លោក ផាម ម៉ាញ់ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានធ្វើជាអធិបតីក្នុងសន្និសីទ (រូបថត៖ មិញចូវ/VOV1) |
នៅក្នុងសន្និសីទនេះ តំណាងអង្គភាពមុខងារនៃវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា អង្គភាពបានបង្កើតផែនការឃោសនាដ៏ទូលំទូលាយ និងលម្អិតមួយ ដោយបានចាត់តាំងអ្នកយកព័ត៌មានចូលប្រតិបត្តិការផ្សាយព័ត៌មាននៅមហាសន្និបាត។ ទន្ទឹមនឹងនោះ អនុវត្តន៍កម្មវិធី និងការផ្សាយពិសេសៗ ដោយធានាការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់មុន ក្រោយមហាសន្និបាត។ អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ អគ្គនាយកវិទ្យុវៀតណាម លោក ហ្វាម ម៉ាញ់ ហ៊ុង បានសង្កត់ធ្ងន់ថា ក្នុងនាមជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឈានមុខ វិទ្យុវៀតណាមបានផ្តោតយ៉ាងខ្លាំងលើយុទ្ធនាការឃោសនានេះ ដោយធានាថា ព័ត៌មាននៅលើវិទ្យុវៀតណាម គឺជាព័ត៌មានគន្លឹះ និងមានលក្ខណៈដឹកនាំ។
“ច្បាមជាប់មាតិការនៃដំណើរការបែងចែកការងារយ៉ាងដិតដល់ ដើម្បីរៀបចំទម្រង់ឃោសនាសមស្រប និងមានប្រសិទ្ធភាព។ ធានាថា ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា ច្នៃប្រឌិត អាចបត់បែនបាន និងទម្រង់ចម្រុះ; បង្កើតបរិយាកាសរីករាយ និងសុទិដ្ឋិនិយម លើកកម្ពស់ទំនុកចិត្ត និងការរំពឹងទុកសម្រាប់អនាគតភ្លឺស្វាងរបស់ប្រទេសជាតិ។ ប្រើប្រាស់វិធីសាស្រ្តសារព័ត៌មានទំនើប និងរួមបញ្ចូលគ្នា ហើយផ្សព្វផ្សាយព័ត៌មាននៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយជាច្រើន យើងត្រូវតែចាត់ទុកវេទិកា VOV1, AM និង FM ជាវេទិការសំខាន់បំផុតរបស់ខ្លួន ហើយជាមូលដ្ឋាន យើងត្រូវតែស្វែងរកមធ្យោបាយដើម្បីមានទីតាំងនៅលើលំហឌីជីថល នៅលើកាសែតអនឡាញពីររបស់យើង និងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”។ នេះបើយោងតាមប្រសាសន៍របស់លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយកវិទ្យុសំឡេងវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

