លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិ និងដឹកនាំសន្និសីទអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ (ហាណូយ ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣)។ រូបថត៖ Tri Dung/TTXVN |
សេចក្ដីសម្រេចចិត្តជាសរស្តម្ភសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
ក្នុងឆ្នាំ ២០១៧ ជាលើកដំបូងដែលគណៈកម្មាធិការមជ្ឈិមបក្សបានចេញសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយស្តីពីសេដ្ឋកិច្ចឯកជន។ សេចក្ដីសម្រេចចិត្តលេខ ១០ ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ដើម្បីក្លាយជា កម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។
សេចក្ដីសម្រេចចិត្តបានដាក់ចេញគោលដៅជាច្រើន រួមទាំងថា នៅឆ្នាំ២០៣០ វៀតណាមមានអង្គភាពអាជីវកម្មយ៉ាងហោចណាស់ ២ លានអង្គភាពហើយសមាមាត្រ នៃសេដ្ឋកិច្ចឯកជននឹងរួមចំណែកពី ៦០% ទៅ ៦៥% ដល់សេដ្ឋកិច្ចវៀតណាម។ នេះគឺជាសញ្ញាសម្គាល់ដ៏ធំមួយនៅពេលដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការផ្លាស់ប្ដូរ យ៉ាងធំធេងក្នុងការត្រិះរិះអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Tran Chi Dung អគ្គលេខាធិការ សមាគមសហគ្រាសសេវាកម្មឡូជីស្ទីកវៀតណាមបានឲ្យដឹងថា៖
“ក្រឡែកមើលលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់ កាលកន្លងទៅ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ទាំងនោះជាអ្វីដែលមជ្ឈដ្ឋាន ធុរកិច្ចយើង មានអារម្មណ៍គោរពចំពោះតួនាទីដឹកនាំ ជាពិសេសរបស់ប្រមុខប្រទេស ដូចជាលោកអគ្គលេខាបក្ស Nguyen Phu Trong”។
នៅឆ្នាំ ២០១៩ គោលជំហរថ្មីមួយទៀត បន្តត្រូវបានការិយាល័យនយោបាយចេញផ្សាយ។ នោះគឺជាសេចក្ដីសម្រេចចិត្តលេខ ៥០ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ស្តីពីទិសដៅសុក្រិតស្ថាប័ន គោលនយោបាយ កែលម្អគុណភាព និងប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគបរទេសរហូតដល់ឆ្នាំ ២០៣០។ សេចក្ដីសម្រេចចិត្តគឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ( FDI) ដែលសម្គាល់ការផ្លាស់ប្តូររបស់វៀតណាមទៅកាន់ដំណាក់កាលនៃការទាក់ទាញ FDI ដោយមានការជ្រើសរើសដោយផ្តោតលើគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការ ការពារបរិស្ថានជាកត្តាសំខាន់ក្នុងការទាក់ទាញដើមទុន។ លោក Joo-ok Lee នាយក តំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានធ្វើអត្ថាធិប្បាយថា៖
“វៀតណាមកំពុងបញ្ជាក់កិត្យានុភាពជាមួយថ្នាក់ដឹកនាំបណ្ដាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ បណ្ដាសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនសកលកំពុងស្វែងរក គោលដៅវិនិយោគដែលមានស្ថេរភាព ថាមវន្ត និងឱកាសពង្រីកការវិនិយោគ”។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ត្រឹមក្នុងអាណត្តិដំបូងកាន់ តំណែងជាមេដឹកនាំកំពូលរបស់បក្ស នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១១ លោកអគ្គលេខាបក្ស Nguyen Phu Trong បានតាងនាមការិយាល័យនយោបាយ ចុះហត្ថលេខាចេញផ្សាយ សេចក្តីសម្រេចចិត្តលេខ ៩ ស្ដីពីការកសាង និងលើកកំពស់តួនាទីរបស់ជួរសហគ្រិន វៀតណាមក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបកម្ម និងសមាហរណកម្ម អន្តរជាតិ។
កាលពីឆ្នាំមុន ការិយាល័យនយោបាយបានបន្តចេញសេចក្ដីសម្រេចចិត្តលេខ ៤១ ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ស្តីពីការកសាង និងលើកកម្ពស់តួនាទីរបស់ជួរ សហគ្រិនវៀតណាមក្នុងយុគសម័យថ្មី។ ជាលើកដំបូងដែលជួរសហគ្រិនត្រូវបាន បញ្ជាក់ថា ជាកម្លាំងស្នូលមួយដែលរួមចំណែកជំរុញបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបកម្មរបស់ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ កសាង និងអភិវឌ្ឍន៍សេដ្ឋ កិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន។ លោក Pham Tan Cong ប្រធានសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖
“សេចក្តីសម្រេចចិត្តលេខ ៤១ បានបង្កើតកម្លាំងចលករ និងទំនុកចិត្តបន្ថែមទៀត សម្រាប់សហគមន៍ធុរកិច្ច និងជួរសហគ្រិនវៀតណាមក្នុងការអភិវឌ្ឍន៍និងរួមវិភាគ ទាន។ សហគមន៍ធុរកិច្ច កំពុងមានកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក ដើម្បី អភិវឌ្ឍន៍ និងកសាងជួរសហគ្រិនវៀតណាមដ៏រឹងមាំ”។
លទ្ធផលគួរឱ្យចាប់អារម្មណ៍
ក្រោមការដឹកនាំរបស់បក្សដែលមានប្រមុខជាលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើងជាង ៤ ដង - ពីប្រហែល ១០៤,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១០ ឡើងដល់ជាង ៤៣០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ ប្រាក់ចំណូល សម្រាប់មនុស្សម្នាក់ក៏កើនឡើងជាង ៣,៦ ដងផងដែរ ពី ១១៦៨ ដុល្លារ ឡើងដល់ ៣២៨៤ ដុល្លារ។
ក្នុងឆ្នាំ ២០២០ នៅពេលដែលលំហូរទុន FDI សកលបានធ្លាក់ចុះ ៣៥% វៀត ណាមបន្តជាចំណុចភ្លឺក្នុងការទាក់ទាញដើមទុនវិនិយោគបរទេស ដោយមានដើមទុន ចុះបញ្ជីថ្មីសរុបប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដែលកត់ត្រាជាលើកដំបូងដែល វៀតណាមចូលក្នុងបញ្ជីប្រទេសឈានមុខគេទាំង ២០ លើពិភពលោកក្នុងការទាក់ ទាញ FDI។
វិស័យសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ រួមចំណែកជិត ៤៥% ដល់ GDP របស់វៀតណាម ១/៣ នៃចំណូលថវិការដ្ឋ បង្កើតការងារជូនពលករ ៨៥% របស់ប្រទេសជាតិ។
វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំទី ៣៤ នៅលើពិភពលោក បើយោងតាមរបាយការណ៍វាយតម្លៃយថាទស្សន៍សេដ្ឋកិច្ចពិភពលោកជាប្រចាំលើកទី ៣៤ ដែលចេញផ្សាយនាពេលថ្មីៗនេះដោយមជ្ឈមណ្ឌលប្រឹក្សា CEBR (ចក្រភព អង់គ្លេស)។ គេរំពឹងថាក្នុងរយៈពេលជិត ១០ ឆ្នាំ (២០៣៣) វៀតណាមអាចឡើង ដល់ចំណាត់ថ្នាក់ទី ២៤ ក្នុងបញ្ជីខាងលើ។ សមិទ្ធិផលសេដ្ឋកិច្ចដែលវៀតណាម សម្រេចបានក្នុងទស្សវត្សរ៍កន្លងមកមានហេតុផលជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុត នោះគឺការដឹកនាំ និងទិសដៅដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យ នយោបាយ និងគណៈលេខា ក្នុងនោះមានតួនាទីផ្ទាល់ខ្លួនរបស់អគ្គលេខាបក្ស Nguyen Phu Trong៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

