កំពង់ផែ Busan នៅប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ Yonhap/VNA) |
កាលពីថ្ងៃទី ២៥ ខែឧសភា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ - G៧ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា សេដ្ឋកិច្ចពិភព លោកកំពុងបង្ហាញពីសមត្ថភាពងើបឡើងវិញខ្ពស់ជាងការរំពឹងទុកក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើន។
ការងើបឡើងវិញគួរឱ្យចាប់អារម្មណ៍
ការអត្ថាធិប្បាយរបស់ G៧ គឺស្របទៅនឹងការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមរបស់អង្គការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិជាច្រើននៅពេលកន្លងមក អំពីល្បឿន ងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ មុននោះ នៅក្នុងរបាយការណ៍យថាទស្សន៍ សេដ្ឋកិច្ចដែលបានចេញផ្សាយនាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) ឬអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សុទ្ធតែ បានបង្កើនការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។ ជាពិសេស នៅក្នុងរបាយការណ៍កាលពីថ្ងៃទី ១៦ ខែឧសភា នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និង សង្គមកិច្ចរបស់អង្គការសហប្រជាជាតិ (DESA) បាននិយាយថា ខឿនសេដ្ឋកិច្ចធំៗ និង កំពុងរីកចម្រើនមួយចំនួន ទទួលបានកំណើណដ៏ល្អជាងការរំពឹងទុកក្នុងប៉ុន្មានខែកន្លង មកនេះ ដែលបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចពិភពលោក រួចចេញពីហានិភ័យនៃការ ធ្លាក់ចុះព្រមទាំងការបង្កើនការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះដល់ ២,៧% ពោលគឺ ០,៣% ខ្ពស់ជាងការព្យាករណ៍របស់ DESA នៅក្នុងខែមករា កន្លងទៅ។
សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកគឺ សហរដ្ឋអាមេរិកនោះ DESA ព្យាករណ៍ថា អាមេរិកអាចនឹងទទួលបានកំណើន ២,៣% នៅឆ្នាំនេះ។ ជាពិសេស សេដ្ឋកិច្ចធំទីពីរលើពិភពលោកគឺប្រទេសចិនបានងើបឡើងវិញលឿនជាង ការព្យាករណ៍ដែរ។ DESA ព្យាករណ៍ថា ប្រទេសចិននឹងមានកំណើន ៤,៨% នៅឆ្នាំ នេះ ពោលគឺ ០,១% ខ្ពស់ជាងការព្យាករណ៍នៅដើមឆ្នាំ។ នៅថ្ងៃទី ២៩ ខែឧសភា IMF ក៏បាន កែសម្រួលការព្យាករណ៍អំពីកំណើនរបស់ប្រទេសចិននៅឆ្នាំនេះដោយឡើង ដល់ ៥% ពោលគឺ ០,៤% ខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ IMF។ លោកស្រី Kristallina Georgieva នាយិកាប្រតិបត្តិ IMF បានធ្វើអត្ថាធិប្បាយថា៖
"សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពរឹងមាំគួរឱ្យកត់សម្គាល់ ទោះបីជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិ COVID-១៩ ជម្លោះនៅអ៊ុយក្រែន និងការកើន ឡើងនៃអតិផរណាដែលនាំឱ្យមានការបង្កើនអត្រាការប្រាក់។ យើងកំពុងមើលឃើញ ថា សមិទ្ធិផលសេដ្ឋកិច្ចមានភាពប្រសើរឡើងជាងការរំពឹងទុកកាលពីឆ្នាំមុន"។
យោងតាម IMF ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលប្រសើរជាង ការរំពឹងទុក ក៏ត្រូវបានបង្ហាញតាមរយៈការពិតដែលថា សូម្បីតែសេដ្ឋកិច្ចធំៗនៅអឺរ៉ុប ដែលប្រឈមមុខនឹងការលំបាកជាច្រើនក្នុងរយៈពេលកន្លងមក ក៏កំពុងចាប់ផ្តើម បង្ហាញសញ្ញាដ៏វិជ្ជមានផងដែរ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភានៅទីក្រុងប៊ែកឡាំង (ប្រទេសអាល្លឺម៉ង់) IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងកើនឡើងក្នុងចន្លោះពី ១ ដល់ ១,៥% ក្នុងដំណាក់កាល ២០២៥-២០២៦ ដែលជាកំណើនគួរឱ្យកត់សម្គាល់បើធៀបនឹងបច្ចុប្បន្ន។ នេះគឺជាការវាយតម្លៃ វិជ្ជមានដ៏កម្រអំពីសេដ្ឋកិច្ចអាល្លឺម៉ង់ក្នុងរយៈពេលកន្លងមក ដោយសារសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុបនេះ មានកំណើនអវិជ្ជមានកាលពីឆ្នាំមុន ហើយត្រូវបានគេព្យាករណ៍ថា នឹង កើនឡើងត្រឹមតែ ០,២% នៅឆ្នាំនេះប៉ុណ្ណោះ។
សេណារីយ៉ូនៃការចុះចតទន់
ទោះបីជាមានសុទិដ្ឋិនិយមចំពោះល្បឿនងើបឡើងវិញជាវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោកពិតមែន ក៏អង្គការ និងអ្នកជំនាញសេដ្ឋកិច្ចជាច្រើននៅតែបន្តចេញការព្រមាន
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

