លោកស្រី Christine Lagarde ប្រធាន ECB (រូបថត៖ THX/TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Warsaw ប្រទេសប៉ូឡូញ បន្ទាប់ ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ លោកស្រី Lagarde បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) កំពុងស្វែងរកដំណោះស្រាយជាបន្ទាន់ ដើម្បីបញ្ចៀសហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋ អាមេរិក។ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប Maros Sefcovic គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ១៤ ខែមេសា ដើម្បីចរចារលើកិច្ចព្រមព្រៀងពន្ធជាមួយមន្ត្រីអាមេរិក។
នៅក្នុងព្រឹត្តការណ៍ទាក់ទងពន្ធគយរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនអេឡិច ត្រូនិកចិន Anker បានដំឡើងថ្លៃជាផ្លូវការលើផលិតផល ១/៥ ដែលត្រូវបានលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់អាមេរិក Amazon ជាកាយវិការដំបូងដែលបង្ហាញថា ក្រុមហ៊ុនចាប់ផ្តើមផ្លាស់ទី ការចំណាយលើអ្នកទិញទំនិញអាមេរិក។ កាយវិការនេះកើតឡើងបន្ទាប់ពីសមាគមពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនដ៏ធំបំផុតរបស់ប្រទេសចិនបានឲ្យដឹង ថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសនេះបានចាប់ផ្តើមដំឡើងថ្លៃនៅលើ Amazon ឬពិចារណាចាកចេញពីទីផ្សារសហរដ្ឋអាមេរិកដោយសារតែពន្ធខ្ពស់។ លោក Scott Needhan ស្ថាបនិក SmartScout មានប្រសាសន៍ថា ម៉ាកយីហោជាច្រើនយល់ស្របនឹងវិធីសាស្រ្តនេះ។ ក្នុងពេលជាមួយគ្នានោះ Amazon មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មានខាងលើនោះទេ៕

