កម្លាំងជួយសង្គ្រោះវៀតណាមបាននាំសាកសពជនរងគ្រោះចេញពីអគារដែលបាក់បែក។ (រូបថត៖ VOV) |
“សូមអរគុណចំពោះការជួយឧបត្ថម្ភរបស់អ្នក។ អ្នកមានចិត្តល្អណាស់។ យើងខ្ញុំសប្បាយចិត្តណាស់! អរគុណច្រើន”។
ជួរផ្ទះទាំងអស់នៅក្នុងតំបន់លំនៅដ្ឋាន Bala Tidi រងការដួលរលំ; ជាន់ទីមួយបានដួលរលំទាំងស្រុងដែលបណ្ដាលឲ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់កងកម្លាំងជួយសង្គ្រោះក្នុងការស្វែងរកជនរងគ្រោះដែលត្រូវកប់។ អនុសេនីយ៍ឯក Yar Zar នៃនាយក ដ្ឋានបង្ការពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា បាននិយាយថា៖
“កងកម្លាំងនៃប្រទេសមួយចំនួនបានទៅកាន់តំបន់នេះ ប៉ុន្តែបានដកថយទាំង អស់។ ពេលមកដល់ទីនេះ កងកម្លាំងវៀតណាមបានធ្វើការអង្កេត និងខិតខំប្រឹងប្រែង រកគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះ... បច្ចុប្បន្ននេះ ទាំងកងកម្លាំងមីយ៉ាន់ម៉ា និង វៀតណាម កំពុងព្យាយាមស្វែងរកជនរងគ្រោះមិនថានៅរស់ ឬស្លាប់នោះទេ។ យើងខ្ញុំ សង្ឃឹមថា កងទ័ពវៀតណាមនឹងព្យាយាមស្វែងរក ជួយសង្គ្រោះ និងជួយប្រជាជន មីយ៉ាន់ម៉ាយើង។ សូមអរគុណច្រើន”។
សត្វឆ្កែជំនាញវៀតណាមរកឃើញទីតាំងរបស់ជនរងគ្រោះ។ (រូបថត៖ VNA) |
“កន្លែងនេះនៅជិតខាងក្រោយផ្ទះបាយ… យើងនឹងត្រូវទាញចេញពីតំបន់នោះ ហើយម្ខាងនេះត្រូវបានទាញចេញរួចហើយ”។
“មានន័យថា នៅពីក្រោយតំបន់នេះ... ដូច្នេះយើងនឹងទៅខាងពីក្រោយដើម្បី អង្កេត ផ្លូវខាងមុខគឺតូចចង្អៀតពេក”។
បច្ចុប្បន្ននេះ ការងារស្វែងរក និងជួយសង្គ្រោះកំពុងជួបការលំបាកជាច្រើន ប៉ុន្តែកម្លាំងជួយសង្គ្រោះរបស់វៀតណាមនៅតែខិតខំព្យាយាមអនុវត្តន៍ការស្វែងរក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានកើត ឡើងនៅថ្ងៃទី ២៨ ខែមីនា បានកើនឡើងដល់ ២.០៥៦ នាក់ហើយ។ ការរញ្ជួយដី ក៏បានធ្វើឱ្យមនុស្សប្រហែល ៣៩០០ នាក់រងរបួស និងបានធ្វើឱ្យមនុស្សជិត ២៧០ នាក់បាត់ខ្លួន។
នៅថ្ងៃដដែលនោះ នៅក្នុងប្រទេសថៃ កងកម្លាំងជួយសង្គ្រោះថៃបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងប្រទេសនេះ ដោយសារផលប៉ះពាល់នៃគ្រោះរញ្ជួយដីបានកើនឡើង ដល់ ១៩នាក់ហើយ បន្ទាប់ពីបានរកឃើញសាកសពមួយផ្សេងទៀតនៅក្នុងរដ្ឋធានី បាងកក៕


