កម្មវិធីសិល្បៈ “Da Nang - ហោះហើរខ្ពស់ជាមួយប្រទេសជាតិ” (រូបថត៖ Long Phi/VOV) |
ជាពិសេស ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិបទដែលទីក្រុង ហូជីមិញឈានចូលដំណាក់កាលថ្មីបន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយ Binh Duong និង Ba Ria - Vung Tau ដែលជាចំណុចរបត់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងនៃតំបន់ភាគអាគ្នេយ៍។ កម្មវិធីសិល្បៈមិនត្រឹមតែលើកតម្កើងតម្លៃប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃការច្នៃប្រឌិត សមាហរណកម្ម និងការឈានទៅដល់អន្តរជាតិរបស់ទីក្រុងក្នុងយុគសម័យថ្មី។
នៅច្រាំងទន្លេ Han កាលពីយប់មិញ ទីក្រុង Da Nang បានរៀបចំកម្មវិធីសិល្បៈ និងការបាញ់កាំជ្រួចដោយប្រធានបទ “Da Nang - ហោះហើរខ្ពស់ជាមួយប្រទេសជាតិ”។ កម្មវិធីនេះបានរួមចំណែកបង្កើតបរិយាកាសរីករាយ ជំរុញទំនុកចិត្តរបស់ប្រជាជនក្នុងការអភិវឌ្ឍទីក្រុង Da Nang ថ្មី បញ្ជាក់ពីគោលជំហររបស់វៀតណាមលើផែនទីសេដ្ឋកិច្ច និងច្នៃប្រឌិត សកល ឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
កាលពីយប់មិញផងដែរ ខេត្ត Ca Mau បានរៀបចំកម្មវិធីសិល្បៈ និងការបាញ់កាំជ្រួច ក្រោមប្រធានបទ “Ca Mau៖ សាមគ្គីភាពដើម្បីអភិវឌ្ឍន៍ - ជំហានរឹងមាំឆ្ពោះទៅអនាគត”។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយនូវភាពរីករាយ នៅចំពោះមុខព្រឹត្តិការណ៍នយោបាយដែលមានសារៈសំ ខាន់ពិសេសសម្រាប់មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយរៀបចំ និងបញ្ចប់អង្គភាពរដ្ឋបាលថ្នាក់ស្រុក និងប្រកាសអង្គភាពរដ្ឋបាលឃុំ-សង្កាត់ និងអបអរសាទរការរួមបញ្ចូលខេត្ត Ca Mau និងខេត្ត Bac Lieu ទៅជាខេត្ត Ca Mau៕

