អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ជួបធ្វើការជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមជានិច្ចកាលជាគំរូ និងជា ប្រភពបំផុសគំនិតដ៏ធំធេងសម្រាប់គណបក្សកុម្មុយនិស្ត និងគណបក្សកម្មករជុំវិញ ពិភពលោក។ លោកអគ្គលេខា Weerasinghe Geeganage មានបំណងចង់បន្តពង្រឹង ទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងស្រីលង្កា ឡើងកំពស់ថ្មី; ស្នើថា នាពេលខាងមុខ បក្សទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកបទពិសោធន៍អំពីគោលមាគ៌ា និងគោលនយោបាយក្នុងការកសាងបក្ស៕

