ប្រជាជនតម្រង់ជួររង់ចាំចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។(រូបថត៖ Xinhua/VNA) |
អឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ-១៩ នៅពេលដែលប្រទេសជា ច្រើននៅទីនេះ បានរកឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណីក្នុងរយៈពេល២៤ម៉ោងកន្លង មក ឧទាហរណ៍ថា អាល្លឺម៉ង់ ជាង៦០ពាន់ករណី អង់គ្លេសជាង៣៨ពាន់ករណី បែលហ្ស៊ិកជាង១២ពាន់ករណី។
នៅសហរដ្ឋអាមេរិក រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden កំពុងខិតខំ ប្រឹងប្រែងជំរុញប្រតិបត្តិការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីបង្កើនប្រភពផ្គត់ផ្គង់ លើទូទាំងពិភពលោក ជាពិសេសនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។
នៅតំបន់អាស៊ីអាគ្នេយ៍វិញ នៅថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋមន្រ្តីសម្របសម្រួលការ អភិវឌ្ឍមនុស្សនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Effendy បានឲ្យដឹងថា បទ បញ្ជារឹតត្បិតលើសកម្មភាពសហគមន៍ (PPKM) កម្រិតទី៣ នឹងត្រូវបានអនុវត្តន៍ ដោយព្រមៗគ្នាលើទូទាំងប្រទេសក្នុងអំឡុងបុណ្យណូអែលនិងឆ្នាំសកល២០២២៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

