![]() |
នាទិវាបើកបវេសនកាលនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមយ៉ាងសប្បាយរីយរាយជាមួយសិស្សានុសិស្ស និងនិស្សិតនៅទូទាំងប្រទេសផងដែរ។
ក្នុងឱកាសនេះ នាថ្ងៃទី ៤ ខែកញ្ញាគណកម្មការព្រឹត្តិការព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV1) និងអ្នកជួយឧបត្ថម្ភនានាបានរៀបចំពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Thon Ca ឃុំ Cong Da ស្រុក Yen Son ខេត្ត Tuyen Quang ភាគខាងជើងវៀតណាម។ សំណង់នេះមានតម្លៃសរុបគឺ ១ ពាន់លានដុង។ សាលាមត្តេយ្យនេះគឺជាកាដូមួយ ដែលមានអត្ថន័យរបស់ គណកម្មការព្រឹត្តិការព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV1) ជូនចំពោះប្រជាជននៅស្រុក Yen Son ខេត្ត Tuyen Quang។
ទន្ទឹមនឹងនេះ គណកម្មការព្រឹត្តិការព័ត៌មាន (VOV1) ក៏បានរួមសហការជាមួយមន្ទីពេទ្យពហុព្យាបាល Ha Dong ទីក្រុងហាណូយពិនិត្យ ព្យាបាលជម្ងឺ ផ្ដលថ្នាំសង្កូវជូនប្រជាជននៅឃុំ Cong Da ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

