គណៈប្រតិភូបោះឆ្នោតអនុម័តបញ្ជីបេក្ខជនសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ រូបថត៖ TTXVN

មុននោះ នាថ្ងៃទី ២២ ខែមករា មហាសន្និបាតលើកទី ១៤ របស់បក្សបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដែលមានសមាជិក សរុបចំនួន ២០០ នាក់។ ទាំងនេះគឺជាប្រតិភូឆ្នើមរបស់បក្ស ទាក់ទងនឹងប្ញទ្ធានុភាពនយោបាយ សីលធម៌ របៀបរស់នៅ ស្មារតីត្រួសត្រាយផ្លូវ ចរិយាសម្បត្តិ ស្មារតីស្ថាបនា ស្មារតីប្រយុទ្ធ និងធ្វើសកម្មភាព។

លោកស្រី Dang Bich Ngoc ពីគណៈប្រតិភូខេត្ត Phu Tho។ រូបថត៖ VTV

ដោយវាយតម្លៃអំពីគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លោកស្រី Dang Bich Ngoc ពីគណៈប្រតិភូខេត្ត Phu Tho បានសម្តែងថា៖

“ខ្ញុំជឿជាក់ថា សមមិត្តដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សុទ្ធតែយល់ច្បាស់ពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខបក្ស និងប្រជាជន ហើយត្រូវខិតខំសិក្សារៀនសូត្រ ជានិច្ចកាលព្យាយាមអស់ពីសមត្ថភាព និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងស្រស់ស្អាត”

លោក Nguyen Hai Dung ពីគណៈប្រតិភូខេត្ត និញប៊ិញ។ រូបថត៖ VTV

លោក Nguyen Hai Dung ពីគណៈប្រតិភូខេត្ត និញប៊ិញ បានសម្តែងការរំពឹងទុកថា៖

“សមមិត្តដែលបានជាប់ឆ្នោតឡើងវិញ ឬជាប់ឆ្នោតជាលើកដំបូង សុទ្ធតែបំពេញស្តង់ដារ និងលក្ខណៈវិនិច្ឆ័យ។ បុគ្គលជាច្រើនមានភាពស្វាហាប់ខ្ពស់ មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវក្នុងវិស័យរៀងៗខ្លួន និងមានកិត្យានុភាពខ្ពស់។ ដូច្នេះហើយ ពួកគេនឹងអាចពង្រីកប្រៀបខ្លាំងរបស់ខ្លយន ហើយរួមជាមួយប្រព័ន្ធនយោបាយទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស”