnghean.com.vn/) |
(VOV)_ដោយមានម្ចាស់កម្មវត្ថុស្នូលជាប្រជាកសិករ បណ្ដាអង្គភាពអាជីវកម្ម
អាជីវករក៏ដើរតួនាទីសំខាន់ក្នុងដំណើការកសាងជនបទថ្មី នៅវៀតណាម។ ចាប់ពី ពេលវៀតណាមបានលាតត្រដាងអនុវត្តកម្មវិធីកសាងជនបទថ្មីមក អគ្គក្រុមហ៊ុន ភាគហ៊ុនសម្ភារះកសិកម្ម Nghe An អង្គភាពវីរពលកម្ម ដែលជាអង្គភាពអាជីវកម្ម សកម្ម ជួយឧបត្ថម្ភប្រជាកសិករកសាងវាលស្រែធំ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម កសិកម្ម។
|
លោក Truong Van Hien (http://dnnghean.com.vn/) |
អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម Nghe An បានធ្វើសកម្មភាពលើវិស័យ កសិកម្ម ពីឆ្នាំ ១៩៦០មក។ ពេលមានការផ្តួចផ្តើមគំនិតកសាងជនបទថ្មី មុននេះ៥
ឆ្នាំ អគ្គក្រុម ហ៊ុនបានលាតត្រដាងអនុវត្តគោលនយោបាយកសាងជនបទថ្មីក្នុងស្ថាន ភាពជាក់ស្ដែង តាមរយៈវិនិយោគកសាងវាលស្រែធំ វិនិយោគជី ពូជថ្មី …។ល។ លោក
Truong Van Hien អគ្គនាយកអគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម Nghe An បាន
អោយដឹងថា÷
“ រហូតមកដល់ពេលនេះ អគ្គក្រុមហ៊ុនបានលាតត្រដាងអនុវត្តកសាងវាលស្រែ
ធំនៅ Nghe An, Ha Tinh, Binh Dinh, Dak Lak, Gia Lai បញ្ជូលបច្ចេកវិទ្យា វិទ្យាសាស្ត្រ ចូលក្នុងផលិតកម្ម បង្កើនទិន្នផលសំរាប់ប្រជាកសិករ។”
មុនពេលអនុវត្តរូបសណ្ឋានវាលស្រែធំ ប្រជាកសិករនៅតំបន់ជាច្រើននៅអនុវត្ត
ផលិតកម្មតាមបែបលំបាកជាច្រើន។ ក្នុងវាលស្រែមួយ ប្រជាកសិករដាំដើមឈើច្រើន ប្រភេទ ដាក់ជីច្រើនប្រភេទ ដូច្នេះធ្វើអោយដំណាំត្រូវសត្វល្អិតចង្រៃបំផ្លិចបំផ្លញ ប្រ
ភព ទឹកក្នុងការដាំដុះត្រូវបានរីសស្ងួត។ ពេលអនុវត្តវាលស្រែធំ ការអនុវត្តវិទ្យា
សាស្ត្រ បច្ចេកវិទ្យា ប្រើជីមួយប្រភេទ ពូជតែមួយប្រភេទ គឺកាត់បន្ថយសត្វល្អិតចង្រៃ បង្កើនទិន្នផល នាំចេញផលិតផលងាយស្រួលជាង។ ស្ដីពីរបៀបធ្វើនេះ លោក
Truong Van Hien បានសង្កត់ធ្ងន់ថា÷
“ ចង់ធ្វើបានដូច្នេះ ដើមដំបូង អង្គភាពអាជីវកម្មត្រូវវិនិយោគ និងគិតគូដល់
ផល ប្រយោជន៍របស់ប្រជាកសិករជាដំបូង។ ពេលអនុវត្តវាលស្រែធំនេះ យើងខ្ញុំ
បាន អោយប្រជាកសិករខ្ចីជី ពូជ ធានាទិន្នផល និងប្រមូលទិញកសិផល។ ទន្ទឹម នឹងនោះ យើងខ្ញុំក៏ត្រូវស្វែងរកបណ្ដាផលិតផល ពូជ ជីមានគុណភាពល្អទៀតផង។”
ពីសភាពការណ៍ជាក់ស្ដែង អាជីវករចូលរួមការកសាងជនបទថ្មីដ៏សកម្មនោះ
លោក Truong Van Hien វីរពលករក្នុងសម័យកាលផ្លាស់ប្តូរថ្មី បានចាត់ទុកថា÷
“ យើងត្រូវអះអាងថា÷ចង់ធ្វើជនបទថ្មី គឺត្រូវមានការចូលរួមរបស់អង្គភាព
អាជីវ កម្ម ពីនោះទើបចីរភាពបាន។ ពីព្រោះ ប្រជាកសិករមិនមានទុន បច្ចេកវិទ្យា វិទ្យាសាស្ត្រនោះទេ។ ហើយក្នុងនោះ អាជីវកម្មមានទុន វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ដូច្នេះ ក្នុងការកសាងជនបទថ្មី គឺអាជីវកម្មត្រូវឈានទៅមុខ ដើម្បីមានចរិត
លក្ខណះ ចីរភាព និងប្រសិទ្ធិភាពដែរ។”
មិនត្រឹមតែផ្គត់បណ្ដាផលិតផលជី ពូជដើមឈើ និងផលិតផល សេវាកម្ម
ក្នុង វិស័យកសិកម្មប៉ុណ្ណោះទេ អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម Nghe An បានរួមជាមួយប្រជាកសិករកសាងវាលស្រែធំ អនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យាចូលក្នុងផលិតកម្ម រួមចំណែកសកម្មក្នុងការកសាងជនបទថ្មី។ សកម្មភាព
នេះ របស់អគ្គក្រុមហ៊ុនត្រូវបានចាត់ទុកជាគំរូ ក្នុងការដែលអង្គភាពអាជីវកម្មចូល រួមការកសាងជនបទថ្មីនាបច្ចុប្បន្ន៕