Dong Ky - ភូមិចាប់ផ្តើមអាជីពថ្មី

(VOVWORLD) - ភូមិ Dong Ky ចំណុះទីរួមខេត្ត Tu Son ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ល្បីឈ្មោះជាភូមិរបរធ្វើគ្រឿងឈើវិចិក្រសិល្បៈ ប្រពៃណីនៅវៀតណាមពីយូរយាណាស់មកហើយ។ ពាណិជ្ជសញ្ញាគ្រឿងឈើវិចិត្រសិល្បៈ Dong Ky ត្រូវបានស្គាល់ដល់នៅក្នុងនិងក្រៅប្រទេស។ ដើម្បីបើកទូលាយទ្រង់ទ្រាយផលិតកម្មនិងជំរុញការនាំចេញសមាគមគ្រឿងឈើវិចិត្រសិល្បៈភូមិ Dong Ky បានរៀបចំគំរោងការណ៍ «ភូមិរបរចាប់ផ្តើមអាជីពថ្មី Dong Ky»។ 
Dong Ky - ភូមិចាប់ផ្តើមអាជីពថ្មី - ảnh 1 Dong Ky - ភូមិចាប់ផ្តើមអាជីពថ្មី

(VOVworld)  -  ក្នុងប្រវត្តិសាស្ត្រ ភូមិ Dong Ky ល្បីឈ្មោះជាភូមិរបរសម្បូរធូរធារមួយដោយ មុខរបរធ្វើគ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈ។ ដំណាក់កាលចាប់ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០១២ ត្រូវបានចាត់ទុកជាពេលវេលាថ្កំថ្កើមបំផុតរបស់ភូមិ Dong Ky។ ក្រោយរយៈពេលច្រើនឆ្នាំអភិវឌ្ឍន៍ភូមិរបរនេះជួបការលំបាក់ជាច្រើនក្នុងការអភិវឌ្ឍន៍ជាពិសេសគឺរបៀបធ្វើអាជីវកម្មតាមបែបចាស់។បណ្ដាគ្រួសារធ្វើអាជី វកម្មនិងផលិតគ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈក្នុងភូមិនៅមានចរិតលក្ខណៈមិន ជំនាញ គ្មានការតភ្ជាប់ជាមួយគ្នា ដោយហេតុនេះ ប្រសិទ្ធភាពសេដ្ឋកិច្ចទទួល បានមិនខ្ពស់ ជាពិសេសក្នុងដំណាក់កាលសេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្ម អន្តរជាតិ។ ក្នុងកាលៈទេសៈនោះ សមាគមគ្រឿងឈើវិចិត្រសិល្បៈ Dong Ky បានរៀបចំគំរោងការណ៍ «ភូមិចាប់ផ្តើមអាជីពថ្មី» ដែលជួយតភ្ជាប់បណ្ដា សហគ្រាសនិងគ្រួសារធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ តាម នោះ ភូមិ Dong Ky នឹងកសាងមជ្ឈមណ្ឌលឧស្សាហកម្មភូមិរបរដោយទ្រង់ទ្រាយ ៥០០ ហិកតានៅទីរួមស្រុក Tu Son។ គំរោងការណ៍នេះរួមវិភាគទានកាត់បន្ថយ ការពឹងផ្អែកទៅលើទីផ្សារចិនឆ្ពោះទៅបណ្ដាទីផ្សារនាំចេញដទៃទៀតនិងរក្សារឹងមាំ ចំណែកទីផ្សារក្នុងប្រទេស។ ប្រធានសមាគមគ្រឿងឈើវិចិត្រសិល្បៈភូមិ Dong Ky លោក Vu Quoc Vuong បានឲ្យដឹងថា៖

        «សមាគមគ្រឿងឈើភូមិ Dong Ky បានរៀបចំគំរោងការណ៍ចាប់ផ្តើមអាជីព ដំបូងនៅវៀតណាម។ នេះគឺជាគំរោងការណ៍មានប្រសិទ្ធភាពដែលបង្កើតឡើង ជំហានលោតផ្លោះចំពោះភូមិ។ គំរងការណ៍បង្កើតឡើងរោងជាងទ្រង់ទ្រាយធំ ថែមទៀតសំរាប់អ្នកភូមិបើកទូលាយផលិតកម្មនិងនាំចេញ។ ទន្ទឹមនឹងនោះ គំរោងការណ៍ស្ថិតនៅទីកន្លែងដោយឡែកជាមួយទីប្រជុំជន ដោយហេតុនេះ ជៀសវាងការបំពុលនិងការពារបរិស្ថាន ឧបត្ថម្ភសន្តិសុខសង្គម បង្កើតការងារធ្វើ  ថែមទៀតសំរាប់ពលករ។ មជ្ឈមណ្ឌលឧស្សាហកម្មត្រូវបានបង្កើតឡើង ក្នុងនោះ មានទីកន្លែងតាំងបង្ហាញនិងជួបប្រាស្រ័យសំរាប់បណ្ដាសិប្បករនិងភូមិគ្រឿងឈើជាមួយគ្នា។»

        នាឆ្នាំ ២០១៦ តំលៃនាំចេញគ្រឿងឈើនៃភូមិ Dong Ky ទទួលបាន ៤០ លានដុល្លាអាមេរិក ក្នុងនោះ មានទីផ្សារចិនស្រូបយក ១០ លានដុល្លាអាមេរិក។ ប៉ុន្តែ សក្តានុភាពនាំចេញនៃភូមិ Dong Ky នៅធំធេងណាស់ ជាពិសេស ក្នុងពេល ដែលមជ្ឈមណ្ឌលឧស្សាហកម្មដាក់ឲ្យដំណើរការ។ អគ្គនាយិការក្រុមហ៊ុនគ្រឿង ឈើ Huong Mai លោកស្រី Vu Thi Mai បានឲ្យដឹងថា៖

        «ផ្នែកគ្រឿងឈើមានបំរ៉ែបំរួលជាច្រើន ប៉ុន្តែ ក្រុមហ៊ុនយើងខ្ញុំនៅឈរជើង រឹងមាំលើទីផ្សារអាស្រ័យដោយសេចក្តីស្រឡាញ់ចំពោះមុខរបរ។ យើងខ្ញុំវិនិយោគ ចូលក្នុងផលិតកម្មមុខទំនិញដ៏ល្អឯកសុទ្ធជាឈើប្រពៃណីដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ យើងខ្ញុំឆ្ពោះទៅការនាំចេញទៅទីផ្សារជប៉ុន កូរ៉េខាង ត្បូងនិងតៃវ៉ាន់ (ចិន)។»

Dong Ky - ភូមិចាប់ផ្តើមអាជីពថ្មី - ảnh 2មុខទំនិញគ្រឿងឈើវិចិត្រសិល្បៈនៃភូមិ Dong Ky ជានិច្ចកាលសម្បូរបែបនិងមានគុណភាពខ្ពស់ដែលបង្កើតឡើងកិត្យានុភាពលើទីផ្សារ។  

        នាបច្ចុប្បន្ន ភូមិ Dong Ky មានសហគ្រាសគ្រួសារផលិតនិងធ្វើអាជីវកម្ម គ្រឿងឈើចំនួន ២ ពាន់។ មុខទំនិញគ្រឿងឈើវិចិត្រសិល្បៈនៃភូមិ Dong Ky ជានិច្ចកាលសម្បូរបែបនិងមានគុណភាពខ្ពស់ដែលបង្កើតឡើងកិត្យានុភាពលើទីផ្សារ។ អនុប្រធានសមាគមភូមិរបរ Dong Ky លោក Vu Ngoc Nam បានឲ្យដឹង ថា៖

        «នាប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Dong Ky នាំចេញទៅទីផ្សារចិនច្រើនណាស់។ ភូមិកំពុងប្រមូលផ្តុំទៅលើគ្រឿងសង្ហារឹមគ្រួសារ ដូចជា តុកៅអី គ្រែ។ ភូមិ Dong Ky មានសិប្បករនិងជាងឈើពូកែជាច្រើននាក់។ គ្រឿងឈើភូមិ Dong Ky ត្រូវ បានឆ្លាក់ ដ៏ប៉ិនប្រសប់។ យើងខ្ញុំមានគោលបំណងថា៖ គំរោងការណ៍ចាប់ផ្តើម អាជីពថ្មីភូមិ Dong Ky នឹងត្រូវបានអនុវត្តយ៉ាងឆាប់។»

        ការចាប់ផ្តើមអាជីពថ្មីគឺជានិន្នាការថ្មីដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលយកចិត្ត ទុកដាក់បញ្ជាណែនាំដើម្បីបង្កលក្ខណៈងាយស្រួលជំរុញចលនាចាប់ផ្តើមអាជីពថ្មី ឆ្ពោះទៅកសាងប្រទេសចាប់ផ្តើមអាជីពថ្មីមួយ។ គំរោងការណ៍ «ភូមិរបរចាប់ផ្តើម អាជីពថ្មី» នៅភូមិ Dong Ky មិនត្រឹមតែរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌នៃ ភូមិគ្រឿងឈើប្រពៃណី ប៉ុណ្ណោះទេ ថែមទាំង គឺជាទិសដៅដ៏ត្រឹមត្រូវដើម្បីភូមិ Dong Ky អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងនិរន្តរភាពទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ