ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះតួនាទីជាម្ចាស់ APEC ២០១៧
(VOVWORLD) -សារព័ត៌មាន Bangkok Post របស់ថៃនាថ្ងៃទី៣១តុលាបានចុះផ្សាយអត្ថបទធ្វើ អត្ថាធិប្បាយអំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិក (APEC) ២០១៧ ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១វិច្ឆិកា។
ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះតួនាទីជាម្ចាស់ APEC ២០១៧
|
យោងតាមបទអត្ថាធិប្បាយនេះ ក្រោយរយៈពេល៣ទសវត្សធ្វើកំណែទម្រង់សេដ្ឋកិច្ចមក សន្និសីទជាន់ខ្ពស់ APEC ដែលប្រព្រឹត្តទៅនៅវៀត ណាមលើកនេះ មាន សារៈសំខាន់ទាំងវិស័យសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ខណៈដែលពិភពលោកកំពុងមាន បម្រែបម្រួលយ៉ាងខ្លាំង។ បទអត្ថា ធិប្បាយបានបញ្ជាក់នូវគោលដៅសំខាន់ចំនួន៤ របស់វៀតណាមនៅសន្និសីទលើកនេះ។ ក្នុងនាមជាប្រទេសម្ចាស់ APEC ២០១៧ វៀតណាមត្រូវបានចាត់ទុកថា នឹងជម្រុញកិច្ចចរចាររវាងប្រទេសនៅសល់ទាំង១១ ក្នុង TPP ក្នុងបំណងស្វែងរកនូវវិធានការដើម្បីកិច្ចព្រមព្រៀងនឹងបានបន្តដំណើរការ ដោយមិនមានវត្តមានរបស់អាមេរិក។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ សន្និសីទជាន់ខ្ពស់ APEC នឹងបង្កើនថែមទៀតនូវតួនាទីដឹកនាំរបស់វៀតណាមនៅ បណ្តាសន្និសីទជាន់ខ្ពស់អាស៊ានដែលប្រព្រឹត្តទៅនាពេលខាងមុខ៕