ទីតាំងធ្វើតេស្ត COVID-19 ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ THX/VNA) |
ទ្វីបអឺរ៉ុបបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមួយរលកជំងឺកូវីដ ១៩ ថ្មី ក្នុងបរិបទ ដែលអាកាសធាតុរដូវរងារត្រជាក់ បានបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់រីរុសឆ្លងរាលដាល។ យោងតាមទិន្នន័យសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) ចេញផ្សាយនៅថ្ងៃទី ២៥ ខែវិច្ឆិកា បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត កូវីដ ១៩ នៅអឺរ៉ុបបានកើនឡើងជាង ១,៥ លាននាក់ ចាប់តាំងពីរពេលជំងឺរាតត្បាតនេះបានផ្ទុះឡើងនៅអឺរ៉ុប។
នាបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាស្លឺម៉ង់គិតត្រឹមថ្ងៃទី ២៥ វិច្ឆិកា គឺហួសពីចំនួន ១០ ម៉ឺននាក់។ ទន្ទឹមនឹងនេះដែរ ចំនួននៃការឆ្លងថ្មីនៅ ហូឡង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ជាមួយនឹងករណីឆ្លងជំងឺថ្មីជាង ២៣,៧ ពាន់នាក់ក្នុងថ្ងៃទី ២៤ វិច្ឆិកា។ នាបច្ចុប្បន្ន ចំនួនករណីឆ្លងជំងឺសរុបនៅ ហូឡង់បានកើនឡើងដល់ជាង ២,៥ លាននាក់ក្នុងនោះមានអ្នកស្លាប់ជាង ១៩ ពាន់ នាក់ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

