ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ quochoi.vn)

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្នុងបរិបទនៃអស្ថិរភាពពិភពលោក និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបណ្តាលពីគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់ក្នុងប្រទេស ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែសម្រេចបាន ៦,៨២%; ពេញមួយឆ្នាំគឺប៉ាន់ប្រមាណថាសម្រេចបាន ៦,៨ - ៧% ខ្ពស់ជាងគោលដៅដែលរដ្ឋសភាប្រគល់ជូនពី ៦ - ៦,៥%។

ជំហានលោតផ្លោះយ៉ាងរឹងមាំ ដោះស្រាយបញ្ហាលំបាកនិងឧបសគ្គសម្រាប់អាជីវកម្ម

វៀតណាមបានលេចចេញនូវចំណុចភ្លឺជាច្រើនដូចជា៖ សន្ទស្សន៍នវានុវត្តន៍ពិភពលោកកើនឡើង ៤ កាំ, សន្ទស្សន៍សុភមង្គលកើនឡើង ១១ កាំ, សន្ទស្សន៍រដ្ឋាភិបាលអេឡិចត្រូនិកកើនឡើង ១៥ កាំ ជាពិសេសសន្ទស្សន៍សុវត្ថិភាពអ៊ីនធឺណិតពិភពលោកកើនឡើង ៨កាំ ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់ ១៧/១៩៤ ប្រទេស។ ថ្វីត្បិតដូច្នេះក៏ដោយ សមាជិកសភាជិការសភាបានចាត់ទុកថា វៀតណាមនៅតែប្រឈមមុខនឹងបញ្ហានានាសម្រាប់ជំរុញគោលដៅអនុវត្តកំណើនសេដ្ឋកិច្ចនិងស្ថិរភាពសង្គម។

លោកស្រី Dang Bich Ngoc សមាជិការសភាខេត្ត Hoa Binh (រូបថត៖ quochoi.vn)

លោកស្រី Dang Bich Ngoc សមាជិការសភាខេត្ត Hoa Binh បានលើកមតិថា៖ “រដ្ឋសភានិងរដ្ឋាភិបាលបន្តអនុ វត្តការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្នុងការងារតាក់ តែងនិងអនុវត្តច្បាប់។ ជាមួយគ្នានោះ ធ្វើការវាយតម្លៃជាប្រចាំនូវគុណភាពនិងប្រសិទ្ធ ភាព នៃគោលនយោ បាយដែលបានចេញផ្សាយ ដើម្បីធ្វើការកែតម្រូវភ្លាមៗ។ ជាពិសេស ចាំបាច់ត្រូវមានយន្តការពិនិត្យឱ្យបានច្បាស់លាស់ នូវទំនួលខុសត្រូវរបស់អង្គការ និងបុគ្គលក្នុងការផ្សព្វផ្សាយឯកសារច្បាប់ ដែលមិនសមស្របនឹងជីវភាពប្រចាំថ្ងៃ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាងនេះទៅទៀត ត្រូវលើកកំពស់វិមជ្ឈការ និងវិសហមជ្ឈការផ្សាភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសម្រាប់មូលដ្ឋាន”។

លោក Trinh Lam Sinh សមាជិកសភាខេត្ត An Giang (រូបថត៖ quochoi.vn)

ដោយយល់ស្របទៅនឹងភារកិច្ចនិងដំណោះស្រាយចាំបាច់របស់រដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ ក្នុងនោះមានដំណោះស្រាយលោតផ្លោះជាងអំពីរបៀបរបប បញ្ហាជំពាក់ជំពិន និងសុក្រិតប្រព័ន្ធច្បាប់ លោក Trinh Lam Sinh សមាជិកសភាខេត្ត An Giang បានស្នើឲ្យរដ្ឋាភិបាលបន្តពិនិត្យឡើងវិញ និងមានដំណោះស្រាយប្រកបដោយសមកាលកម្ម បង្កើតជំហានលោតផ្លោះ ដើម្បីបង្កើតកម្លាំងចលករសម្រាប់លើកទឹកចិត្តដល់អង្គភាពអាជីវកម្មក្នុងប្រទេស និងសហគ្រិនដែលចាប់ផ្តើមអាជីវកម្ម។

“ការនាំចេញក្នុងវិស័យមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានសមាមាត្រខ្ពស់ ដែលបង្ហាញថា អាជីវកម្មក្នុងវិស័យនេះកំពុងដំណើរការយ៉ាងល្អ ដោយឈរលើមូលដ្ឋាននៃយន្តការអនិងគោលនយោបាយអនុគ្រោះរបស់រដ្ឋ។ ប្រការនេះត្រូវបានបង្ហាញតាមរយៈការដែល សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនបានមកស្រាវជ្រាវនិងប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យអេឡិចត្រូនិច បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ...។ ប៉ុន្តែ អង្គភាពអាជីវកម្មក្នុងប្រទេសនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ ស្នើរឲ្យរដ្ឋាភិបាលបន្តចេញគោលនយោបាយគាំទ្រយ៉ាងខ្លាំងបន្ថែមទៀត”។

កំណត់យ៉ាងច្បាស់នូវកត្តាជម្រុញកំណើន

ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមាជិកសមាជិការ សភាជាច្រើនរូប បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការដែលរដ្ឋាភិ បាលបានកំណត់យ៉ាងច្បាស់នូវគោលដៅបៃតងសម្រាប់សេដ្ឋកិច្ច ដែលជាឱកាសឈានមុខគេ និងជាទិសដៅសម្រាប់វៀតណាម។

លោកស្រី Le Dao An Xuan សមាជិកសភាខេត្ត Phu Yen (រូបថត៖ quochoi.vn)

ឈរលើការអះអាងថា កំណើនបៃតងគឺជានិន្នាការនៃអនាគត លោកស្រី Le Dao An Xuan សមាជិកសភាខេត្ត Phu Yen បានស្នើថា៖ “លើកកម្ពស់តួនាទីត្រួសត្រាយរបស់រដ្ឋក្នុងការផ្លាស់ប្តូរបៃ តង តាមរយៈ បទ ប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈបៃតង។ ខ្ញុំសូមផ្តល់អនុសាសន៍ថា បទប្បញ្ញត្តិទាំងនេះនឹងត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០២៥ ហើយនៅចំពោះមុខ គួរតែផ្តល់អាទិភាពដល់ការបង្កើតបទប្បញ្ញត្តិស្តីពីអត្រាចំណាយលើលទ្ធកម្មសាធារណៈបៃតង នៅក្នុងការចំណាយលទ្ធកម្មសាធារណៈសរុប ដោយផ្តល់អាទិភាពដល់ការអនុវត្តសម្រាប់ក្រុមផលិតផលសាធារណៈបៃតងដូចជាអត្រាចាំបាច់អញ្ជឹង ពោលគឺ ជម្រុញការប្រើប្រាស់បៃតងនៅកម្រិតមូលដ្ឋានតែម្តង”។

គណៈប្រតិភូក៏បានស្នើថា ទន្ទឹមនឹងការផ្តោតទៅលើកត្តាជំរុញកំណើនប្រពៃណី ជាពិសេសការនាំចេញ រដ្ឋាភិបាលក៏ត្រូវជម្រុញថែមទៀត ការអនុវត្តនូវកត្តាជំរុញកំណើនថ្មី ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំផងដែរ។

លោកស្រី Tran Thi Van តំណាងរដ្ឋសភាខេត្ត Bac Ninh (រូបថត៖ quochoi.vn)

លោកស្រី Tran Thi Van សមាជិកាសភាខេត្ត Bac Ninh បានឲ្យដឹងថា៖ “ខ្ញុំយល់ស្របជាមួយក្រុមការងារ និងដំណោះស្រាយរបស់រដ្ឋាភិបាល។ ក្នុងចំណោមនោះ ការផ្តល់អាទិភាពដល់ការជម្រុញកំណើនថ្មី។ ដើម្បីរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃដំណោះស្រាយនេះ ខ្ញុំស្នើថា ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់នូវជំហានលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំងបី ដែលដើរតួនាទីជាគន្លឹះសម្រាប់ការអភិវឌ្ឍ សម្រេចគោលដៅវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ នោះគឺ អភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ និងសេដ្ឋកិច្ចចំណេះដឹង។ នេះគឺជាកិច្ចការបន្ទាន់មួយក្នុងអំឡុងពេលប្រជាជនមាស”។

យោងតាមគណៈប្រតិភូ រដ្ឋាភិបាលបន្តពិនិត្យ និងកំណត់ឲ្យបានត្រឹមត្រូវ និងពេញលេញនូវបញ្ហារាំងស្ទះនានា ដើម្បីដោះស្រាយភ្លាមៗ និងហ្មត់ចត់ ដោយកំណត់ឲ្យបានច្បាស់រាល់កំណើនក្នុងប៉ុន្មានខែដែលនៅសល់ នៃឆ្នាំ ២០២៤ និងឆ្នាំ២០២៥ ជាកត្តាសំខាន់សម្រាប់វៀតណាមសម្រេចបាននិង លើសពីគោលដៅដែលបានរដ្ឋសភាប្រគល់ជូន នាំសេដ្ឋកិច្ចជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព៕