វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ ដែលមានភ្ញៀវអន្តរជាតិចំនួន ១៧,៦ លាននាក់នៅឆ្នាំ ២០២៤ លើសប្រទេសសិង្ហបុរី ហើយបច្ចុប្បន្នស្ថិតនៅពីក្រោយប្រទេសថៃ និងម៉ាឡេស៊ីតែប៉ុណ្ណោះ។ ចំនួនភ្ញៀវអន្តរជាតិដ៏គួរអោយចាប់អារម្មណ៍នេះបានរួមចំណែកធ្វើឱ្យវៀត ណាមក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ ទាក់ទងនឹងល្បឿនងើបឡើងវិញនៃវិស័យទេសចរណ៍បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាពេលវេលាមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។
Bloomberg បានវិភាគថា មានកត្តាជាច្រើនដើម្បីពន្យល់ពីការបង្កើនភាពទាក់ទាញរបស់វៀតណាមក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះមាន៖ ការបង្កើនជើងហោះហើរអន្តរជាតិ តភ្ជាប់ភ្ញៀវទេសចរបរទេសដោយផ្ទាល់ មកកាន់វៀតណាម; ការអភិវឌ្ឍ
សណ្ឋាគារប្រណិតនៅវៀតណាម; រួមជាមួយនឹងគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន។ ទាំងនេះគឺជាកត្តាចម្បងដែលបានជួយលើកកំពស់ឋានៈរបស់វិស័យទេសចរណ៍វៀតណាមនារយៈពេលកន្លងមកនេះ៕
