ភ្ញៀវអន្តរជាតិមកពីអឺរ៉ុបក៏បានបន្តកើនឡើងពីរខ្ទង់ផងដែរ ដូចជា៖ ចក្រភពអង់គ្លេសកើនឡើង ២៣,៥% បារាំង កើនឡើង ២៨,៣% អាល្លឺម៉ង់ កើនឡើង ២៣,៣% ជាពិសេសទីផ្សាររុស្ស៊ីកើនឡើង ១១០,៥%។ ទីផ្សារប៉ូឡូញ និងស្វីសក៏បានកត់ត្រាការកើនឡើងនៃចំនួនអ្នកទស្សនាផងដែរ ពោលគឺ កើនឡើងជិត ៥៣% និងច្រើនជាង ១៤% រៀងគ្នាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលនៃការលើកលែងទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋនៃប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្វីស ចាប់ពីដើមខែមីនា រហូតដល់ដំណាច់ឆ្នាំនេះ តាមកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០២៥៕