TAY NGUYEN: ពង្រីកតួនាទីរបស់ព្រឹទ្ធាចារ្យភូមិក្នុងការកសាងជនបទថ្មី
The Thang, Vinh Phong -  
(VOV) /  
(VOV)_ក្នុងសហគមន៍បណ្ដាជនជាតិនៅតំបន់ Tay Nguyen វៀតណាម ព្រឹទ្ធាចារ្យភូមិជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់ពិសេស ជាអ្នកមានកិត្យានុភាពបំផុតក្នុងភូមិ។ ក្នុងការងារកសាងជនបទថ្មី ព្រឹទ្ធាចារ្យភូមិតែងតែសកម្មការងារឃោសនាការផ្តួចផ្តើមគំនិត គោលនយោបាយរបស់រដ្ឋបានយល់ជហរូតជ្រាបដល់ប្រជាជន ចលនាប្រជាជនរក្សាផែនមហាសាមគ្គីភាព សកម្មធ្វើពលកម្ម
និងពង្រីកកម្លាំងផ្ទៃក្នុងដើម្បីកសាងស្រុកកំណើតរបស់ខ្លួនកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយឈានចូលអាយុ៧០ឆ្នាំហើយក្តី ប៉ុន្តែ ព្រឹទ្ធាចារ្យភូមិ Ma Nhat នៅភូមិ Choa ឃុំ Dlye Yang ស្រុក Ea H’leo ខេត្ត Dak Lak ជានិច្ចកាលបានចូលរួមចូលរួមបណ្ដាការងារនៅក្នុងតំបន់។ ជាrơgral’ថ្ងៃ លោកបានលៃទុកពេលវេលាដើម្បីទៅសាកសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារនានាក្នុងភូមិ។ តាំងពីពេលមានការផ្តួចផ្តើមគំនិតអំពីការកសាងជនបទថ្មីមក ព្រឹទ្ធាចារ្យភូមិ Ma Nhat មានការមមាញឹកសកម្មផ្សព្វផ្សាយ លើកទឹកចិត្តជនរួមជាតិខំប្រឹងប្រែងអនុវត្តន៍។ ព្រឹទ្ធាចារ្យភូមិតែងតែដើរមុខគេក្នុងការប្រមូលផ្តុំទឹកប្រាក់ស្ថាបនាផ្លូវថ្មី ហើយគ្រួសារទាំងឡាយក្នុងភូមិបានសកម្មចូលរួម ពីឆ្នាំ ២០១១មក រួមជាមួយប្រភពទុនវិនិយោគរបស់រដ្ឋ គ្រួសារចំនួន២០០គ្រួនៅក្នុងភូមិ Choa បានរួមវិភាគទានជាទឹកប្រាក់ចំនួនជាង៣២០លានដុង ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ ព្រឹទ្ធាចារ្យភូមិ Ma Nhat បានអោយដឹងថា÷
“ យើងត្រូវចលនាប្រជាជន អោយគេយល់ជ្រួតជ្រាបថា÷នេះគឺជាការផ្តួចផ្តើមគំនិតរបស់បក្ស ច្បាប់របស់រដ្ឋ គ្មានអ្នកណាអាចរំលោភបានឡើង ពីពេលនោះមក គេទើបធ្វើតាមបាន។”
នៅភូមិ Dung A ឃុំ Ea Khal ស្រុក Ea H’leo ព្រឹទ្ធាចារ្យភូមិ Ma An ក៏បានចាត់ទុកជាអ្នកឈានទៅមុខក្នុងបណ្ដាចលនាប្រឡងប្រណាំង រួមជាមួយប្រជាជនគ្រប់ស្រទាប់កសាងជនបទថ្មី។ តាមព្រឹទ្ធាចារ្យភូមិ Ma An ថា÷ ដើម្បីប្រជាជនស្ដាប់និងធ្វើតាម ដំបូងគ្រួសារយើងត្រូវធ្វើបានជោគជ័យ និងធ្វើជាគំរូ ក្នុងការរួមវិភាគទានចំពោះសហគមន៍។ ព្រឹទ្ធាចារ្យភូមិ Ma An បានអោយដឹងថា÷
“ ជួយឧបត្ថម្ភប្រជាជនរស់នៅនៅជំវិញយើងក៏គឺជាការផ្តួចផ្តើមគំនិតរបស់បក្សរដ្ឋដែលបានដាក់ចេញ។ យើងដាំកៅស៊ូ កាហ្វេ កសាងជនបទថ្មី គឺយើងត្រូវចលនា ឃោសនា អប់រំជនរួមជាតិចេះធ្វើការ រកស៊ី កូនចៅបានទៅរៀនគ្រប់គ្រាន់។”
លោក Tran Vinh លេខារងគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សស្រុក Ea H’leo បានអះអាងថា÷ បណ្ដា ព្រឹទ្ធាចារ្យភូមិ បណ្ដាអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Ea H’leo បានពង្រីកល្អតួនាទី ភារកិច្ច ក្លាយទៅជាទីបង្អែកខាងស្មារតីសំរាប់គ្រួសារនានា ខំប្រឹងប្រែងឈានទៅមុខ រួមចំណែកកសាងស្រុកកំណើតកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ÷
“ ពង្រីករាល់លទ្ធផលដែលទទួលបានក្នុងរយះបេលកន្លងទៅ យើងខ្ញុំបន្តយកចិត្តទុកដាក់ កំណត់ទិកដៅដើម្បី ព្រឹទ្ធាចារ្យភូមិ មេភូមិ បណ្ដាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិ ចូលរួមចលនាប្រជាជនធ្វើពលកម្ម អាជីវកម្ម ធានាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងភូមិ។ ពីនោះលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកស្ថិរភាពការអភិវឌ្ឍន៍ស្រុកកំណើត។”
ស្រុក Ea H’leo មានភូមិជនរួមជាតិជាជនជាតិភាគតិចចំនួន៥៣។ ទោះបីជានៅមានការលំបាកជាច្រើនក្នុងការទទួលបទដ្ឋាននានាអំពីការកសាងជនបទថ្មីក្តី ដោយមានការទទួលខុសត្រូវ និងការខំប្រឹងប្រែងរបស់ខ្លួន បណ្ដា ព្រឹទ្ធាចារ្យភូមិ មេភូមិនៅទីនេះ បាននិងកំពុងរួមជាមួយប្រជាជនក្នុងស្រុកកសាងជនបទថ្មី លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕
The Thang, Vinh Phong
-VOV