ព្រះមហាក្សត្រនិងម្ចាស់ក្សត្រីប៊ែលហ្សិក យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ (រូបថត៖ VNA) |
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាមលោកស្រី Phan Thi Kim Oanh; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្របែលហ្សិក លោក Nguyen Van Thao។ នេះជាដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ក្រោយរយៈពេលជាង៥០ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្សិក ជាពិសេស ក្នុងបរិបទដែលវៀតណាមកំពុងឈានចូលយុគសម័យថ្មី។
នេះគឺជាព្រឹត្តិការណ៏ ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលទៅក្នុងដំណាក់ កាលអភិវឌ្ឍន៍ថ្មី ដោយមានទំនុកចិត្តខាងនយោបាយកាន់តែខ្ពស់ និងកិច្ចសហ ប្រតិបត្តិការកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពផងដែរ៕

