(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មីមក ជនបទនៅខេត្ត
Nam Dinh ( ភាគខាងជើងវៀតណាម) បានមានការផ្លាស់ប្តូរថ្មីជាច្រើន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់ ផ្លូវគមនាគមន៍…លៗត្រូវបានកសាងយ៉ាងល្អប្រសើ។ ដើម្បីទទួលបានការផ្លាស់ប្តូរនាបច្ចុប្បន្ន ដូច្នេះ ខេត្ត Nam Dinh បានជ្រើសរើសការ
កសាងជន បទថ្មីទៅតាមរយៈភូមិនានាដោយផ្អែកទៅលើកម្លាំងសហគមន៍ យក
ប្រជាជន ធ្វើជាប្រភព។
|
NAM DINH កសាងជនបតថ្មីដោយផ្អែកទៅលើកម្លាំងសហគមន៍(baonamdinh.com) |
នាបច្ចុប្បន្ន ក្នុងចំណោមឃុំចំនួន៩៦ ចូលរួមការកសាងជនបទថ្មីរបស់ខេត្ត
Nam Dinh បានមានឃុំចំនួន១២ ទទួលបទដ្ឋានទាំង១៩ និងទីរួមស្រុក ទីរួមខេត្តចំ
នួន១០០% សម្រេចការកសាងជនបទថ្មី។ ដោយទិសស្លោក៖ ប្រជាជនធ្វើ រដ្ឋជួយ
ឧបត្ថម្ភ ខេត្ត Nam Dinh បានចលនាប្រជាជនបរិច្ចាកដី ដើម្បីធ្វើផ្លូវ កសាងសំណង់
ផលប្រយោជន៍នានា មុខមាត់ជនបទថ្មីរបស់ខេត្តបានផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។
គ្រួសារលោក Pham Van Ngo នៅទីរួមស្រុក Cat Thanh ស្រុក Truc Ninh បានរួមវិ
ភាគទានជាទឹកប្រាក់ចំនួន២,៥ពាន់លានដុង ដើម្បីកសាងសាលារៀន ជួសជុល
ឈាបនដ្ឋាន និងការកសាងជនបទថ្មី។ លោក Pham Van Ngo បានសំណេះសំ
ណាលថា៖
“ ការរួមវិភាគទានកសាងសាលារៀនគឺដើម្បីកូនចៅក្នុងភូមិនឹងនរចិត្ត មាន
ទីកន្លែងសិក្សា មានអនាគតល្អប្រសើ។ ហើយការរួមវិភាគទានកសាងឈាបនដ្ឋាន វត្តអារាម គឺដើម្បីប្រជាជននឹងនរចិត្ត និងដើម្បីភូមិស្អាតជាង ឃុំស្អាតជាង។ នេះ
គឺជាមូលហេតុដែលខ្ញុំចង់រួមវិភាគទាន ហើយដើម្បីជ្រះថ្លាក្នុងជីវិតតែប៉ុណ្ណោះ។ ”
បទដ្ឋានមួយ ក្នុងចំណោមបទដ្ឋានសំខាន់ៗ ក្នុងការកសាងជនបទថ្មី នោះគឺ
ការរៀបចំប្រព័ន្ធគមនាគមន៍។ ការបើកទូលាយ ចាក់ប៉ែតុងបណ្ដាផ្លូវគមនាគមន៍ជនបទនេះ មិនគ្រាន់តែបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជនប៉ុណ្ណោះទេ ថែម
ទាំងបង្កើតឡើងគ្រឹះដ្ឋានដើម្បីបញ្ជូនម៉ាស៊ីន អនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រចូល
ក្នុងផលិតកម្មកសិកម្ម។ យល់ដឹងបានសារសំខាន់នៃបទដ្ឋាននេះ ប្រជាជនជា
ច្រើន នាក់នៅខេត្ត NamDinh បានស្ម័គ្រចិត្តបរិច្ចាកដីដើម្បីកសាងជនបទថ្មី។
លោក Nguyen Van Tao នៅភូមិ An Lang ឃុំ Truc Chinh ដែលបានបរិច្ចាកដីកសិ
កម្ម ចំនួន ៨៦០ ម៉ែត្រក្រឡាបានអោយដឹងថា៖
“ ការបរិច្ចាកដីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជន បទ គឺជាការងារទទួល
ខុស ត្រូវចំពោះតំបន់ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ យើង បំពេញ កាតព្វកិច្ចរ
បស់ខ្លួន ហើយយើងជាអ្នកទទួលបានផលប្រយោជន៍ពីការតព្វកិច្ចទាំងនោះដែរ។”
ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះ ខេត្ត Nam Dinh ក៏បាន យកចិត្ត ទុកដាក់ជាពិសេសដល់ការផ្ទេរប្តូរ អភិវឌ្ឍន៍មុខរបរ ដើម្បីបង្កើនចំណូលសំរាប់ប្រ
ជាជន ជួយឧបត្ថម្ភរួចផុតពីភាពក្រីក្រ។ ដូចជារូបសណ្ឋានដាំផ្ការ ដើមឈើលំអរ
នៅភូមិ Tien Phong ឃុំ Nam My ស្រុក Nam Truc។ លោក Nguyen Tien Truc មេភូមិ
Tien Phong 2 ឃុំ Nam My បានអោយដឹងថា៖
“ រក្សារមុខរបរដាំផ្កា ដើមឈើលំអរ នៅក្នុងតំបន់ជារបៀបធ្វើល្អដើម្បីរួច
ផុត ពី ភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រសិនបើចាក់ចេញពីមុខរបរនេះ ភាពក្រី
ក្រនឹងត្រឡប់ មកវិញជាពិតប្រាកដ។”
លោក Nguyen Van Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង ជា ប្រធានគណៈកម្មាធិការបញ្ជាណែនាំកសាងជនបទថ្មី ខេត្ត Nam Dinh បាន អោយ ដឹងថា៖ ក្នុងការកសាងជនបទថ្មីនៅ ខេត្ត Nam Dinh បានយកចិត្តទុកដាក់ ជាច្រើន ដល់ការកសាងវាលស្រែធំ និងចាត់ទុកនេះគឺជាចំណុចគន្លិះ ក្នុងការកសាងជន
បទថ្មី។ បន្ទាប់ពីការកសាងវាលស្រែធំ បណ្ដាតំបន់បង្កើតផែនការ រៀបចំផលិតកម្ម តាមរូបសណ្ឋានវាលស្រែធំ អភិវឌ្ឍន៍កសិកម្មទំនិញប្រកបដោយប្រសិទ្ធិភាព និងចីរភាព ដើម្បីគោលដៅស្នូលគឺបង្កើនចំណូលសំរាប់ប្រជាកសិករ។ លោក
Nguyen Van Tuan បានអោយដឹងថា៖
“ ក្នុងដំណើការកសាងជនបទថ្មីនេះ មិនគ្រាន់តែជាការកសាងហេដ្ឋារចនា សម្ព័ន្ធប៉ុណ្ណោះទេ។ ដំបូងបង្អស់គឺត្រូវផលិតកម្ម បង្កើតកំលាំង លើកស្ទួយ ជីវភាព
ខាងសម្ភារះ សំរាប់ប្រជាកសិករពីមួយថ្ងៃទៅមួយថ្ងៃ។ ពីនោះបង្កើតគ្រឺះដ្ឋានទំនុក
ទុកចិត្តរបស់ ប្រជាជន ប្រមូលផ្តុំបានការរួមវិភាគទានរបស់ប្រជាជន សំរា ប់ បណ្ដា
កម្មវិធី ខ្លឹមសារ កសាងជនបទថ្មី។”
កំណត់ការកសាងជនបទថ្មីជាភារកិច្ចស្នូល ជាប្រចាំ ខេត្ត NamDinh បន្ត ប្រមូល ផ្តុំគ្រប់កម្លាំង ពង្រីកតួនាទីជាម្ចាស់របស់ប្រជាជនក្នុងការកសាងជនបទថ្មី។ដោយ
ផ្អែក ទៅលើគ្រឹះដ្ឋានកម្លាំងក្នុងតំបន់ ការរួមដៃរបស់ប្រជាជន ឃុំចំនួន១០០%ក្នុង
ខេត្ត Nam Dinh បានខំប្រឹងប្រែងសម្រេចបទដ្ឋានទាំងស្រុងអំពីការកសាងជនបទថ្មី
ក្នុងឆ្នាំ ២០១៥៕