វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ (WEF) នៅទីក្រុង Davos ប្រទេសស្វីសមានប្រធានបទ "កសាងទំនុកចិត្តឡើងវិញ" ប្រភព៖ WEF |
អាទិភាពពិភាក្សាចំនួន ៤ ដើម្បីកសាងទំនុកចិត្តឡើងវិញ
មុនថ្ងៃបើក WEF លើកទី ៥៤ នៅទីក្រុងដាវ៉ូសគណៈចាត់តាំងវេទិកាបានចេញផ្សាយ "របាយការណ៍ហានិភ័យសកល" នៅឆ្នាំនេះ (១០ មករា) ដែលបានកំណត់ពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ទៅលើភាពពេញលេញ និងភាពត្រឹមត្រូវនៃព័ត៌មានគឺជាការគំរាមកំហែងដ៏ធំបំផុត ទៅកាន់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់មកគឺអាកាសធាតុដ៏អាក្រក់និងការធ្វើចំណាកស្រុកដោយចាប់បង្ខំ។ ការលេចឡើងនៃការគំរាមកំហែងក្រៅប្រពៃណីទាំងនេះ រួមជាមួយនឹងហានិភ័យបែបប្រពៃណី ដូចជាជម្លោះប្រដាប់អាវុធ វិសមភាពសេដ្ឋកិច្ចបានឆ្លុះបញ្ចាំងពីពិភពលោកដែលកាន់តែស្មុគស្មាញ និងមានភាពផុយស្រួយជាងពេលមុននៅចំពោះប្រែប្រួល។ នោះហើយជាមូលហេតុដែល WEF ឆ្នាំនេះបានជ្រើសរើសប្រធានបទ "កសាងទំនុកចិត្តឡើងវិញ" ធ្វើជាឆ្អឹងខ្នងសម្រាប់ការពិភាក្សា។ ប្រធាន WEF លោក Borge Brende បានចែករំលែកថា៖
“វេទិកាឆ្នាំនេះប្រព្រឹត្តិទៅក្នុងបរិបទភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដ៏ស្មុគស្មាញបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ក្នុងបរិបទនោះ យើងចាំបាច់ត្រូវកសាងទំនុកចិត្តឡើងវិញជាបន្ទាន់។ នោះគឺជាប្រធានបទនៃវេទិកាឆ្នាំនេះ“។
ការចូលរួមរបស់ថ្នាក់ដឹកនាំពិភពលោកជាច្រើននៅក្នុងវេទិកាទីក្រុងដាវ៉ូសឆ្នាំនេះ
ដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្ត្រីចិនលោក Li Qiang ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នាំមកនូវក្តីរំពឹងជាច្រើនសម្រាប់ការសន្ទនាប្រកបដោយគុណភាព។ យោងតាមលោក Amitabh Behar នាយកប្រតិបត្តិបណ្តោះអាសន្ននៃ Oxfam ជាអង្គការក្រៅរដ្ឋាភិបាលដែលទើបតែបានចេញផ្សាយរបាយការណ៍ស្តីពីការកើនឡើងវិសមភាពក្នុងពិភពលោកបានឲ្យដឹងថា វេទិកានៅទីក្រុងដាវ៉ូសគឺជាកន្លែងដ៏សមស្របមួយដើម្បីព្រមានអំពីវិសមភាពដែលត្រូវផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់៖
“វេទិកាសេដ្ឋកិច្ចពិភពលោកអាចដើរតួនាទីយ៉ាងសំខាន់។ នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់យើងខ្ញុំអាចទាក់ទងជាមួយអ្នកមានទ្រព្យសម្បត្តិ ដែលយើងបានលើកឡើងនៅក្នុងរបាយការណ៍នោះ ប្រមុខសម្ព័ន្ធក្រុមហ៊ុន ថ្នាក់ដឹកនាំនយោបាយធំៗ សុទ្ធតែមានវត្តមាននៅទីនេះ។ ខ្ញុំគិតថាចាំបាច់ត្រូវមានការពិភាក្សាសំខាន់នៅទីនេះ ដើម្បីអះអាងថា មិនអាចបន្តជាមួយនឹងវិសមភាពសេដ្ឋកិច្ចក្នុងទំហំដ៏គួរឱ្យភ័យខ្លាចដូចថ្ងៃនេះឡើយ“។
លោក Borge Brende ប្រធាន WEF ។ រូបថត៖ TTXVN |
ស្វែងរកផ្លូវចេញសម្រាប់ជម្លោះ
មិនត្រឹមតែជាកន្លែងសម្រាប់ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំពោះសេដ្ឋកិច្ចពិភពលោក និងខឿនអភិបាលកិច្ចពិភពលោកប៉ុណ្ណោះទេ វេទិកានៅទីក្រុងដាវ៉ូសក៏ជាឱកាសសម្រាប់ភាគីទាំងអស់ពិភាក្សាអំពីជម្លោះដែលកំពុងកើតឡើងដ៏ស្មុគស្មាញនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។
មួយថ្ងៃមុនពេល WEF លើកទី ៥៤ ប្រព្រឹត្តទៅ (ថ្ងៃទី ១៤ ខែមករា) កិច្ចប្រជុំទី ៤ នៃទីប្រឹក្សាសន្តិសុខជាតិ (NSA) ត្រូវបានប្រារព្ធឡើងនៅទីក្រុងដាវ៉ូសដោយមានការចូលរួមពី ប្រទេសចំនួន ៨៣ ដើម្បីពិភាក្សាគ្នាអំពីរូបមន្តបញ្ចប់ជម្លោះនិងនាំមកនូវសន្តិភាពនៅអ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសម្ចាស់ផ្ទះស្វីស លោក Ignazio Cassis ទោះបីជានៅតែមានការសង្ស័យក៏ដោយ ការកើនឡើងនៃចំនួនប្រទេសដែលចូលរួមក្នុងកិច្ចពិភាក្សានេះ គឺជាភស្តុតាង ដែលថាប្រទេសទាំងអស់សុទ្ធតែមានតម្រូវការស្វែងរកវិធី ដើម្បីកសាងទំនុកចិត្តឡើងវិញ ដើម្បីបញ្ចប់ជម្លោះដែលនឹងឈានដល់រយៈពេល ២ នាថ្ងៃទី ២៤កុម្ភៈខាងមុខនៅអ៊ុយក្រែន។ គួរកត់សម្គាល់ថា មិនដូចទស្សនៈដ៏តឹងតែងរបស់រដ្ឋាភិបាលលោកខាងលិចជាច្រើនចំពោះរុស្ស៊ី រដ្ឋមន្ត្រីការបរទេសស្វីសបានចាត់ទុកថា នឹងមិនមានសន្តិភាពយូរអង្វែងឡើយ ប្រសិនបើគ្មានសំឡេងរបស់រុស្ស៊ី ហើយសហគមន៍អន្តរជាតិមិនអាចរង់ចាំបានឡើយ ពោលគឺត្រូវខិតខំប្រឹងប្រែងស្វែងរករបៀបកសាងកិច្ចសន្ទនារវាងភាគីទាំងពីរ៖
“តាមរយៈមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត យើងត្រូវរកវិធីដើម្បីនាំ រុស្ស៊ីចូលក្នុងកិច្ចពិភាក្សា។ គ្មានសន្តិភាពឡើយ ប្រសិនបើរុស្ស៊ីមិនមានសំឡេង។ ប៉ុន្តែប្រការនេះមិនអាចរុញយើងទៅក្នុងក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរជាង ប្រសិនបើរុស្ស៊ីមិនធ្វើអ្វីសោះនោះ ហើយយើងនៅតែព្រងើយកន្តើយ និងរង់ចាំ។ តើអ្វីជាជម្រើសជំនួស? រង់ចាំ។ ប៉ុន្តែយើងគ្មានសិទ្ធិរង់ចាំឡើយ“។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន ហើយជាប្រធានបទដែលគ្របដណ្ដប់លើការពិភាក្សាជាច្រើននៅក្នុងកិច្ចប្រជុំ WEF កាលពីឆ្នាំមុន នៅក្នុងវេទិកាឆ្នាំនេះ វិបត្តិផ្សេងទៀតដូចជា៖ ជម្លោះនៅហ្គាហ្សា ភាពតានតឹងនៅសមុទ្រក្រហមក៏ត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយសារវត្តមានរបស់អង្គការអន្តរជាតិជាង ៣០ ចំណុះអង្គការសហប្រជាជាតិរួមជាមួយនឹងប្រមុខ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាច្រើនដូចជា៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នាយករដ្ឋមន្ត្រីកាតាលោក Mohammed bin Abdulrahman Al Thaniឬនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


