គុយបាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលលោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅបំពេញទស្សនកិច្ចបន្ទាប់ពីឡើងកាន់តំណែង ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២៥)។

ទំនាក់ទំនងវៀតណាម-គុយបាគឺជានិមិត្តរូបនៃសម័យកាល

គុយបាជាប្រទេសដំបូងគេនៅអឌ្ឍគោលខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយវៀតណាម (ខែធ្នូ ឆ្នាំ ១៩៦០)។ អស់រយៈពេលជិត ៦៥ ឆ្នាំមកនេះ ទំនាក់ទំនងជាប្រពៃណីនៃសាមគ្គីភាព ការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងគុយបាត្រូវបានបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍន៍លើវិស័យជាច្រើន។

រីឯខ្លួនវិញ វៀតណាមជានិច្ចកាលសកម្មពង្រឹងសាមគ្គីភាព និងការផ្សាភ្ជាប់ ហើយខិតខំជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា "និមិត្តរូបនៃសម័យកាល"។

ប្រការនេះកាន់តែមានន័យនៅពេលដែលក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 វៀតណាម និងគុយបាតែងតែសហការ និងជួយគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំ វៀតណាមបានក្លាយជាដៃគូសំខាន់ក្នុងមាគ៌ាបើកទ្វារសេដ្ឋកិច្ចគុយបា។ វៀតណាមគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅអាស៊ី និងជាដៃគូពាណិជ្ជកម្មអាស៊ីធំទីពីរនៅគុយបា។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Orlando Nicolas Hernandez Guillen (រូបថត៖ Tuan Anh/dangcongsan.vn)

ជាមួយវៀតណាម គុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែមួយគត់ស្តីពីពាណិជ្ជកម្មអនុគ្រោះនៅខាងក្រៅតំបន់អាមេរិកឡាទីន រួមចំណែកនាំយកផលិតផលវៀតណាមទៅកាន់ទីផ្សារគុយបា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វត្តមានផលិតផលវេជ្ជសាស្ត្រគុយបាក៏ដូចជាផលិត ផលប្រពៃណីផ្សេងទៀតនៅក្នុងទីផ្សារវៀតណាម។ ភាគីទាំងពីរបានចុះហត្ថលេខាលើរបៀបវារៈសេដ្ឋកិច្ចទ្វេភាគីរយៈពេលមធ្យម ក៏ដូចជាអនុវត្តសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ពង្រឹងការផ្លាស់ប្តូរក្នុងវិស័យនយោបាយនិងច្បាប់។ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Orlando Nicolas Hernández Guillen បានឲ្យដឹងថា៖ “ប្រៀបខ្លាំងដែលប្រទេសទាំងពីរបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមកនឹងជួយយើងឆ្ពោះទៅមុខ។ បច្ចុប្បន្ននេះ វៀតណាមផ្តល់ចំណេះដឹងដល់យើងដើម្បីធានាសន្តិសុខស្បៀង ផ្តល់ឱ្យយើងនូវធាតុផ្សំដើម្បីសម្រេចបាននូវគោលដៅទាក់ទាញទុនបរទេសរបស់គុយបា។ នៅតំបន់អភិវឌ្ឍន៍ពិសេស Mariel ប្រទេសវៀតណាមគឺជាករណីតែមួយគត់ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើសម្បទានការធ្វើអាជីវកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះនឹងជាកន្លែងជួយទាក់ទាញការវិនិយោគបរទេសចូលគុយបា។ វៀតណាមក៏មាន បទពិសោធន៍ក្នុងវិស័យថាមពលកកើតឡើងវិញ ហើយសង្ឃឹមថា នេះនឹងបន្តអនុវត្តនៅប្រទេសគុយបា។ ផ្ទុយទៅវិញ គុយបាអាចគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មឱសថ ផ្ទេរបច្ចេកវិទ្យាទំនើប និងផ្តល់ជំនួយបណ្តុះបណ្តាល។ យើងជឿជាក់ថា ប្រទេសរបស់យើងទាំងពីរអាចសម្រេចបានជោគជ័យបន្ថែមទៀតក្នុងតំបន់ និងអន្តរជាតិ”

បន្តមរតកនិងលើកកម្ពស់កេរដំណែលនៃទំនាក់ទំនងដ៏មានតម្លៃរវាងប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានគោលបំណងអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និ បាតបក្សលើកទី១៣ ដោយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាមិត្តភក្តិប្រពៃណី។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីចំណងសាមគ្គីភាព ភក្តីភាព គំរូ និងសាមគ្គីភាពដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីបំណងរបស់វៀតណាមក្នុងការរួមដំណើរជាមួយគ្នា សហប្រតិបត្តិការនិងរួមការអភិវឌ្ឍជាមួយប្រទេសគុយបា។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម លោក Le Hoai Trung (រូបថត៖ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម)

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម លោក Le Hoai Trung បានឲ្យដឹងថា៖ “តាមរយៈដំណើរទស្សនកិច្ចនេះ បក្សនិងរដ្ឋវៀតណាម រួមជាមួយនឹងបក្ស និងរដ្ឋគុយបា មានបំណង់ចង់បន្តពង្រឹងការយល់ដឹង និងការសម្របសម្រួលគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ ដើម្បីជាប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរក្នុងសម័យកាលបច្ចុប្បន្ន។ ជាពិសេស ភាគីទាំងពីរបានពិភាក្សា ស្នើចេញទិសដៅ និងវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ”

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម គឺជាសក្ខីភាពមួយចំពោះការមរតក និងលើកតម្កើងកេរដំពែលដ៏មានតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅលើមូលដ្ឋានរឹងមាំដែលលោកប្រធានហូជីមិញនិងអគ្គមេបញ្ជាការ Fidel Castro បង្កើតឡើង។ ជំនួបទ្វេភាគីរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសគុយបាក្នុងឱកាសនេះ នឹងជួយលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះបន្តនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងដែលភាគីទាំងពីរចាត់ទុកថាជានិមិត្តរូបនៃសម័យកាល៕