លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសុន្ទរកថាបិទសន្និបាត។ (រូបថត៖ VNA) |
“ក្នុងឆមាសទី១ឆ្នាំនេះ វៀតណាមបានបន្តខិតខំព្យាយាមអនុវត្តន៍គោលដៅ បង្ការទប់ស្កាត់ជម្ងឺរាតត្បាត ទន្ទឹមនឹងជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ កំណើនសេដ្ឋកិច្ច ៥,៦៤% ខ្ពស់ជាងរយៈពេល ដូចគ្នានៃឆ្នាំទៅមិញ ម៉ាក្រូសេដ្ឋកិច្ច ទីផ្សាររូបិយវត្ថុ រូបិយប័ណ្ណបរទេសមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ចំណូលថវិការដ្ឋសម្រេចបានជាង៥៨,២%នៃគម្រោង កើន១៥,៥%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ សកម្មភាពវិនិយោគ ផលិត កម្មអាជីវកម្ម នាំចេញនាំចូលបន្តអភិវឌ្ឍន៍។ ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស គឺពលករនៅតំបន់ផ្ទុះជម្ងឺរាតត្បាត តំបន់មានការលំបាក បន្តទទួលបានការជួយទំនុក បម្រុង។ លក្ខណៈសម្បត្តិដ៏ល្អប្រសើរនៃរបបនិងស្មារតីស្នេហាជាតិ សាមគ្គីភាពរបស់ ប្រជាជាតិវៀតណាមបន្តត្រូវបានពង្រីកផងដែរ”។
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែមជ្ឈឹមក៏បានក្រើនរំលឹកបក្សទាំងមូល ប្រជាជន ទាំងមូល កងទ័ពទាំងមូល ត្រូវការខិតខំប្រឹងប្រែងច្រើនថែមទៀត ជ្រួតជ្រាបយ៉ាង ពេញលេញ ជ្រាលជ្រៅនូវសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្ស ដើម្បីកសាងនិងរៀបចំអនុវត្តផែនការនានាឲ្យបានល្អបំផុត ទើបអាចសម្រេចប្រកប ដោយជោគជ័យនូវគោលដៅទូទៅដែលបានដាក់ចេញសម្រាប់អាណត្តិទាំងមូល។
ពាក់ព័ន្ធដល់បទបញ្ញត្តិនៃគណៈកម្មាធិការមជ្ឈឹម លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា សន្និបាតមជ្ឈឹមលើកនេះបានផ្ដល់យោបល់ដើម្បីបង្ហើយនិង សម្រេចចិត្តចេញផ្សាយបទបញ្ញត្តិការងារនៃគណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោ បាយ គណៈលេខា បទបញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាល ទី១៣ បទបញ្ញត្តិស្ដីពីការប្រតិបត្តិលក្ខ័ន្តិកៈបក្ស និងបទបញ្ញត្តិស្ដីពិការងារត្រួតពិនិត្យ ឃ្លាំមើល ដាក់វិន័យរបស់បក្សក្នុងអាណត្តិនេះផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“បទបញ្ញត្តិថ្មីៗបានច្បាមជាប់នឹងលក្ខ័ន្តិកៈបក្ស ដោយស្នងបន្តខ្លឹមសារស្នូលនៃ បទបញ្ញត្តិរបស់នីតិកាលមុនៗ ព្រមទាំងបំពេញបន្ថែម ធ្វើវិសោធនកម្មនូវខ្លឹមសារមួយ ចំនួនឲ្យបានសមស្របនឹងស្ថានភាពជាក់ស្ដែងនៃនីតិកាលទី១៣។ ទោះបីជាបំពេញ បន្ថែម ធ្វើវិសោធនកម្មមិនច្រើនទេក៏ដោយ ប៉ុន្តែបទបញ្ញត្តិការងាររបស់គណៈកម្មាធិ ការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខានីតិកាលទី១៣ មានខ្លឹមសារថ្មីដ៏ សំខាន់ៗពាក់ព័ន្ធដល់ការទទួលខុសត្រូវនិងអំណាចរបស់គណៈ កម្មាធិការមជ្ឈឹម សមាជិកគណៈកម្មាធិការមជ្ឈឹម និងការិយាល័យនយោបាយ គណៈលេខា”។
ទិដ្ឋភាពសន្និបាតមជ្ឈឹមលើកទី៣នីតិកាលទី១៣។ |
លោកអគ្គលេខាបក្សបានបញ្ជាក់ថា រាល់ខ្លឹមសារដែលត្រូវបានមជ្ឈឹមលើកយក មកពិនិត្យមើល និងសម្រេចនៅសន្និបាតលើកនេះ មានអត្ថន័យដ៏សែនសំខាន់ ត្រូវ បានកម្មាភិបាល បក្ខជននិងប្រជាជនយកចិត្តទុកដាក់ពិសេស ដោយចាត់ទុកនេះជា ការបោះជំហានមួយដើម្បីអនុវត្តន៍ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលានូវសេចក្ដីសម្រេច ចិត្តមហាសន្និបាតលើកទី១៣របស់បក្ស។ ការរៀបចំអនុវត្តល្អសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹមលើកនេះ នឹងរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តប្រកបដោយ ជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្សស្ដីពីការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ការកសាងបក្សនិងប្រព័ន្ធនយោបាយយ៉ាងស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ កសាងនីតិរដ្ឋសង្គមនិយមដែលប្រតិបត្តិការប្រកបដោយសុពលភាពនិងប្រសិទ្ធភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


