ពិធីប្រកាសបង្កើតរោងចក្រធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ។ រូបថត៖ VOV

រោងចក្រធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ កម្រិតខ្ពស់របស់ FPT មានទីតាំងនៅក្នុងមណ្ឌលឧស្សាហកម្ម Yen Phong II-C នៅឃុំ Yen Phong និងឃុំ Tam Giang ខេត្តបាក់និញ។ ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong បានឲ្យដឹងថា ការវិនិយោគរបស់ FPT នៅក្នុងរោងចក្រធ្វើតេស្ត និងវេចខ្ចប់ទំនើប បានបំពេញផ្នែកមួយដែលនៅសេសសល់ ដែលរួមចំណែកសុក្រឹត្យប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រ របស់វៀតណាម។ តាមនោះ សម្រេចសេចក្តីប្រាថ្នានាំយកបញ្ញាវៀតណាមទៅកាន់ពិភពលោក និងធ្វើឱ្យវៀតណាមកាន់តែលេចធ្លោនៅលើផែនទីស៊ីមីកុងដុកទ័រ សកល។

ការប្រកាសអំពីការបង្កើតរោងចក្រធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រកម្រិតខ្ពស់របស់ FPT បង្ហាញពីការប្តេជ្ញាចិត្តរបស់ FPT ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបក់គំហើញក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ និងយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស៊ីមីកុងដុកទ័រ ដែលក្នុងនោះ បានកំណត់រហូតដល់ឆ្នាំ ២០៣០ វៀតណាមមានរោងចក្រធ្វើតេស្តនិងវេចខ្ចប់កម្រិតខ្ពស់ចំនួន ១០។

រោងចក្រធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ។ រូបថត៖ VOV

រោងចក្រនេះត្រូវបានរំពឹងថា នឹងផ្តល់ឱកាសធ្វើការសម្រាប់និស្សិតផ្នែកស៊ីមីកុងដុកទ័រនៅវៀតណាម ដោយរួមចំណែកកែលម្អគុណភាពនៃការបណ្តុះបណ្តាលកម្លាំងពលកម្មស៊ីមីកុងដុកទ័រ និងរួមចំណែកលើកកម្ពស់សមទ្ធភាពបណ្តុះបណ្តាលបុគ្គលិកស៊ីមីកុងដុកទ័រ ចំនួន ៥០.០០០ នាក់នៅឆ្នាំ ២០៣០ ក្នុងនោះ បុគ្គលិកយ៉ាងហោចណាស់ ៣៥.០០០ នាក់ក្នុងដំណាក់កាលផលិត វេចខ្ចប់ ធ្វើតេស្ត និងដំណាក់កាលផ្សេងទៀតនៃឧស្សាហកម្មស៊ីមីកុងដុកទ័រ៕