លោកប្រធានហូជីមិញថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៣ ថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៦៥ (រូបថត៖ TTXVN)

សតិអារម្មណ៍ហូជីមិញស្តីពីសាមគ្គីភាពអន្តរជាតិ៖ ចក្ខុវិស័យហួសពីសម័យកាល

ទស្សនៈរបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាពអន្តរជាតិមានភាពខ្ជាប់ខ្ជួននិងជាឯកឆ័ន្ទ។ លោកដែលទទួលស្គាល់ថា បដិវត្តន៍រំដោះជាតិដើរតាមមាគ៌ានៃបដិវត្តន៍អធន បើចង់ទទួលបានជោគជ័យ ត្រូវប្រមូលផ្តុំកម្លាំងនៃសាមគ្គីភាពអន្តរជាតិ។ សតិអារម្មណ៍សាមគ្គីភាពរបស់លោកប្រធានហូជីមិញបង្ហាញយ៉ាងច្បាស់នូវបញ្ញាឈ្លាសវៃ និងចក្ខុវិស័យរបស់លោក។

ប្រវត្តិវិទូ លោក Duong Trung Quoc (រូបថត៖ VOV)

សាមគ្គីភាពអន្តរជាតិ តាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ គឺការមិនរើសអើង សមភាព មានផលប្រយោជន៍ទៅវិញទៅមក; គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមកនិងរួមរស់ដោយសន្តិភាព។ ប្រវត្តិវិទូ Duong Trung Quoc បានចែករំលែកថា៖ “យើងដឹងហើយថា ចលនាកុម្មុយនិស្តអន្តរជាតិបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន។ ក្រោយពីសង្គ្រាមលោកលើកទីពីរ ពិភពលោកបានបែកចែករាងប៉ូល។ នៅពេលនោះ វៀតណាមឆ្ពោះទៅគោលដៅសំខាន់ នោះគឺការសម្រេចបានឯករាជ្យជាតិ។ យើងត្រូវតែមានខឿនឯករាជ្យ ជាពិសេសឯកភាពជាតិ។ ត្រូវតែនិយាយថា លោកប្រធានហូជីមិញ ជាមួយនឹងវិធីសាស្រ្តដ៏ប៉ិនប្រសប់ដផយឈរលើមូលដ្ឋាន ចង់ស្តារឡើងវិញនូវចលនាកុម្មុយនិស្តដ៏ល្អដូចដែលធ្លាប់មាន ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះបានចង្អុលបង្ហាញពីទីបង្អែកសម្រាប់សម្រេចបាននូវគោលដៅឯកភាពប្រទេសជាតិ។

បើយោងតាមលោក សាមគ្គីភាពអន្តរជាតិមានន័យថា ទាញយកផលប្រយោជន៍ពីធនធានខាងក្រៅ ដើម្បីពង្រឹងកម្លាំងពលំការតស៊ូដណ្តើមឯករាជ្យជាតិ និងការកសាងប្រទេសជាតិ។ រួមកម្លាំងជាតិ និងកម្លាំងសម័យជាកម្លាំងសរុប។

ពាក្យទូន្មានរបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាពអន្តរជាតិ

កាលពី ៥៥ ឆ្នាំមុន ក្នុងមរតកសាសន៍របស់លោកប្រធានហូជីមិញបានបន្សល់ទុកនូវពាក្យទូន្មានដ៏មានតម្លៃអំពីស្មារតីនៃសាមគ្គីភាពអន្តរជាតិ។ លោកប្រធានមានទស្សនៈច្បាស់លាស់លើគោលដៅនៃសាមគ្គីភាពអន្តរជាតិ។

យោងតាមលោកបណ្ឌិត David Marr ដែលជាអ្នកជំនាញឈានមុខគេមួយរូបក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រវៀតណាមមានប្រសាសន៍ថា មរតកសាសន៍គឺជាស្នាដៃដែលបង្ហាញយ៉ាងច្បាស់អំពីប្រាជ្ញា និងចក្ខុវិស័យរបស់លោកប្រធានហូជីមិញ។ មរតកសាសន៍របស់ហូជីមិញមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរំដោះជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវចក្ខុវិស័យសកលអំពីសន្តិភាព និងយុត្តិធម៌ទៀតផង។

លោកបណ្ឌិត Michel Duhamel អ្នកជំនាញក្នុងការសិក្សាអំពីចលនាបដិវត្តន៍ បាននិយាយថា មរតកសាសន៍របស់ហូជីមិញមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះចលនាសាមគ្គីភាពអន្តរជាតិ។ មរតកសាសន៍បានលើកទឹកចិត្តប្រទេសនិងប្រជាជាតិជុំវិញពិភពលោកឱ្យសហការនិងគាំទ្រគ្នាទៅ វិញទៅមកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រវត្តិវិទូបារាំង Alain Ruscio រូបថត៖ lanouvellerepublique.fr

រីឯប្រវត្តិវិទូបារាំង Alain Rusio បានវាយតម្លៃថា៖ “ខ្ញុំគិតថា សារដ៏ធំបំផុតបានមកពីជីវិតរបស់លោកប្រធានហូជីមិញ នោះគឺថ្នាក់ដឹកនាំប្រទេសសង្គមនិយម និងបក្សកុម្មុយនិស្តតែងតែស្និទ្ធស្នាលជាមួយប្រជាជន តែង តែគិតគូរពីទុក្ខលំបាករបស់ប្រជាជន ហើយត្រូវតែនាំមុខជានិច្ចក្នុងការថ្កោលទោស និងតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការិយាធិបតេយ្យ និងការស្រុតចុះមនោគមវិជ្ជាកុម្មុយនិស្ត។ លោកប្រធានហូជីមិញតំណាងឱ្យរូបភាពនៃបុគ្គលឆ្នើមមួយរូប។ នោះគឺជាថ្នាក់ដឹកនាំកុម្មុយនិស្តដ៏គួរឱ្យគោរព។ ខ្ញុំគិតថា សារនោះនៅតែមានតម្លៃដដែលរហូតដល់សព្វថ្ងៃនេះ”។

យោងតាមអ្នកស្រាវជ្រាវ Evgeny Kobelev (រុស្ស៊ី) សតិអារម្មណ៍របស់ហូជីមិញគឺជាតួយ៉ាងនៃបដិវត្តន៍អន្តរជាតិ ហើយក្នុងករណីណាក៏ដោយក៏មិនអាចកាត់ផ្តាច់បដិវត្តវៀតណាមចេញពីបដិវត្តអន្តរជាតិបានទេ។ លោកជាវីរជនដែលតស៊ូរំដោះជាតិ។

អ្នកជំនាញអន្តរជាតិជាច្រើនធ្វើការស្រាវជ្រាវអំពីវៀតណាមបានអះអាងថា ប្រសិនបើចង់ស្វែងយល់ពីទឹកចិត្តរបស់ប្រជាជនវៀតណាមនោះ អ្នកត្រូវតែស្វែងយល់អំពីលោកប្រធានហូជីមិញជាមុនសិន ក្នុងនោះមានទាំងមរតកសាសន៍របស់លោកប្រធានផងដែរ។ សាស្ត្រាចារ្យ Ahn Kyong Hwan អ្នកជំនាញកូរ៉េខាងត្បូងសិក្សាពីបញ្ហាសមុទ្រខាងកើតនិងវៀតណាមវិទ្យា គឺជាមនុស្សបែបនេះ។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមានបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យអំពីខ្លឹមសារនេះ។

សាស្ត្រាចារ្យ Ahn Kyong Hwan អ្នកជំនាញកូរ៉េខាងត្បូងសិក្សាពីបញ្ហាសមុទ្រខាងកើតនិងវៀតណាមវិទ្យា (រូបថត៖ hanoimoi.vn)

អ្នកយកព័ត៌មាន៖ សូមគោរពលោកសាស្ត្រាចារ្យ ពេលស្វែងយល់ពីមរតកសាសន៍របស់លោកប្រធានហូជីមិញ តើលោកចាប់អារម្មណ៍អ្វីជាងគេ?

“តាមគំនិតរបស់ខ្ញុំ ដើម្បីយល់ពីលោកប្រធានហូជីមិញ យើងត្រូវយល់នូវស្នាដៃមួយចំនួនរបស់លោក ក្នុងនោះមានទាំងមរតកសាសន៍របស់លោកផងដែរ។ ខ្ញុំមានអារម្មណ៍ថា ចាំបាច់ត្រូវឧទ្ទេសនាមដល់ប្រជាជនកូរ៉េខាងត្បូងឱ្យកាន់តែទូលំទូលាយ ដូច្នេះខ្ញុំបានបកប្រែមរតកសាសន៍ទាំងស្រុង ហើយរៀបចំសិក្ខាសាលាសិក្សាអន្តរជាតិមួយដើម្បីណែនាំអំពីស្នាដៃនេះ។ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតពេលអានមរតកសាសន៍ គឺប្រហែលជាពាក្យពេជ្ររបស់ប្រធានហូសង្កត់ធ្ងន់លើសាមគ្គីភាព។ លោកប្រធានមានជំនឿថា វៀតណាមអាចអភិវឌ្ឍបានលុះត្រាតែប្រជាជនវៀតណាមស្រុះចិត្តគំមិតសាមគ្គីគ្នា សាមគ្គីភាពក្នុងបក្ស សាមគ្គីភាពអន្តរជាតិ”។

អ្នកយកព័ត៌មាន៖ តាមលោកសាស្ត្រាចារ្យ តើតាមទស្សនៈរបស់លោកអំពីសាមគ្គីភាពបង្កប់នូវលក្ខណៈសហសម័យដែរឬទេ?

“សម្រាប់លោកប្រធានហូជីមិញ គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពនោះទេ។ លោកប្រធានហូជីមិញក៏តែងតែព្យាយាមផ្សព្វផ្សាយស្មារតីនេះ។ លោកមិនត្រឹមតែតស៊ូដណ្តើមឯករាជ្យនិងសេរីភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានតស៊ូប្រឆាំងនឹងអាណានិគមនិយម សក្តិភូមិ ចក្រពត្តិនិយមនិងហ្វាស៊ីសនិយម ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនដែលរង់ការជិះជាន់។ លោកប្រធានហូជីមិញ គឺជាអ្នកសន្តិភាពនិយម អហឹង្សា ហើយតែងតែចង់ដោះស្រាយបញ្ហាអន្តរជាតិ តាមមធ្យោបាយសន្តិភាព នោះជាការសន្ទនា។ ដូច្នេះហើយលោកតែងតែព្យាយាមដោះស្រាយរាល់បញ្ហាតាមរយៈការសន្ទនា និងបញ្ចៀសសង្គ្រាម។ ខ្ញុំគិតថានៅពេលដែលសតិអារម្មណ៍របស់លោកប្រធានហូជីមិញត្រូវបានផ្សព្វផ្សាយ សន្តិភាពពិភពលោកនឹងត្រូវបានរក្សា ហើយពិភពលោកទាំងមូលក៏ត្រូវរៀនសូត្រពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការតស៊ូដើម្បីសន្តិភាព និងកម្លាំងអហឹង្សា។

អ្នកយកព័ត៌មាន៖ នៅពេលដែលអ្នកណែនាំពីមរតកសាសន៍របស់លោកប្រធានហូជីមិញក្នុងសន្និសីទអន្តរជាតិឆ្នាំ ២០១៥ តើអ្នកប្រាជ្ញបានទទួលពាក្យពេជ្រទាំងនេះយ៉ាងដូចម្តេច?

ទោះបីជាក្នុងឆ្នាំ ២០១៥ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង និងវៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែមិនសូវមានអ្នកប្រាជ្ញ និងប្រជាជនកូរ៉េខាងត្បូងច្រើនទេ បានស្គាល់ដល់លោកប្រធានហូជីមិញ។ ដូច្នេះហើយ នៅពេលខ្ញុំចែករំលែកអំពីមរតកសាសន៍របស់លោកប្រធានហូជីមិញ គណៈប្រតិភូ និងអ្នកប្រាជ្ញបានយល់ដឹងបន្ថែមអំពីសេចក្តីថ្លៃថ្នូរ សេចក្តីស្នេហាជាតិ សេចក្តីស្រឡាញ់ មាតុភូមិ ស្រឡាញ់សន្តិភាពរបស់លោកប្រធានហូជីមិញ។ តាមរយៈមរតកសាសន៍ អ្នកប្រាជ្ញនិងប្រជាជនកូរ៉េខាងត្បូងបានយល់បន្ថែមនូវចរិយាសប្បត្តិរបស់លោកប្រធានហូជីមិញ។

អ្នកយកព័ត៌មាន៖ បើយោងតាមលោក មរតកសាសន៍របស់លោកប្រធានហូជីមិញ ត្រូវបានប្រជាជនវៀតណាមអនុវត្តន៍យ៉ាងដូចម្ត៉េច?

មរតកសាសន៍របស់លោកប្រធានហូជីមិញបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់ប្រជាជាតិវៀតណាម។ បន្ទាប់ពីអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មីនៅឆ្នាំ ១៩៦៨ វៀតណាមបាននិងកំពុងទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន ហើយអភិវឌ្ឍន៍ទៅជាប្រទេសខ្លាំងក្លា និងជាប្រទេសគួរជាទីរស់នៅ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំជឿជាក់ថា នាពេលខាងមុខ បក្សនិងប្រជាជនវៀតណាមនឹងបន្តសាមគ្គីគ្នា និងសុ្រះចិត្តគំនិតគ្នា ដូចមរតកសាសន៍ដែលលោកប្រធានបានសរសេរ ដើម្បីលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ កសាងប្រទេសវៀតណាមឱ្យកាន់តែខ្លាំងមាំមួន គួរជាទីរស់នៅនិងរួមចំណែកយ៉ាងច្រើនដល់សន្តិភាពពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកសាស្ត្រាអំពីជំនួបនេះ។

សាមគ្គីភាំពអន្តរជាតិលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងសម័យកាលបច្ចុប្បន្ន

ការពិតនៃបដិវត្តន៍វៀតណាមបានបង្ហាញពីកម្លាំងនៃសតិអារម្មណ៍របស់ហូជីមិញលើមហាសាមគ្គីភាពអន្តរជាតិ ។ កាលនៅរស់ លោកប្រធានហូជីមិញបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាង ការពារ និងអភិវឌ្ឍន៍ចំណងសាមគ្គីភាពរវាងវៀតណាមនិងចិន សហភាពសូវៀត និងបណ្តាប្រទេសសង្គមនិយមជាភាតរៈ និងប្រជាជនអាស៊ី អាហ្រ្វិក អាមេរិកឡាទីន...។ នៅពេលដែលប្រទេសមានឯកភាព វៀតណាមបានអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ជាមិត្ត ភាពជាដៃគូដែលអាចទុកចិត្តបាន សមាជិកដែលមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ការវាយតម្លៃរបស់អ្នកការទូត អ្នកជំនាញ និងអ្នកស្រាវជ្រាវអន្តរជាតិបានបង្ហាញយ៉ាងច្បាស់នូវសមិទ្ធិផលនេះ។

“ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វៀតណាមបានរៀបចំទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបង្ហាញថា វៀតណាមអាចរក្សាតុល្យភាពក្នុងចំណោមបណ្តាប្រទេសធំៗ។ ការទទួលស្វាគមន៍ថ្នាក់ដឹកនាំទាំងនេះក៏បង្ហាញថា ប្រទេសធំៗចាប់អារម្មណ៍និងចង់ឱ្យវៀតណាមមានស្ថិរភាព ថាមវន្តនិងមានឥទ្ធិពល។ សកម្មភាពនេះក៏បង្ហាញដែរថា វៀតណាមប្តេជ្ញាមិនចូលរួមសម្ព័ន្ធភាពដើម្បីប្រឆាំងប្រទេសដទៃ ខណៈពេលដែលនៅតែរក្សាឯករាជ្យភាពរបស់ខ្លួនបាន”។

“ខ្ញុំគិតថា វៀតណាមមានតួនាទីពិសេសក្នុងឆាកអន្តរជាតិ។ តួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលថ្មីៗនេះត្រូវបានកើនឡើងយ៉ាងខ្លាំង ដោយបញ្ជាក់ពីឋានៈ និងសារៈសំខាន់របស់វៀតណាមក្នុងការដោះស្រាយបញ្ហាសកល។ ទន្ទឹមនឹងនោះជាការផ្សព្វផ្សាយការអភិវឌ្ឍនិងជោគជ័យរបស់វៀតណាមលើគ្រប់វិស័យ”។

“ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន វៀតណាមកំពុងនាំមុខការខិតខំប្រឹងប្រែងរបស់អាស៊ានលើការបង្រួញគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មក្នុងតំបន់។ វៀតណាមក៏ទទួលបានតំណែងជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ ២០២០ ចំពេលមានជំងឺរាតត្បាតនៃជំងឺកូវីដ-១៩។ លើសពីនេះ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ គឺជាគំរូមួយទៀតដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់វៀតណាមក្នុងការបំពេញចក្ខុវិស័យសហគមន៍អាស៊ាន”។

ឋានៈរអន្តរជាតិដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះបង្ហាញថា សាមគ្គីភាពអន្តរជាតិតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ មិនត្រឹមតែជាឧត្តមគតិដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងគោលនយោបាយការបរទេសរបស់វៀតណាមផងដែរ។ សាមគ្គីភាពអន្តរជាតិក្លាយជាសច្ឆធម៌ ទិសស្លោកធ្វើសកម្មភាពចាំបាច់មួយដើម្បីពីនោះរួមចំណែកកសាងឋានៈ និងកិត្យានុភាពរបស់វៀតណាមនិងកសាងពិភពលោកប្រកបដោយសន្តិភាព៕