លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងគណៈប្រតិភូដែលចូលរួមមហាសន្និបាតបក្សភាគ ទីក្រុងហាណូយ លើកទី ១៨ (រូបថត៖ Van Diep/TTXVN)

មហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៥ - ២០៣០ មានកិច្ចការសំខាន់ៗចំនួន ០៣ រួមមាន៖ ពិភាក្សា និងអនុម័តលើឯកសាររបស់អង្គមហាសន្និបាតនៅថ្នាក់របស់ខ្លួន និងផ្តល់យោបល់លើ សេចក្តីព្រាងឯកសារមហាសន្និបាតនៅថ្នាក់ខ្ពស់ ឯកសារនៃមហាសន្និបាតបក្សលើកទី១៤; ជ្រើសរើសកម្មាភិបាលដើម្បីចូលរួមក្នុងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់; សុក្រិតការរៀបចំកម្មាភិបាលក្នុងប្រព័ន្ធដឹកនាំរបស់បក្ស ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់មជ្ឈិម។ ខ្លឹមសារពោលខាងលើ សុទ្ធតែជាបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងតួនាទីដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ស; ដល់ការកំណត់គោលនយោបាយ គោលការណ៍ណែនាំ និងវិធានការដឹកនាំ; ជាសេចក្តីសម្រេចនៃកម្លាំងផ្ទៃក្នុងរបស់បក្ស និងប្រព័ន្ធនយោបាយ; រហូតដល់សកម្មភាពដឹកនាំទាំងមូលរបស់អង្គការបក្សគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិខាងមុខ។

ទំនួលខុសត្រូវ ស្មារតីថ្មី

មហាសន្និបាតទាំងនេះបានចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាអំពីឯកសារនៃមហាសន្និបាត។ មតិភាគច្រើនបានឯកភាពជាមួយសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សភាគ ចំណុះមជ្ឈិម និងមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយបានវាយតម្លៃខ្ពស់ចំពោះចំណុចថ្មី ជាពិសេសគោលដៅ ភារកិច្ច និងដំណោះស្រាយមានលក្ខណៈទម្លុះទម្លាយ សម្រាប់អនុវត្តន៍ក្នុងអាណត្តិឆ្នាំ ២០២៥ - ២០៣០។

គណៈអធិបតីនៃមហាសន្និបាតបក្សខេត្តឌៀនបៀនលើកទី ១៥ អាណត្តិ ២០២៥-២០៣០ ( រូបថត៖ Xuan Tu/TTXVN)

ស្មារតីនវានុវត្តន៍ក្នុងការតាក់តែងឯកសារក៏ត្រូវបានបង្ហាញ នៅឯមហា សន្និបាតបក្សក្នុងតំបន់ ក្នុងនោះមានរដ្ឋធានីហាណូយផងដែរ។ យោងតាមសាស្ត្រាចារ្យ បណ្ឌិត Nguyen Anh Tri របាយការណ៍នយោបាយនៃមហាសន្និបាតបក្សទីក្រុងហាណូយបានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍរដ្ឋធានីក្នុងសម័យកាលថ្មី ឆ្ពោះទៅ តំបន់ទីក្រុងទំនើប ឆ្លាតវៃ បៃតង និងនិរន្តរភាព។

“អាចនិយាយបានថា របកគំហើញយុទ្ធសាស្ត្រទាំង៣របស់រដ្ឋធានីមានភាពឈ្លាសវៃណាស់។ ធនធានមនុស្សតែងតែជាកម្លាំងរបស់រដ្ឋធានី ដែលមិនត្រឹមតែសម្រាប់រដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូលទៀតផង។ ទន្ទឹមនឹងនោះ របកគំហើញបច្ចេកវិទ្យា ច្បាស់លាស់ថា យើងកំពុងនៅក្នុងយុគសម័យនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលទាមទារឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ហើយចំពោះការផ្លាស់ប្តូរ បៃតង រដ្ឋធានីត្រូវតែមានការផ្លាស់ប្តូរពិតប្រាកដ ដើម្បីឲ្យរដ្ឋធានីកាន់តែបៃតង ស្អាត និងនិរន្តរភាពជាង។

គួរកត់សម្គាល់ថា ក្នុងបរិបទនៃប្រទេសទាំងមូលកំពុងជំរុញការផ្លាស់ប្តូរឌីជីថល គណៈកម្មាធិការបក្សជាច្រើនបានធ្វើឌីជីថលយ៉ាងទូលំទូលាយនូវដំណើរការមហាសន្និបាត ឯកសារ និងសម្ភារៈនានាត្រូវបានឌីជីថលនិងអនុវត្តន៍នៅលើវេទិកាបច្ចេកវិទ្យា។

ក្នុងឱកាសនេះ មូលដ្ឋានជាច្រើនក៏បានចាប់ផ្តើម និងសម្ពោធគម្រោងសំខាន់ៗជាបន្តបន្ទាប់។ សំណង់នីមួយៗ គម្រោងនីមួយៗ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ និងសម្រេចរួចរាល់ គឺជានិមិត្តសញ្ញានៃស្មារតីសាមគ្គីភាព និងឆន្ទៈស្ទុះឈានទៅមុខ របស់គណៈកម្មាធិការបក្សទាំងមូល អាជ្ញាធរ និងប្រជាជនទាំងមូល។

ការជ្រើសរើសអ្នកដឹកនាំស្នូល

ការងាររៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយវិធីសាស្ត្រ ដោយធានាថា "រាល់ជំហានត្រូវបានធ្វើដោយភាពប្រាកដប្រជា"។

គណៈកម្មាធិការបក្សក្រុងហ្វេ អាណត្តិ ២០២៥- ២០៣០ បង្ហាញមុខនៅចំពោះមុខះមហាសន្និបាត (រូបថត៖ Nguyen Ly/TTXVN)

នៅក្នុងខេត្តក្រុងចំនួន ១១ ដែលមិនបានបញ្ចូលគ្នាឬ មហាសន្និបាតបានជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៦៣៤ រូប; សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១៦៤រូប; លេខាចំនួន ១១ រូប និងមុខតំណែងមួយចំនួនទៀត។ ក្នុងចំណោមតំណាងជាប់ឆ្នោតចំនួន ៦៣៤ នាក់ អាត្រាជាស្ត្រីគឺស្រូបយក ១៧,០៣%; តំណាងជនជាតិភាគតិចស្រូបយក ២០,៩៨%។ មហាសន្និបាតក៏ធានានូវអាត្រា នៃរចនាសម្ព័ន្ធវ័យក្មេង (ចំនួន ១០% អាយុក្រោម ៤២ ឆ្នាំ); អាយុជាមធ្យមគឺ ៤៩,៧៦ ឆ្នាំ។

ទាក់ទងនឹងលទ្ធផលនៃការតែងតាំង តាមរយៈការសំយោគរបាយការណ៍លទ្ធផលមហាសន្និបាតរបស់បក្សភាគមូលដ្ឋានចំនួន ២៣ (សម្រាប់បក្សភាគរណសិរ្សមាតុភូមិ អង្គការមហាជនមជ្ឈិម បក្សភាគនៃរដ្ឋសភា បក្សភាគរដ្ឋាភិបាល បក្សភាគកងទ័ព បក្សភាគនគរបាលមជ្ឈិម និងបក្សភាគនៃស្ថាប័នមជ្ឈិម ការិយាល័យនយោបាយនឹងសម្រេចលើការតែងតាំង បន្ទាប់ពីមហាសនិបាតលើកទី ១៤ របស់បក្ស)។ បណ្តាបក្ស ភាគបានចាត់តាំងសមាជិកចំនួន ១.៦៦៩ ទទួលបន្ទុកសមាជិកគណៈកម្មាធិការប្រតិបត្តិ; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៤៦១នាក់; លេខាចំនួន ២៣ រូប។ លេខាគណៈកម្មាធិការបក្សខេត្តជាច្រើននៃជំនាន់ទី៧X សុទ្ធតែជាកម្មាភិបាលដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ ឆ្លងកាត់ការងារក្នុងមុខតំណែងជាច្រើន បានទទួលការបណ្តុះបណ្តាល និងមានសមត្ថភាពអាចបំពេញភារកិច្ចសំខាន់ៗក្នុងសម័យកាលថ្មី។

លោក Nguyen Duc Ha អតីតប្រធាននាយកដ្ឋានមូលដ្ឋានបក្ស គណៈកម្មាធិការចាត់តាំងមជ្ឈិម បានឲ្យដឹងថា៖ “លើកនេះ ការិយាល័យនយោបាយ ដែលមានទំនួលខុសត្រូវជាគណៈកម្មាធិការបក្សជាន់ខ្ពស់ ត្រួតពិនិត្យ គ្រប់គ្រង និងវាយតម្លៃដោយផ្ទាល់ ពោលគឺការចាត់តាំងកម្មាភិបាលនឹងត្រឹមត្រូវជាង។ មកដល់ពេលនេះ លេខាបក្សខេត្ត ក្រុង ទាំង១០០% មិនមែនជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទេ។ នេះជាសកម្មភាពដ៏ខ្លាំងក្លារបស់ការិយាល័យនយោបាយ”។

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ ជាពេលវេលាដើម្បីអនុវត្តបដិវត្តន៍ដ៏ទូលំទូលាយ និងព្រមៗគ្នា ក្នុងការរៀបចំ និងសម្រួលក្បាលម៉ាស៊ីនដឹកនាំ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយ។

ការរៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្ស គ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០ មានសារៈសំខាន់ជាពិសេស។ នេះមិនត្រឹមតែជាសកម្មភាពនយោបាយទូលំទូលាយនៅក្នុងបក្សនិងប្រជាជនទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសន្និដ្ឋានសម្រាប់ការរៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ផងដែរ៕