|
អាមេរិកនិងចិនពុំទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសន្តិសុខ
បណ្តាញអ៊ីនធឺណែតនិងជំលោះលើសមុទ្រ(រូបថតៈ tintuc) |
(VOVworld)-ជំនួបសន្ទនាយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចរវាងចិននិងអាមរិកលើកទី៦ បានបិទបញ្ចប់នាយប់ថ្ងៃទី១០កក្កដា នៅទីក្រុងប៉េកាំងរបស់ចិន ដោយភាគីទាំង ពីរពុំសម្រេចបានការស្រុះចិត្តគំនិតអំពីបញ្ហាមួយចំនួន ជាពិសេសគឺបញ្ហា
សន្តិសុខបណ្តាញអ៊ីនធឺណែតនិងជំលោះលើសមុទ្រឡើយ។
នៅក្នុងពិធីបិទ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានព្រមានថា
Hacker របស់ចិនបានបង្កមហន្តរាយសម្រាប់បណ្តាអង្គភាពអាជីវកម្មអាមេរិក និង
គំរាមកំហែងដល់ចរិតលក្ខណៈប្រគួតប្រជែងរបស់អាមេរិក។
ក្រោយពីបញ្ហាសន្តិសុខបណ្តាញអ៊ីនធឺណែត អាមេរិកនិងចិនក៏មានការខ្វែង គំនិតអំពីរបៀបដោះស្រាយភាពតានតឹងលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung
។លោក John Kerry បានអំពាវនាវភាគីទាក់ទិននានាអត់ធ្មត់និងតាមដាន ជាប់
គោលមាគ៌ាការទូតនិងសន្តិភាព៕