នេះជាលើកដំបូងដែលទិវាសុខភាពជាតិត្រូវបានអនុវត្តទូទាំងប្រទេស។ ថ្លែងនៅក្នុងពិធីនេះ ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម លោក Trinh Van Quyet បានមានប្រសាសន៍ថា៖

“ការិយាល័យនយោបាយបានសម្រេចចិត្តកំណត់ថ្ងៃទី ៧ ខែមេសាជារៀងរាល់ឆ្នាំជាទិវាសុខភាពជាតិ។ ហើយឆ្នាំ ២០២៦ នឹងជាឆ្នាំដំបូងនៃការអនុវត្តដោយមានប្រធានបទ៖ បង្ការជំងឺប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសវៀតណាមដែលមានសុខភាពល្អ។ នេះមិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមដែលមានមូលដ្ឋានចលនានោះទេ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រ ដែលផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតដែលផ្តោតជាចម្បងលើការព្យាបាលទៅជាផ្នត់គំនិតដែលផ្តោតលើការបង្ការ ជាមូលដ្ឋាន និងរយៈពេលវែង ដោយដាក់សុខភាពប្រជាជនជាមជ្ឈភាពនៃគោលនយោបាយអភិវឌ្ឍន៍ជាតិទាំងអស់”

ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម បានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ កសាង និងផ្សព្វផ្សាយយ៉ាងខ្លាំងនូវ “វប្បធម៌សុខភាព” នៅទូទាំងសង្គម។ បន្ទាប់ពីពិធីមិទ្ទីញ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាង ៣០០ នាក់មកពីមណ្ឌលសុខភាពមជ្ឈិម និងមូលដ្ឋានចំនួន ១៩ មន្ទីរពេទ្យឯកជន និងកងកម្លាំងប្រដាប់អាវុធ បានផ្តល់ការពិគ្រោះយោបល់ និងការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់មនុស្ស ៥.០០០ នាក់។ នៅទីតាំងនេះផងដែរ មនុស្សជាង ១.០០០ នាក់បានទទួលការពិនិត្យដោយស្វ័យប្រវត្តិ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលគាំទ្រការវិភាគសូចនាករសុខភាព វាយតម្លៃហានិភ័យនៃជំងឺមិនឆ្លង និងណែនាំការថែទាំផ្ទាល់ខ្លួន...៕