ប្រតិភូចូលរួមការពិភាក្សានៅសិក្ខាសាលា។ (រូបថត៖ dangcongsan.vn) |
សិក្ខាសាលាបានផ្តល់នូវទឡ្ហីករណ៍វិទ្យាសាស្ត្រ ដើម្បីបម្រើដល់ដំណើរការតាក់តែងច្បាប់ និងការឃ្លាំមើលការអនុវត្តច្បាប់របស់រដ្ឋសភាក្នុងវិស័យសំខាន់ៗ ដែល កំពុងត្រូវការអាទិភាពដើម្បីអភិវឌ្ឍន៍។
ធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរស្តីពីសិទ្ធិទទួលបានផលពីតម្លៃវប្បធម៌
ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ពីស្ថាប័នវប្បធម៌ និងកីឡាដែលបិទជិត ដាច់ដោយឡែក និងខ្វះខាតការតភ្ជាប់នោះ វៀតណាមបានកសាង និង អភិវឌ្ឍប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡាប្រកបដោយភាពស៊ីសង្វាក់គ្នានិងទូលំទូលាយ ដែលគ្របដណ្តប់ពីមជ្ឈិមដល់មូលដ្ឋាន ពីទីក្រុងដល់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ព្រំដែនកោះសមុទ្រ។ រដ្ឋសភា រដ្ឋាភិបាល និងបណ្ដាក្រសួង ផ្នែកនានាបានធ្វើស្ថាប័នភាវូបនីយកម្មជា បណ្តើរៗនូវគោលជំហរ និងទស្សនៈធំៗរបស់បក្សកុម្មុយនិស្តវៀតណាម និងច្បាប់ របស់រដ្ឋស្តីពីសិទ្ធិទទួលបាន ផលពីតម្លៃវប្បធម៌។ មកដល់ពេលនេះ មានខេត្តក្រុងចំនួន ៤២ នៅទូទាំងប្រទេស ដែលបានរៀបចំដីធ្លីសម្រាប់ការសាងសង់ស្ថាប័នវប្បធម៌ និងកីឡា។ ប្រព័ន្ធបណ្ណាល័យ មជ្ឈមណ្ឌលតាំងពិពណ៌វប្បធម៌សិល្បៈ មជ្ឈមណ្ឌលសំដែង សិល្បៈ សារមន្ទីរ រោងកុន រោងមហោស្រព មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡា អគារ ប្រកួតកីឡា កន្លែងហាត់ប្រាណ ត្រូវបានយកចិត្តទុកដាក់វិនិយោគលើការសាងសង់ឲ្យ កាន់តែធំទូលាយ ហើយកំពុងបន្តកែលម្អឱ្យកាន់តែទំនើប ដោយមានគ្រឹះស្ថានមួយចំនួនខិតជិតស្តង់ដារអន្តរជាតិ។
គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ វៀតណាមមានស្ថាប័នវប្បធម៌ថ្នាក់ខេត្តចំនួន ៦៦ (មជ្ឈមណ្ឌលវប្បធម៌ មជ្ឈមណ្ឌលវប្បធម៌សិល្បៈ មជ្ឈមណ្ឌលវប្បធម៌-ភាពយន្ត...); ៩៨% នៃខ័ណ្ឌស្រុកមានមជ្ឈមណ្ឌលវប្បធម៌-កីឡា ឬផ្ទះវប្បធម៌; ជិត ៧៨% នៃឃុំ សង្កាត់ និងទីរួមខេត្តជនមានមជ្ឈមណ្ឌលវប្បធម៌ និងកីឡា។
ចំណុចលេចធ្លោអំពីគោលនយោបាយនិងធនធាននាពេលខាងមុខ
ស្ថាប័នវប្បធម៌ និងកីឡាត្រូវតែបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់បំផុតនៃស្ថាប័នទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសង្គម។ នាពេលខាងមុខ វៀតណាមនឹងផ្តោត លើបញ្ហាចំនួន ៥ ក្រុមដើម្បីអភិវឌ្ឍន៍ស្ថាប័នវប្បធម៌ និងកីឡា ដោយបំពេញតម្រូវការ នៃការធ្វើសមាហរណកម្ម។ អំពីគោលនយោបាយនាពេលខាងមុខ អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា៖
“ស្រាវជ្រាវកែលម្អគោលនយោបាយអំពីការវិនិយោគអភិវឌ្ឍន៍ និងប្រតិបត្តិការនៃប្រព័ន្ធស្ថាប័នវប្បធម៌កីឡា រួមទាំងគោលនយោបាយវិនិយោគសាធារណៈ គោល នយោបាយវិនិយោគក្នុងទម្រង់ភាពជាដៃគូរដ្ឋ-ឯកជន និងគោលនយោបាយសង្គម ភាវូបនីយកម្មើ គោលនយោបាយអនុគ្រោះ ការគាំទ្រការវិនិយោគ ជាពិសេសទាក់ទង នឹងដីធ្លី ពន្ធដារ និងដើមទុនឥណទានក្នុងការសាងសង់គ្រឹះស្ថានវប្បធម៌ អប់រំកាយ និងកីឡា ដើម្បីលើកទឹកចិត្តគ្រប់សមាសភាគសេដ្ឋកិច្ចទាំងអស់ចូលរួមវិនិយោគ អភិវឌ្ឍន៍”។
លើសពីនេះ ការកសាងគោលនយោបាយអាទិភាពនៅតំបន់ភ្នំ កោះសមុទ្រ ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិចក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ។ បង្កើនការចំណាយថវិការដ្ឋជាបណ្តើរៗសម្រាប់ការអភិវឌ្ឍផ្នែក វប្បធម៌ទូទៅ និងការអភិវឌ្ឍស្ថាប័នវប្បធម៌ កីឡានិយាយដោយឡែក។
គោលនយោបាយ និងប្រភពធនធានសម្រាប់អភិវឌ្ឍន៍ស្ថាប័នវប្បធម៌ កីឡា នៅពេលដែលត្រូវបានផ្តល់ការយកចិត្តទុកដាក់ត្រឹមត្រូវ មិនត្រឹមតែធានាសិទ្ធិទទួល បានផលពីតម្លៃវប្បធម៌និងកីឡាប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

