ទុនវិនិយោគសរុបនៃគម្រោងទាំង៤ខាងលើមានរហូតដល់ជិត ១៨ ទ្រីលានដុង (ជិត ៧៧៥ លានដុល្លារអាមេរិក)។ នេះគឺជាគម្រោងគមនាគមន៍សំខាន់ចុងក្រោយដែលត្រូវបានសម្ពោធនៅឆ្នាំ២០២៣ តាមការគ្រោងទុក។
គម្រោងសំខាន់ៗរបស់ប្រទេសជាតិ
គម្រោងទាំងបួនដែលបានសម្ពោធកាលពីថ្ងៃទី២៤ ធ្នូ សុទ្ធតែជាគម្រោងគមនា គមន៍ដ៏សំខាន់ដែលដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ស្រុក តំបន់ និងប្រទេសជាតិ។ ការសម្ពោធគម្រោងទាំងបួនក្នុងពេលដំណាលគ្នានេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងផ្នែកគមនាគមន៍ដឹក ជញ្ជូនក្នុងការសម្រេចបាននូវគោលដៅរបកគំហើញផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
សម្ពោធព្រលានយន្តហោះ Dien Bien។ រូបថត៖ VOV |
ស្ពាន My Thuan ២ ដែលមានតម្លៃវិនិយោគជាង ៥ ទ្រីលានដុង។ រូបថត៖ VOV |
“ការវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន My Thuan Can Tho ជួយ ដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍផលិតកម្ម និងការដឹក ជញ្ជូនទំនិញរបស់អាជីវកម្ម និងប្រជាជនកាន់តែមានភាពងាយស្រួល ធ្វើឲ្យល្បឿន អភិវឌ្ឍន៍របស់បណ្ដាខេត្តក្នុងតំបន់កាន់តែលឿនជាង”។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងក្នុងពិធីសម្ពោធគម្រោងគមនាគមន៍សំខាន់ៗចំនួន៤។ រូបថត៖ VOV |
“សម្រាប់ស្ពាន My Thuan ១ ការរចនា និងការសាងសង់ភាគច្រើនជាជនបរ ទេស យើងជួលជនបរទេស ហើយទទួលការផ្ដល់ប្រឹក្សាពីជនបរទេសផងដែរ។ ចំណែកស្ពាន My Thuan ២ ជនវៀតណាមបានឃ្លាំមើល និងធ្វើការងារទាំងអស់។ ប្រការនេះសំខាន់ណាស់ព្រោះយើងបានធំដឹងក្ដី បានរីកចម្រើន ហើយយើងអាច ដោះស្រាយការងារលំបាកទាំងអស់ដោយខ្លួនឯងបាន”។
ផ្ដល់ធនធានធំធេងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជារបកគំហើញមួយក្នុងចំណោម របកគំហើញទាំង ៣ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសការបង្កើន បណ្តាញផ្លូវគោកល្បឿនលឿន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺមានអត្ថន័យ សំខាន់ពិសេស។ យោងតាមក្រសួងគមនាគមន៍ដឹកជញ្ជូន នាពេលកន្លងមក ការសាង សង់គម្រោងផ្លូវល្បឿនលឿនលើទូទាំងប្រទេសមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។
ចាប់ពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣ មក វៀតណាមបានដាក់ឲ្យ ដំណើរការផ្លូវល្បឿនលឿនជិត ៧៣០គីឡូម៉ែត្របន្ថែមទៀត; ហើយកំពុងសាងសង់ ផ្លូវល្បឿនលឿនដោយមានប្រវែងជិត ១៧០០ គីឡូម៉ែត្រ ដែលតភ្ជាប់អ័ក្សខាងជើង-ខាងត្បូង និងខាងកើត-ខាងលិច។ លទ្ធផលនេះបង្កើតមូលដ្ឋានដ៏សំខាន់ដើម្បីឲ្យវៀត ណាមអាចសម្រេចបាន និងសម្រេចលើសគោលដៅដែលបានកំណត់ដោយមហា សន្និបាតបក្សលើកទី១៣ ពោលគឺខិតខំឱ្យមានផ្លូវល្បឿនលឿនប្រមាណ ៣.០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥ និងផ្លូវល្បឿនលឿន ៥០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០៣០។
យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh វៀតណាមជានិច្ចកាលផ្ដល់ ធនធានដ៏ធំធេងជាមួយនឹងទម្រង់វិនិយោគជាច្រើន និងគោលនយោបាយសមស្រប ដើម្បីកៀរគរការធ្វើសង្គមភាវូបនីយកម្មសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។
“ការវិនិយោគសាធារណៈគឺជាកម្លាំងចលករមួយនៃកំណើន ដូច្នេះយើងជំរុញ ការវិនិយោគសាធារណៈ ជាពិសេសគម្រោងសំខាន់ថ្នាក់ជាតិផ្នែកគមនាគមន៍ ដែលរួម ចំណែកដល់ការលើកកម្ពស់កំណើន; បង្កើតលំហអភិវឌ្ឍន៍ថ្មី រួមចំណែកដល់ការជំរុញ ផលិតកម្ម អាជីវកម្ម បង្កើតការងារសម្រាប់ប្រជាជន ជាពិសេសនៅតំបន់ដែលមាន គម្រោងឆ្លងកាត់”។
វៀតណាមកំពុងសម្រេចជាបណ្តើរៗនូវរបកគំហើញមួយក្នុងចំណោមរបកគំហើញទាំងបីនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១ - ២០៣០។ ការសម្ពោធក្នុងពេលដំណាលគ្នានូវគម្រោងគមនាគមន៍សំខាន់ៗចំនួន ៤ ខាងផ្លូវគោក ល្បឿនលឿន អាកាសយានដ្ឋាន ស្ពានខ្សែកាប និយាយដោយឡែក និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងដឹកជញ្ជូននិយាយរួម គឺជារបកគំហើញ ដើម្បីវៀត ណាមឆ្ពោះទៅរកគោលដៅឆ្ងាយជាងទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



