ឯកអគ្គរដ្ឋទូត Mai Phan Dung ឧទ្ទេសនាមនូវស្នាដៃដល់មិត្តអន្តរជាតិ (រូបថត៖ Anh Hien/TTXVN)

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូតំណាងឱ្យគណៈកម្មាធិការអនុសញ្ញាអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិកដែលចូលរួមក្នុងសម័យប្រជុំលើកទី ៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការតាំងពិព័រណ៌ក៏បានបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិជាមូលដ្ឋានតាមរយៈរូបភាពនៃពិធីបុណ្យសាសនានិងពិធីជំនឿ; បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពខាងជំនឿ និងសាសនា; រូបភាពអំពីសមិទ្ធិផលលេចធ្លោក្នុងការទទួលបានការអប់រំ ថែទាំសុខភាព សមភាពសង្គម និងលទ្ធផលនៃគោលនយោបាយរបស់បក្ស និងរដ្ឋ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការតាំងពិព័រណ៍ទទួលបានការកោតសរសើរជាច្រើនពីអ្នកការទូត និងភ្ញៀវទេសចរណ៍ ព្រោះស្នាដៃនេះបានបញ្ជូនសារដ៏រឹងមាំ ជួយសហគមន៍អន្តរជាតិយល់ដឹងពីវៀតណាមសម័យទំនើប សមាហរណកម្មយ៉ាងស៊ីជម្រៅ ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងស្មារតីសាមគ្គីភាព។ លោក Alain Jourdan សមាជិកនៃសមាគមអ្នកយកព័ត៌មានរបស់អង្គការសហប្រជាជាតិបាននិយាយថា៖

“ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបង្ហាញពីការវិនិយោគរបស់វៀតណាម នៅក្នុងប្រព័ន្ធពហុភាគី។ វៀតណាមបានបង្ហាញខ្លួនឯងថាជាប្រទេសដែលការពារប្រព័ន្ធពហុភាគី ដោយបង្ហាញពីសារៈសំខាន់នៃយន្តការពហុភាគីដូចជាទីក្រុងហ្សឺណែវ។ នេះជាអាស័យដ្ឋានការទូតដ៏សំខាន់សម្រាប់កិច្ចសន្ទនា ការផ្លាស់ប្តូរ និងការយល់ដឹងអំពីវប្បធម៌ និងភាពខុសគ្នា ដោយហេតុនេះបានរួមចំណែកដល់ការជំរុញសន្តិភាព”។

ក្នុងបរិបទដែលវៀតណាមក្លាយជាបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៦-២០២៨ ការតាំងពិព័រណ៍រូបថត “វៀតណាម - អត្តសញ្ញាណ មនុស្សសាស្ត្រនិងសមាហរណកម្ម” មិនត្រឹមតែលើកតម្កើងសមិទ្ធិផលប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងរស់រវើកនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាងសង្គមប្រកប ដោយយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕