បណ្ណាល័យជាតិអូទ្រិស្តមានឯកសារបុរាណដោយអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
(VOVworld)-សមាគមមិត្តភាពអូទ្រិស្ត -វៀតណាមបានសហការជាមួយបណ្ឌិត
Afred Gerstl ជំនាញការនៅវិទ្យាស្ថានវិទ្យាសាស្រ្តអាស៊ីបូព៌ា ចំណុះសកលវិទ្យា
ល័យ Vienna (អូទ្រីស្ត) ទើបនឹងបានរៀបចំសិក្ខាសាលាស្តីអំពីសមុទ្រខាងកើត
នៅសាលា សភាបណ្ឌិតកាទូតអូទ្រីស្ត។ នៅទីនេះ បណ្ឌិត Afred Gerstl បាន
ថ្លែងបទអន្តរាគមន៍ ដោយប្រមូលផ្តុំវិភាគអំពីទីតាំងដែលចិនដាក់ស្ថានីយ៍
Haiyang Shiyou -៩៨១ យោងទៅតាមអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ (UNCLOS 1982) អំពីរាល់កាយវិការរបស់ភាគីទាក់ទិនផ្ទាល់នៅសមុទ្រ
ខាងកើតដូចជាវៀតណាម ចិន ហ្វីលីពីន និងប្រយោលដូចជា អាមេរិក ជប៉ុន
ឥណ្ឌា រុស្ស៊ី និងចំពោះតួនាទីរបស់អាស៊ានក្នុងការ ដោះស្រាយភាពតានតឹង
លើសមុទ្រខាងកើតជាដើម។ លោក Gerstl បានវាយតម្លៃ ខ្ពស់ចំពោះឥរិយាបទ
អត់ធ្មត់របស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។ និយាយដល់ ការប្រកាស
អធិបតេយ្យភាបរបស់ចិន បទអន្តរាគមបានលើកច្បាស់ថា ផ្អែកទៅលើ UNCLOS
1982 ការប្រកាសអធិបតេយ្យភាពតាមផ្លូវ៩ចំណាត់ដែលប្រៀបធៀប ជាមួយ
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិនគឺមានភាពខុសគ្នាជាច្រើន។ អះអាងពីអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បណ្ឌិត Gerstl បានឲ្យដឹង
ថា ក្នុងបណ្ណាល័យជាតិអូទ្រីស ក៏មានឯកសារបុរាណចែងអំពីបញ្ហានេះ៕