![]() |
រួមជាមួយការអភិវឌ្ឍរបស់សង្គម ថ្វីត្បិតមានម៉ាស៊ីនទំនើបជំនួសម្លាំងពលកម្ម សម្រាប់បង្កើតឡើងប្រដាប់ ប្រដានិងឧបករណ៍កសិកម្មដែលស្អាតនិងថោកក៏ដោយ ប៉ុន្តែ ផលិតផលដំដែកសិប្បកម្មរបស់ជន ជាតិ Mong នៅទទួលបានការនិយមចូលចិត្ត និងមិនអាចខ្វះបានឡើយក្នុងជីវភាពធ្វើពលកម្មផលិតកម្មផងដែរ។ ឡដុតដំដែករបស់ គ្រួសារលោក Trang A Cho នៅភូមិ Han Tat ស្រុក Van Ho ខេត្ត Son La ជាគ្រួសារ ជនជាតិ Mong មួយដែលនៅរក្សាបានរបរដំដែកប្រពៃណី។ ដើមឡើយ លោកត្រឹមតែ ធ្វើឧបករណ៍កសិកម្មសម្រាប់ក្រុមគ្រួសារលោកនិងជួយអ្នកភូមិមួយចំនួនប៉ុណ្ណោះ។ ក្រោយមក លោកបានបើក រោងជាង ដោយផលិតឧបករណ៍កសិកម្មដំដែកលក់ឲ្យអ្នក ភូមិប្រើប្រាស់ផងដែរ។ អស់រយៈពេល៣០ឆ្នាំប្រកបមុខរបរដំដែកនោះ គ្រួសារលោក Trang A Cho បានគេស្គាល់ជាច្រើន។ លោកបានរៀបរាប់ថា៖
“មុននេះខ្ញុំត្រឹមតែផលិតឧបករណ៍ក្នុងលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ ហើយក្នុង១ឆ្នាំ ខ្ញុំធ្វើតែពីរឬបីដងទេ។ ដល់ពេលដែលគ្រួសារជាច្រើនគេទិញផង ហើយយកទៅ ប្រើគេឃើញល្អ គេនិយាយប្រាប់គ្នា បានជាមានអ្នកស្គាល់ច្រើន។ គេមកទិញផង និងយកគំរូ មកឲ្យខ្ញុំធ្វើតាមផង ដែរ”។
![]() |
លោក Chơ បានឲ្យដឹងថែមទៀតថា រូបមន្តសម្រាប់ធ្វើកំាបិតមុតនិងមាំនោះ គឺ អាស្រ័យដោយបទពិសោធន៍ផ្ទាល់ខ្លួន។ ក្រៅពីនោះត្រូវបានជ្រើសរើសដែកស្វិតល្អ សមស្របនឹងផលិតផលនិមួយៗ។ ឧទាហ រណ៍ប្រសិនបើធ្វើបានកាំបិតមុតមួយ ត្រូវយកជន្ទាសរថយន្តសូវៀតចាស់។ ហើយបច្ចេកទេសលត់ដែកថែបក៏សំខាន់ដែរ។ លោក Chơ បានឲ្យដឹងថា៖
“ក្នុងពេលដំនោះ ប្រសិនបើដែកថែបមិនគ្រប់កម្តៅមានន័យថា ដែកថែបខ្ចី គឺមិន ប្រើបានយូរទេ ហើយពេលដុតវាហួសកម្តៅគឺវានឹង បាកដែរ។ ហេតុដូច្នេះបានជា ត្រូវលត់ ដែកថែបក្នុងកម្តៅល្មមទើបបាន”។
ឡដុតដំដែករបស់ជនជាតិ Mong ក៏មានលក្ខណៈពិសសេដែរ។ ពោលគឺ ជនជាតិ Mong មិនប្រើធ្យូងថ្មទេ គឺគេប្រើធ្យូងអុសកាប់ក្នុងព្រៃឬធ្បូងអុសពីប្ញស្ស៊ីចាស់។ ក្នុង ពេលដុតនោះ សីតុណ្ហាភាពក៏សំ ខាន់ណាស់ ព្រោះថា កម្តៅល្មមនឹងធ្វើបានផលិតផល ស្វិត មាំ។ ថ្វីបើបច្ចុប្បន្ននេះ ក្នុងដំណើការដុតដំដែកនោះ ជនជាតិ Mong បានប្រើ ប្រាស់ម៉ាស៊ីនមួយចំនួន ប៉ុន្តែ រោងជាងភាគច្រើននៅរក្សាឧបករណ៍ប្រពៃណីផងដែរ។ ហេតុដូច្នេះបានជា ផលិតផលធ្វើឡើងពីបាតដៃរបស់ជនជាតិ Mong នោះគឺមុតមាំនិង ប្រើបានយូរជាង។
របរដំដែករបស់ជនជាតិ Mong មិនត្រឹមតែរួមចំណែកជាក់ស្តែងទៅក្នុងជីវភាព ពលកម្មផលិតកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែករក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ ខ្លួនទៀតផង។ លោក Nguyen Van Thu អ្នកស្រាវជ្រាវវប្បធម៌ជនជាតិបានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ ជនជាតិ Mong នៅកន្លែងមួយចំនួន គេរក្សាបានរបរដំដែកប្រពៃ ណី ទោះបីជារបរប្រពៃណីនេះ ភាគច្រើនផលិតនូវឧបករ ណ៍កសិកម្មហើយឧបករណ៍ កសិកម្មទាំងអស់នេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះហើយលក់ទៅទីផ្សារ គឺតិចតូចណាស់។ ប៉ុន្តែសកម្មភាពទាំងអស់នេះ គឺសុទ្ធតែ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ ជនជាតិនិងរក្សារបរប្រពៃណីនិងធានាជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិដែរ”។
របរដំដែករបស់ជនជាតិ Mong គឺទាមទារឲ្យជាងដែកត្រូវមានបាត ដៃប៉ិនប្រសប និងស្តែងចេញនូវការច្នៃប្រឌិតទើបជាងដែកអាចផលិតចេញនូវផលិតផលមុតមាំនិង មានតម្លៃប្រើប្រាស់ផងនិងបង្ហាញនូវអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ជនជាតិ Mong ផងដែរ។ ក្នុងការអភិវឌ្ឍរបស់សង្គម អាចនឹងមិនសូវមានអ្នកប្រកបមុខរបរដំដែកនេះក៏ដោយ ប៉ុន្តែ លក្ខណៈដោយឡែកនៃរបរប្រពៃណីនេះនៅគងវង្សនិងត្រូវបានជំនាន់ក្រោយៗពង្រឹងនិងពង្រីកជានិច្ច៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


