ការរាំខែននៅឯពិធីបុណ្យតេតឯករាជ្យរបស់ជនជាតិ Mong (រូបថត៖ dangcongsan.vn) |
អបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា គ្រួសាររបស់លោក Giang A Phu នៅឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានបោសសម្អាតនិងតុបតែងផ្ទះរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ ទង់ជាតិដែលលោកបានរក្សាទុកក្នុងទូកញ្ចក់យ៉ាងយូរនោះ ក៏ត្រូវបាន យកទៅព្យួរនៅមុខផ្ទះរបស់ក្រុមគ្រួសារដែរ។ ភរិយារបស់លោក Phu បានសម្រាកពីការងារធ្វើស្រែចំការប្រចាំថ្ងៃ ដើម្បីត្រៀមសម្លៀកបំពាក់ប្រពៃណីសម្រាប់ស្លៀកពាក់ក្នុងឱកាសបុណ្យឯករាជ្យ។
សម្រាប់គ្រួសាររបស់លោក Phu ក៏ដូចជាជនជាតិ Mong នៅទីនេះដែរ ទិវាបុណ្យជាតិគឺជាថ្ងៃបុណ្យដ៏សំខាន់ ជាឱកាសសម្រាប់ប្រជាជនដើម្បីសម្តែងការដឹងគុណចំពោះបក្ស និងលោកប្រធានហូជីមិញ ដែលដណ្តើមបានឯករាជ្យសម្រាប់ប្រទេសជាតិ កសាងជីវភាពរស់នៅប្រកបដោយភាពសម្បូរធូធារដូចសព្វថ្ងៃនេះ។
ជនជាតិ Mong ប្រារព្ធទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញាដោយចាត់ទុកនេះជាថ្ងៃពិសេសមួយ។ តាំងពីខែសីហា គ្រួសារបានរៀបចំការដេរនិងត្បាញក្រណាត់ដើម្បីធ្វើអាវសម្រាប់ថ្ងៃបុណ្យដើរលេងស្បាយ។ ពេលបុណ្យចូលមកដល់ គ្រួសារទាំងមូលជួសជុលផ្លូវលំនៅក្នុងភូមិ ហើយនាំគ្នាសម្អាតផ្ទះឱ្យមានអនាម័យ។
ជនជាតិ Mong ប្រារព្ធទិវាបុណ្យឯករាជ្យនៅថ្ងៃទី ១ និងទី ២ ខែកញ្ញា។ អ្នកភូមិតែងតែប្រមូលផ្តុំគ្នានៅកណ្តាលវាលស្រែធំៗ ដើម្បីចូលរួមក្នុងសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន។ យុវជននិងយុវនារីក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរាំជុំគ្នា លេងកីឡាប្រពៃណី និងល្បែងប្រជាប្រិយ បង្កើតបរិយាកាសរីករាយ និងឯកភាពគ្នា។ លោក Giang A Song ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “ជនជាតិ Mong នៅ Van Ho បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈនិងកីឡាជាច្រើន។ ជាពិសេសក្នុងថ្ងៃបុណ្យជាតិថ្ងៃទី២ ខែកញ្ញា ប្រជាពលរដ្ឋរីករាយ និងចូលរួមសកម្មភាពច្រើនថែមទៀត”។
ពិធបុកនំ day ក្នុងបុណ្យតេតឯករាជ្យរបស់ជនជាតិ Mong (រូបថត៖ dangcongsan.vn) |
តាមទស្សនៈរបស់ជនជាតិម៉ុង បុណ្យតេតឯករាជ្យគឺដូចជាបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្លួនអញ្ជឹង។ ប្រសិនបើបុណ្យតេតប្រពៃណី គឺជាឱកាសមួយដើម្បីបូជាបុព្វការីជន សម្រាកពីការងារ ទៅសួរសុខទុក្ខសាច់ញាតិនៅក្នុងភូមិ និងជូនពរដល់គ្នាទៅវិញទៅមកនោះ រីឯបុណ្យឯករាជ្យ គឺជាឱកាសសម្រាប់ប្រជាជនធ្វើដំណើរកម្សាន្តតាមដងផ្លូវ ចូលរួមរាល់សកម្មភាពវប្បធម៌ និងសិល្បៈ។ ដូច្នេះហើយមនុស្សគ្រប់គ្នាទាំងចាស់ទាំងក្មេងសុទ្ធតែទន្ទឹងរង់ចាំបុណ្យតេតឯករាជ្យយ៉ាងអន្ទះសា។ អ្នកស្រី Giang Thi Me ជនជាតិ Mong នៅឃុំ Hua Tat ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “បន្ទាប់ពីបានប្រមូលផលផ្លែស៊ូស៊ូ និងសណ្តែករួចមក នៅថ្ងៃទី ២ ខែកញ្ញា អ្នកភូមិបាននាំគ្នាមកលេងទីនេះ លេងមួយថ្ងៃសប្បាយណាស់ ហើយថែមទាំងទៅស្ពានកញ្ចក់ទៀតផង”។
ប្រហែលជា បុណ្យតេតឯករាជ្យនៅ Moc Chau ជាបុណ្យតេតដែលសប្បាយបំផុត។ ក្នុងឱកាសបុណ្យតេតឯករាជ្យ ប្រជាជនគ្រប់ជនជាតិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចូលទៅខ្ពង់រាប Moc Chau។ សម្របខ្លួនក្នុងសម្លេងខែននិងឧបករណ៍តន្ត្រីដ៏អ៊ូអរ អ្នកទស្សនាអាចសម្របខ្លួននៅក្នុងលំហរវប្បធម៌ដ៏ពិសេស និងពិធីបុណ្យប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណនៃក្រុមជនជាតិភាគតិចដែលរស់នៅទីនេះ ផង ដែរ។
សកម្មភាពលេចធ្លោក្នុងចំណោមសកម្មភាព គឺការសម្តែងវប្បធម៌ សហគមន៍តាមដងវិថី។ ក្រុមសិល្បៈបានសម្តែងនូវបេតិកភណ្ឌវប្បធម៌អរូបី ដូចជាពិធីបុណ្យពេញវ័យជនជាតិ Dao; សិល្បៈផ្លុំខែនរបស់ជនជាតិ Mong; សិល្បៈរបាំ Xoe របស់ជនជាតិ Thai ជាដើម។ ទាំងអស់នេះ សុទ្ធតែបង្កើតឡើងផ្ទាំងរូបភាពដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្នុងឱកាសនេះ ខ្ពង់រាប Moc Chau មិនត្រឹមតែមានជនជាតិ Mong ប៉ុណ្ណោះទេ ថែមទាំងមានជនជាតិផ្សេងទៀតដូចជាជនជាតិ Muong, Thai, Dao, Kho Mu នៅតំបន់ជិតខាង រួមទាំងភ្ញៀវទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោកក៏មកទីនេះដើម្បីអបអរបុណ្យតេតផង ដែរ។ អ្នកស្រី Haruna Abe Hana ភ្ញៀវទេសចរជប៉ុនបានចែករំលែកថា៖ “ខ្ញុំរីករាយណាស់ដែលបានមកទីនេះចូលរួមសប្តាហ៍វប្បធម៌នៅខ្ពង់រាប Moc Chau។ មកទីនេះ ខ្ញុំអាចគយគន់សំលៀកបំពាក់ជាតិដ៏ពិសេស និងមើលជនជាតិនៅទីនេះសម្តែងវប្បធម៌របស់ពួកគេ ដែលខ្ញុំឃើញថា មានលក្ខណៈវិសសវិសាលណាស់”។
សម្រាប់ជនជាតិ Mong នៅខេត្ត Son La ទិវាបុណ្យឯករាជ្យគឺជាឱកាសមួយដើម្បីប្រមូលផ្តុំ និងដាស់ភាពស្រស់ស្អាតវប្បធម៌ប្រពៃណី ពីនោះជម្រុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍ ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


