DONG NAI ជួយឧបត្ថម្ភប្រជាកសិករកសាងជនបទថ្មី

          (VOV)_ជិត២០ឆ្នាំកន្លងទៅ អាស័យដ្ឋានប្រភពទុននៃមូលនិធិជួយឧបត្ថម្ភ​គ្រួ
សារកសិករជាច្រើននៅខេត្ត Dong Nai (ភាគខាងត្បូង វៀត ណាម) បាន​រួចផុតពី
ភាពក្រីក្រ​។ ​នាបច្ចុប្បន្ន ប្រភពទុននេះ ​បាន រួម ចំណែកជំរុញការកសាងជនបទថ្មី
 តាមទិសអភិវឌ្ឍន៍ចីរភាព។ 

DONG NAI ជួយឧបត្ថម្ភប្រជាកសិករកសាងជនបទថ្មី - ảnh 1
DONG NAI ជួយឧបត្ថម្ភប្រជាកសិករកសាងជនបទថ្មី


          ​មុនឆ្នាំ ២០១១ ​ គ្រួសារលោក Pham Thanh Anh នៅឃុំ Dong Hoa ស្រុក Trang
Bom ខេត្ត Dong Nai ជួបការលំបាកជាច្រើន  ដោយ គ្មានការងារធ្វើនឹងនរ។ ប៉ុន្តែ 
ក្រោយពីពេលចូលរួមគំរោងការណ៍ចិញ្ជឹមជ្រូកពូជ ​​ និងបានខ្ចីប្រាក់ចំនួន២០លាន
ដុង ពីប្រភពទុនជួយឧបត្ថម្ភប្រជា កសិករ ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់គ្រួ
សារលោកត្រូវបានលើកស្ទួយជា​ច្បាស់លាស់។ លោក Pham Thanh Anh បាន
អោយដឹងថា៖

          “ មុននេះ គ្មានទុន បានជាខ្ញុំមិនអាចធ្វើបានអ្វីទេ។ ប៉ុន្តែ ក្រោយ​ពី​បានខ្ចី
ប្រាក់ចំនួន២០លានដុងនេះ ខ្ញុំបានមានឱកាសរកស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ច។”

          ការរកស៊ីមានបាន​ របស់សមាជិកចំនួន៤០នាក់នៃក្លិបត្រី ទិន្ន ផលខ្ពស់ នៅ
ភូមិទី៨ ឃុំ Song Trau ស្រុក Trang Bom ជាភ័ស្តុតាង១ ឆ្លុះបញ្ជាំង តួនាទីរបស់មូល
និធិជួយឧបត្ថម្ភប្រជាកសិករ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំ ណែកកសាងជនបទ
ថ្មី។ អាស្រ័យដោយមានប្រភពទុនកំចី​ចំនួន៤០០លានដុង ពីមូលនិធិពោលខាង
លើ បណ្ដាសមាជិកក្នុងក្លិប បានប្រមូលផ្តុំ កែលំអរបឹងចិញ្ចឹមត្រី អនុវត្តវិទ្យាសាស្ត្រ
 បច្ចេកវិទ្យាចូលក្នុងការចិញ្ជឹមត្រី។ បានជា ទិន្នផលត្រីបានកើនពី ពី១,២តោន/ហិក
តាមុននេះ ឡើងដល់១០តោន/ហិកតានាបច្ចុប្បន្ន។ ប្រាក់ចំណូលគិតតាមសមាជិក
សហករណ៍ម្នាក់ៗមានជិត​១០០លានដុង​ក្នុង១ឆ្នាំ។ លោក Luu Dinh Nguyen ប្រ
ធានក្លិបត្រី  ទិន្នផលខ្ពស់ នៅភូមិទី៨ ឃុំ Song Trau បានអោយដឹងថា៖

          “ ខ្ញុំចាត់ទុកថា៖ មូលនិធិជួយឧបត្ថម្ភប្រជាកសិករ ដើរតួនាទីដ៏សែនសំខាន់  
ជាពិសេសគឺក្នុងសភាពការណ៍សេដ្ឋកិច្ចជួបការលំបាកដូចនាសព្វថ្ងៃ។ សង្ឃឹមថា ៖ 
ក្រោយនេះ រដ្ឋនឹងអោយយើងខ្ញុំខ្ចីបរិមាណប្រាក់ច្រើនជាង ដើម្បីបន្តពង្រីកផលិត
កម្ម។”

          ​ ប្រភពទុននៃមូលនិធិជួយឧបត្ថម្ភកសិករ​បានជួយ​តំបន់នានា សម្រេចបាន
បណ្ដាបទដ្ឋាន ក្នុងការកសាងជនបទថ្មី ជាពិសេសគឺការអនុវត្ត វិទ្យាសាស្ត្រ បច្ចេក
វិទ្យាចូលក្នុងផលិតកម្ម និងលើកកំពស់ប្រាក់ចំណូលសំរាប់ប្រជា ជន។ ដោយមាន
ទុនប្រមាណជាង១១ពាន់​លានដុង នាបច្ចុប្បន្ន ប្រភពទុន​ជួយ ឧបត្ថម្ភ​កសិករ នៅ 
Dong Nai កំពុងត្រូវបានប្រើប្រាស់​ប្រកបដោយប្រសិទ្ធិភាព​ ជួយប្រជាកសិកររាប់
ពាន់នាក់បង្កើនផលិតកម្ម លើកកំពស់ប្រាក់ចំណូល។ លោក Le Huu Thien អនុប្រ
ធានសមាកមកសិករខេត្ត Dong Nai បានអោយដឹងថា៖

          “ នាពេលកន្លងទៅ យើងខ្ញុំជានិច្ចកាលយកចិត្តទុកដាក់ដល់​ការផ្តល់ទុន​ ជា
មួយការអនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងការកសាង ជនបទថ្មី។ យើងខ្ញុំក៏យកចិត្ត
ទុកដាក់សហការជាមួយស្ថាប័នជំរុញកសិកម្ម អង្គភាពអាជីវកម្ម ដើម្បីផ្ទេរ​បច្ចេក
វិទ្យា និងចុះហត្ថលេខាលើកិច្ចសន្យាសំរាប់កសិករ។  តាម រយៈបណ្ដាគំរោងការណ៍ 
កម្មវិធី យើងខ្ញុំក៏បង្កើនការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការធ្វើរកស៊ី​ដើម្បីប្រជាកសិករ
អាច  ​អនុវត្តប្រកបដោយប្រសិទ្ធិភាព។”

          នាបច្ចុប្បន្ន ខេត្ត Dong Nai ​បានវាយតំលៃជាតំបន់មួយ ក្នុងចំណោម តំបន់
ដែលមានការគ្រប់គ្រង និងប្រើប្រាស់ល្អនូវប្រភពទុនសំរាប់ប្រជាកសិករ​​។ រហូត
 មក ដល់ពេលនេះ ប្រជាជនក្នុងខេត្តទាំងមូល បានរួមវិភាគទានជាកម្លាំងពលកម្ម 
និងសម្ភារះ មានតំលៃរាប់សិបពាន់លានដុង សម្រេចបានជាង៨០%នៃការ កសាង
ផ្លូវគមនាគមន៍តភ្ជាប់ភូមិ ឃុំជាមួយគ្នា។ តាមផែនការ នាចុងឆ្នាំ ២០១៥  Dong Nai
នឹងមានឃុំចំនួន៣៤ ទទួលបាន បទដ្ឋានអំពី ការកសាង ជនបទថ្មី និងឈានទៅ
មុខ ក្នុងតំបន់ណាមបូខាងកើត ក្នុងការកសាងជនបទថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ