លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang (ពីឆ្វេង) ទៅទស្សនាការិយាល័យ FPT នៅទីក្រុង Da Nang (រូបថត៖ VOV)

នោះគឺជាសំណើរបស់ថ្នាក់ដឹកនាំទីក្រុង ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌល R&D អំពីបច្ចេកវិទ្យាខ្ពស់ និងបន្ទះឈីបសឺមីកុងឌុកទ័រនៅមណ្ឌលផ្នែកទន់ Da Nang លេខ ២ ដោយសម្ព័ន្ធក្រុមហ៊ុន FPT រៀបចំឡើងនាថ្ងៃទី ២៧ មីនា។

ថ្លែងក្នុងពិធីនេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកពី ៣៥-៤០% នៃ GRDP សរុបរបស់ទីក្រុង។ ក្នុងនោះ មីក្រូឈីបបញ្ញាសិប្បនិមិត្ត និង សឺមីកុងឌុកទ័រ គឺជាក្បាលម៉ាស៊ីនយុទ្ធសាស្ត្រមួយ ដែលជាគន្លឹះសម្រាប់ទីក្រុង Da Nang ដើម្បីបើកចេញច្រកទ្វារអនាគត។ ថ្នាក់ដឹកនាំទីក្រុង Da Nang រំពឹងថាមជ្ឈមណ្ឌល R&D បច្ចេកវិទ្យាខ្ពស់ និងសឺមីកុងឌុកទ័ររបស់ FPT នឹងក្លាយទៅជា "ថ្នាលបណ្តុះ" បច្ចេកវិជ្ជា ដែលអ្នកជំនាញវៀតណាម និងអន្តរជាតិ រួមដៃគ្នាបង្កើតផលិតផលជាមួយកម្មវិធី Make in Vietnam - Make in Da Nang៕