យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃទី ១៣ មករា (ម៉ោង UTC) លើទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបចំនួនជាង ៣១៧លាននាក់ និងករណីស្លាប់ចំនួន៥,៥លាននាក់។
រយៈពេល២៤ម៉ោងកន្លងមកជាលើកដំបូងដែលចំនួនករណីឆ្លងថ្មីលើពិភពលោកបានកើនលើស ពី៣លាននាក់ក្នុងមួយថ្ងៃ។ អាមេរិកជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដោយមានករណីឆ្លងថ្មីចំនួន ៧៤៣ ពាន់នាក់ បន្ទាប់មកគឺបារាំង អ៊ីតាលី អេស្ប៉ាញ់ អាហ្សង់ទីន។
ការព្យាបាលអ្នកជម្ងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យនៅជាយទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP/VNA) |
អ៊ីស្រាអែល ដែលជាប្រទេសដំបូងគេលើពិភពលោកអនុវត្តន៍ការចាក់វ៉ាក់សាំងដូសទី៤ ក៏បាន កត់ត្រាចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃខ្ពស់បំផុតតាំងពីមុនមក ដោយ ចំនួនករណីឆ្លងថ្មីជិត ៤៤ពាន់នាក់ក្នុងថ្ងៃទី១២ ខែមករា។
បច្ចុប្បន្ននេះ នៅពេលដែលចំនួនករណីឆ្លងកូវីដ-១៩លើពិភពលោក កើនឡើង យ៉ាងខ្លាំងជាបន្តបន្ទាប់ វ៉ាក់សាំងនៅតែជាអាវុធប្រឆាំងកូវីដ-១៩ប្រកបដោយប្រសិទ្ធ ភាពបំផុត។ បច្ចុប្បន្នប្រទេសជាច្រើនកំពុងបន្តដាស់តឿនការចាក់វ៉ាក់សាំងដូសជំរុញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

