តបតាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោកស្រី Tulia Ackson និងអគ្គលេខាធិការនៃសហភាពអន្តរសភា លោក Martin Chungong ប្រធានសភាអាមេនី លោក Alen Simonyan ប្រធានព្រឹទ្ធសភា អ៊ូសបេគីស្ថានលោកស្រី Tanzila Narbaeva ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិននិងលោកជំទាវ នឹងអញ្ជើញចូលរួមមហាសន្និបាតលើកទី១៥០នៃ សហភាពអន្តរសភាពិភពលោក (IPU-150) និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋអាមេនី និងអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី ២-៨ ខែមេសា។
អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស នៃរដ្ឋសភាលោក Don Tuan Phong។ (រូបថត៖ VOV) |
“រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងពេញលេញ និងមានការទទួលខុសត្រូវក្នុង សកម្មភាពសំខាន់ៗទាំងអស់របស់សហភាពអន្តរសភា ជាពិសេសមហាសន្និបាត។ នៅមហាសន្និបាតទាំងនោះ វៀតណាមក៏រួមចំណែកមតិយោបល់ និងស្នើគំនិតផ្តួចផ្តើម ជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហភាពអន្តរសភា ក៏ដូចជាសភានៃប្រទេស នានា ជាពិសេសក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងនោះ មានការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។
នៅវេទិកា IPU-150 ដោយមានប្រធានបទ “សកម្មភាពសភាដើម្បីការអភិវឌ្ឍ និងយុត្តិធម៌សង្គម” រដ្ឋសភាវៀតណាមនឹងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ អភិវឌ្ឍន៍ជាមួយសភានៃប្រទេសនានា ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុ ភាគី; កៀរគរការគាំទ្រ និងធនធានពីខាងក្រៅ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នេះក៏ជា ឱកាសដើម្បីវៀតណាមរួមចំណែកពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និង សាមគ្គីភាពអន្តរជាតិ លើកកំពស់តួនាទី និងឋានៈរបស់រដ្ឋសភាវៀតណាម; បន្តរក្សា និងជំរុញទំនាក់ទំនងជាមួយប្រទេស និងសភាសមាជិក IPU។
ក្នុងកម្រិតទ្វេភាគី ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី និង អ៊ូសបេគីស្ថានរបស់ប្រធានរដ្ឋសភាវៀតណាមមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយអាមេនី និងអ៊ូសបេគីស្ថាន ក៏ដូចជាគោលបំណងចង់ពង្រឹងទំនុកចិត្តផ្នែក នយោបាយជាមួយប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន និងនាំទំនាក់ទំនងជាមួយប្រទេសនីមួយៗឡើងដល់កម្ពស់ថ្មី៕

