ពិធីទទួលបដិសណ្ឋារកិច្ច ស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មកកាន់រដ្ឋធានីវៀងចន្ទន៍ (ឡាវ) ចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ (រូបថត៖ Duong Giang/TTXVN) |
ក្រោមមូលបទ "អាស៊ាន៖ ពង្រឹងការតភ្ជាប់និងភាពធន់" កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រកប ដោយសកម្មភាពកម្រិតខ្ពស់របស់អាស៊ាននៅឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ានទាំង១០ រួមជាមួយនឹងតំណាងជាច្រើននៃអង្គការអន្តរជាតិ និងតំបន់។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតសំខាន់លើបញ្ហាយុទ្ធសាស្ត្ររបស់អាស៊ាន និងតំបន់ ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ភាពស្អិតរមួត ឆ្លៀតយកឱកាស ជំនះពុះពារលើបញ្ហាប្រឈម និងនាំអាស៊ានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនាពេលខាងមុខ។
តម្រង់ទិសកិច្ចសហប្រតិបត្តិការ - កំណត់អនាគត - កំណត់ទីតាំងអាស៊ានក្នុងបរិបទថ្មី
ឆ្នាំ ២០២៤ គូសសញ្ញារបត់មួយសម្រាប់អាស៊ាន ដោយបញ្ចប់ផែនការមេឆ្នាំ ២០២៥ និងត្រៀមរៀបចំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរហូតដល់ឆ្នាំ ២០៤៥។ នៅចំពោះមុខការប្រែប្រួលដ៏លឿន រឹងមាំនិងទូលំទូលាយនៃសម័យកាល យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់អាស៊ានត្រូវបានរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់តំបន់ក្នុងទិសដៅនៃការច្នៃប្រឌិតនិងសកម្មភាព។
អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មានមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ Quang Hoa/baoquocte.vn) |
ជាមួយនឹងឆន្ទៈរបស់វៀតណាម ដែលត្រៀមខ្លួនជាស្រេច រួមចំណែកនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជោគជ័យរួម អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Do Hung Viet បានចែករំលែកថា៖ “យើងខ្ញុំបានត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះ ដើម្បីលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ អញ្ជើញថ្លែងសារសំខាន់ៗ ក៏ដូចជាការរួមចំណែករបស់ វៀតណាម ក្នុងគោលបំណងកំណត់ឲ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ាន តម្រង់ទិសអនាគតរបស់អាស៊ាន និងកំណត់ទីតាំងរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ទាំងមូលក៏ដូចជាលើទ្រង់ទ្រាយសកល។ ការពង្រឹងភាពធនរបស់ប្រទេសនានា របស់សហគមន៍ទាំងមូល និងបុគ្គលម្នាក់ៗ ក៏មានអត្ថន័យសំខាន់ជាពិសេសផងដែរ”។
ប្រារព្ធឡើងក្រោយពីរសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក៏បានអះអាងនិងរីកសាយភាយនូវតម្លៃនិងសារៈសំខាន់ដែលមិនអាចជំនួសបាននៃពហុភាគីនិយមក្នុងបរិបទបច្ចុប្បន្ន។ ជាមួយនឹងភាពជោគជ័យនៃវេទិកាកន្លងមកនេះ វៀតណាមក៏បានលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានផ្សព្វ ផ្សាយរាល់អនុសាសន៍និងសំណើរបស់វេទិកានេះទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការតភ្ជាប់អាទិភាពរួមក៏ដូចជាការយកចិត្តទុកដាក់រួមក្នុងតំបន់និងពិភពលោក។ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេលជិត ៦ ទស្សវត្ស អាស៊ានមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពក្នុងរាល់បញ្ហាសកល។
ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកច្រើនជាងទៀតនិងសកម្មសម្រាប់ការងាររួម
បន្ទាប់ពីបានចូលរួមជាសមាជិកអាស៊ានអស់រយៈពេលជិត៣ ទស្សវត្តន៍ មក វៀតណាមបន្តចូលរួមក្នុងស្មារតីត្រៀមខ្លួនជាស្រេច រួមចំណែកកាន់តែច្រើននិងមានសកម្មច្រើនជាងសម្រាប់ការងាររួម។ វៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រ ជួយឧបត្ថម្ភឡាវក្នុងនាមជាប្រធានអាស៊ាន ទទួលជោគជ័យនូវភារកិច្ចសំខាន់ៗ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតី ចូលរួមជាក់ស្តែងនិងរួមចំណែកពិតប្រាកដ។ ក្នុងនោះ វៀតណាមបានអនុវត្តយ៉ាងមានប្រសិទ្ធភាពរាល់បញ្ហាសំខាន់និងអាទិភាពដោយឡាវ-ប្រធានអាស៊ានស្នើឡើង។ អនុរដ្ឋមន្ត្រីលោក Do Hung Viet បានមានប្រសាសន៍ថា៖ “យើងខ្ញុំគាំទ្រយ៉ាងមុតមាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់អាទិភាព និងគំនិតផ្តួចផ្តើមដែលឡាវ-ប្រធានអាស៊ានបានដាក់ចេញ និងសម្របសម្រួលគាំទ្រឡាវក្នុងការរៀបចំសកម្មភាពបានយ៉ាងល្អពេញមួយឆ្នាំកាន់តំណែងប្រធាន ទាំងរបៀបវារៈ ក៏ដូចជាការងារត្រៀមរៀបចំ រួមទាំងចែករំលែកបទពិសោធន៍របស់វៀតណាមទៀតផង។ យើងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ យុទ្ធសាស្ត្រ និងកម្មវិធីគម្រោងរបស់អាស៊ានរហូតដល់ឆ្នាំ ២០២៥ កសាងផែនការ និងយុទ្ធសាស្ត្ររបស់អាស៊ាន ចក្ខុវិស័យក្រោយឆ្នាំ ២០២៥ ឆ្ពោះទៅឆ្នាំ ២០៤៥។ លើសពីនេះ វៀតណាមបានស្នើយ៉ាងសកម្មនូវគំនិតថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន លើកកម្ពស់និរន្តរភាព សន្តិភាព និង អនាគតប្រកបដោយស្ថិរភាពសម្រាប់អាស៊ាន”។
ឯកអគ្គរដ្ឋទូតឡាវប្រចាំអាស៊ាន Bovonehat Douangchak (ស្តាំ) ជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន VOV មុននឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (រូបថត៖ PV/VOV-Jakarta) |
ធ្វើការវាយតម្លៃជាវិជ្ជមាននូវតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ លោក Bovonehat Douangchak ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន និងជាប្រធានគណៈកម្មាធិការតំណាងសមាជិកអចិន្ត្រៃយ៍អាស៊ានឆ្នាំ ២០២៤ បានអះអាងថា៖ “ក្នុងដំណាក់កាលដំបូងនៃការត្រៀមរៀបចំសម្រាប់តំណែងប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមេរៀនបទពិសោធន៍ ទាក់ទងនឹងអាទិភាព និងលទ្ធផលដែលអាចទទួលបានក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២៤។ ឡាវនិងវៀត ណាមក៏បានសម្របសម្រួលជាមួយប្រទេសដទៃទៀតក្នុងអាស៊ាន ដើម្បីអនុវត្តសកម្មភាព និងរបៀបវារៈជាអាទិភាពចំនួន ៩ នៃមូលបទប្រធានអាស៊ានឆ្នាំនេះ ដើម្បីលើកកម្ពស់ការកសាងសហគមន៍អាស៊ាននិយាយរួម។ ប្រការសំខាន់គឺ ឡាវ និងវៀតណាមមានគោលបំណងសម្រេចបាននូវគោល ដៅរួមរបស់អាស៊ាន ជាពិសេសផ្តោតទៅលើការអនុវត្តចក្ខុ”។
រួមជាមួយនឹងបណ្តាប្រទេសពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ាន ក្នុងបរិបទបច្ចុប្បន្នមានការផ្លាស់ប្តូរដ៏ឆាប់រហ័ស និងស្មុគស្មាញ បញ្ជាក់ពីឋានៈរបស់អាស៊ានក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកសហគមន៍អាស៊ានដែលមានការតភ្ជាប់ជាង និងមានភាពធនជាង ... តែងតែជាកិច្ចខិតខំប្រឹងប្រែងនិងជាបាវចនារបស់វៀតណាម នៅក្នុងកិច្ចប្រជុំលើកនេះ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននិយាយរួម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



