ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ហ័ងសា គឺជាពិធីប្រពៃណីប្រជាប្រិយ ដែលផ្សាភ្ជាប់ទៅនឹងដំណើរការបង្កើត និងសកម្មភាពរបស់ក្រុមយុទ្ធជនហ័ងសារ។ ពិធីនេះ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទីពីរតាមច័ន្ទគតិ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចាប់តាំងពីឆ្នាំ ២០១៣។ ពិធីនេះមិនត្រឹមតែជាជំនឿប្រជាប្រិយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការដឹងគុណ និងបញ្ជាក់ពីអធិបតេយ្យភាពសមុទ្ររបស់វៀតណាមផងដែរ។ លោក ង្វៀន ង៉ុក ថាញ់ មេភូមិអានហាយ បានឲ្យដឹងថា៖

នេះជាឆ្នាំទី ១១ ជាប់ៗគ្នា ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំភូមិអានហាយ តំបន់ពិសេសលីសើន (ខេត្តក្វាងង៉ាយ)។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ហើយតែងតែនឹកឃើញដល់បុព្វបុរសរបស់យើងដែលបានទៅការពារអធិបតេយ្យភាព ហើយថ្ងៃនេះ កូនចៅត្រូវតែចងចាំជានិច្ច

បន្ទាប់ពីពិធីនេះគឺជាពិធីដោះលែងទូកបូជាចូលទៅក្នុងសមុទ្រ។ ទូកទាំងនេះដែលធ្វើដំណើរចេញទៅសមុទ្រ នាំមកនូវជំនឿ ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការការពារសមុទ្រ និងផ្ទៃមេឃនៃមាតុភូមិ៕