សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ តម្រង់ទិសអភិវឌ្ឍន៍លំហសេដ្ឋកិច្ចសង្គម រៀបចំលំហអភិវឌ្ឍន៍របស់ប្រទេសជាតិក្លាយទៅជាតំបន់សេដ្ឋកិច្ចសង្គមចំនួន ៦។ ក្នុងនោះ មានខេត្ត ក្រុងចំនួន ៦ ចំណុះមជ្ឈឹម និងតំបន់ណាមបូខាងកើត (Dong Nam Bo) ជាតំបន់មានផ្ទៃដីតូចជាងគេទីពីរនៅក្នុងប្រទេស ប៉ុន្តែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច នាំចេញ ប្រមូលថវិការរដ្ឋ និងដោះស្រាយការងារសម្រាប់ប្រទេសទាំងមូល។
ពង្រីកគុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចសង្គមនីមួយៗ (រូបថត៖ baochinhphu.vn) |
អនុវត្តផែនការសម្រាប់តំបន់ណាមបូខាងកើត ដោយភ្ជាប់ជាមួយផែនការមេថ្នាក់ជាតិ
យោងតាមផែនការតំបន់ណាមបូខាងកើត ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីចេញផ្សាយកាលពីខែឧសភាកន្លងទៅ មូលដ្ឋាននានាក្នុងតំបន់កំពុងនៅចំពោះមុខឱកាសផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍ដែរ។ ពោលគឺ ទិសដៅនៃផែនការរបស់តំបន់ណាមបូខាងកើត ដំណាក់កាល២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺដើម្បីឆ្ពោះទៅបង្កើតចំណុចលោតផ្លោះ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់ស្របគ្នានិងទំនើប ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេសនិងអន្តរជាតិ។ តំបន់ណាមបូខាងកើត នឹងក្លាយជាក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ- ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យានៃប្រទេសទាំងមូល និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលជាកន្លែងប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសាជីវកម្មសេដ្ឋកិច្ចធំៗរបស់ពិភពលោក ជាមួយនឹងទីតាំងលេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានការអភិវឌ្ឍស្មើរនឹងទីក្រុងធំៗក្នុងតំបន់អាស៊ី។ ថ្លែងមតិក្នុងសន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត នាថ្ងៃទី១០ ខែសីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាបានស្នើថា៖ “ត្រូវតែដាក់ពង្រាយផែនការឱ្យបានឆាប់រហ័សនិងជាក់ស្តែង ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាន ក្រសួង និងសាខាក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាលំបាក និងបើកចេញការតភ្ជាប់ក្នុងតំបន់។ ខ្ញុំស្នើឱ្យផ្តោតលើ ៣ ជំរុញ។ ទីមួយ ជំរុញការបើកចំណាយដើមទុនវិនិយោគ សាធារណៈ ដើម្បីដឹកនាំ និងទាក់ទាញធនធានវិនិយោគសម្រាប់សង្គមទាំងមូលប្រកបដោយឆាប់រហ័សនិងនិរន្តរភាព។ ទីពីរ លើកកម្ពស់ការច្នៃប្រឌិត ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបដិវត្តន៍វិទ្យាសាស្ត្រ ៤.០ ដោយផ្តោតលើវិស័យដែលកំពុងរីកចម្រើនដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ឬវិស័យដែលកំពុងអភិវឌ្ឍដូចជា៖ បន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត ពពកកុំព្យូទ័រ អ៊ីដ្រូសែន ។ល។ .. ទី៣ ជម្រុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់និងអ្នកជំនាញឈានមុខគេ ដើម្បីបង្កើតកម្លាំងចលករថ្មី រួមចំណែកអនុវត្តរបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី ដោយមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំសន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត។ រូបថត៖ VGP/Nhat Bac |
ជម្រុញការតភ្ជាប់ក្នុងតំបន់ បង្កើតចំណុចលោតផ្លោះក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបានសង្កត់ធ្ងន់ថា៖ រៀបចំផែនការ និងរៀបចំលំហដែនដីជាតិក្នុងលក្ខណៈសមហេតុសមផល លើកកំពស់គុណសម្បត្តិប្រចាំតំបន់នីមួយៗ និងបង្កើនការតភ្ជាប់ក្នុងតំបន់ រួមទាំងអន្តរតំបន់ ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលនិងបង្កើតលំហរអភិវឌ្ឍន៍ថ្មី។
ផែនការ ៦ តំបន់ សម្រាប់រយៈពេល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយនាយករដ្ឋមន្ត្រីចេញផ្សាយ គឺជាជំហានមួយក្នុងការបង្កើតផែនការមេជាតិ ដោយបង្ហាញពីទិសដៅសំខាន់ៗ និងជាមូលដ្ឋាននៃផែនការថ្នាក់ជាតិ ស្តីពីការរៀបចំលំហរអភិវឌ្ឍន៍ ជួយត្រួសត្រាយផ្លូវ បង្កើតកម្លាំងជំរុញការអភិវឌ្ឍ សក្ដានុពលនៃការអភិវឌ្ឍ លំហរអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេស តំបន់ និងបង្ហាញជាក់ស្តែងនៅក្នុងលំហនៃមូលដ្ឋាននីមួយៗ។ ការអនុវត្តផែនការនេះនឹងរួមចំណែកក្នុងការលុបបំបាត់ភាពរាំងស្ទះ និងបង្កើតចំណុចលោតផ្លោះថ្មី ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


